Thursday, April 25, 2024
Homeព័ត៌មានជាតិលួចរួមរ័កជាមួយប្រពន្ធគេ ប្អូនថ្លៃឃើញ ផ្ទុះរឿងធំតែម្តង

លួចរួមរ័កជាមួយប្រពន្ធគេ ប្អូនថ្លៃឃើញ ផ្ទុះរឿងធំតែម្តង

ខេត្តតាកែវ ៖ បុរសម្នាក់កំពុងលួចរួមរ័កជាមួយប្រពន្ធគេយ៉ាងត្រេកត្រអាល គាប់ជួនត្រូវក្មេងប្រុសម្នាក់ ត្រូវជាប្អូនថ្លៃភាគីស្ត្រីជាសហាយប្រទះឃើញ ខ្លាចបែករឿង ក៏ប្រើល្បិចល្បួងក្មេងប្រុសរងគ្រោះ ចេញទៅទាក់សត្វជាមួយគ្នា លុះមានឱកាសល្អ ក៏ធ្វើសកម្មភាពចាប់អារកក្មេងប្រុសរងគ្រោះសម្លាប់ចោល រួចទម្លាក់ចូលត្រពាំងទឹក ដើម្បីបំបិទមាត់។

ករណីឃាតកម្មដ៏ព្រៃផ្សៃខាងលើនេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង3និង10នាទីរសៀល ថ្ងៃទី19 ខែឧសភា ឆ្នាំ 2019 នៅចំណុចមាត់ត្រពាំងទឹកមួយកន្លែង ស្ថិតក្នុងភូមិត្រពាំងក្រសាំង ឃុំពេជសារ ស្រុកកោះអណ្តែត។

ជនសង្ស័យជាឃាតករចិត្តឃោរឃៅ មានឈ្មោះហ៊ុន តុលា អាយុ27ឆ្នាំ មុខរបរមិនពិតប្រាកដ មានលំនៅក្នុងភូមិឃុំកើតហេតុខាងលើ។ ចំណែកក្មេងប្រុសរងគ្រោះ មានឈ្មោះ ទ្រី កក្កដា អាយុ13ឆ្នាំ រស់នៅភូមិឃុំកើតហេតុខាងលើជាមួយគ្នា។

ពាក់ព័ន្ធទៅនឹងការលួចលាក់មានសហាយស្មន់ រវាងជនដៃដល់ជាឃាតករ ជាមួយនឹងបងថ្លៃស្រីរបស់ក្មេងប្រុសរងគ្រោះនេះ តាមការខ្សឹបខ្សៀវពីអ្នកភូមិ បានបង្ហើបថា ជនសង្ស័យនិងបងថ្លៃស្រីក្មេងប្រុសរងគ្រោះ បានកើតមានទំនាក់ទំនងជាសហាយស្មន់នឹងគ្នានេះ ជាយូរណាស់មកហើយ ខណៈដែលប្តីខាងស្រីធ្វើការនៅភ្នំពេញ 1ខែ ឬ2ខែ ទើបមកលេងផ្ទះម្តង ជាហេតុធ្វើឱ្យប្រពន្ធមានឱកាសលួចលាក់ បង្កាត់ភ្លើងស្នេហ៍លួចលាក់ជាមួយជនដៃដល់ជាឃាតករ។

ប្រភពដដែលបន្តថា នៅមុនពេលកើតហេតុ ក្មេងប្រុសរងគ្រោះបានប្រទះឃើញបងថ្លៃស្រីរបស់ខ្លួន កំពុងរួមរ័កជាមួយជនសង្ស័យ។ ឃើញបែបនេះ ដោយសារតែខ្លាចបែកការ ទើបជនសង្ស័យបានប្រើល្បិចធ្វើជាបបួលក្មេងប្រុសរងគ្រោះ ចេញទៅទាក់សត្វជាមួយគ្នា លុះទៅដល់កន្លែងស្ងាត់ ឃើញឱកាសល្អ ក៏ធ្វើសកម្មភាពយកកាំបិតក្រង៉ុក អារកសម្លាប់ក្មេងប្រុសរងគ្រោះ រួចទម្លាក់ចោលក្នុងទឹកត្រពាំងតែម្តង ដើម្បីបំបាត់ដាន។

ក្រោយកើតហេតុ សមត្ថកិច្ចបានចុះអន្តរាគមន៍ចាប់ខ្លួនជនដៃដល់ជាឃាតករបានភ្លាមៗ រួចក៏នាំយកទៅធ្វើការសាកសួរ នៅស្នងការដ្ឋាននគរបាលខេត្តតាកែវ។

បច្ចុប្បន្ន ជនសង្ស័យ រួមនឹងវត្ថុតាង កាំបិតក្រង៉ុក ត្រូវបានកម្លាំងជំនាញកសាងសំណុំរឿង បញ្ជូនទៅចាត់ការបន្តតាមនីតិវិធី”

RELATED ARTICLES