Saturday, April 20, 2024
Homeព័ត៌មានជាតិស្គាល់គ្នាតាម We Chat ប្រុសលួងលោមចូលផ្ទះសំណាក់ រំលោភ២ដង

ស្គាល់គ្នាតាម We Chat ប្រុសលួងលោមចូលផ្ទះសំណាក់ រំលោភ២ដង

ភ្នំពេញ ៖ ប្រុសព្រានម្នាក់បានទាក់ទងស្គាល់ និងលួងលោមក្មេងស្រីមិនទាន់គ្រប់អាយុ ឡើងផ្ទះសំណាក់រួមរ័កគ្នាបាន ចំនួន២ដង ស្រាប់តែក្រោយមករឿងរ៉ាវនេះបានបែកធ្លាយដឹងដល់ម្តាយក្មេងស្រីរងគ្រោះ ក៏ដាក់ពាក្យបណ្តឹងឱ្យសមត្ថកិច្ចចាប់អូសកប្រុសព្រានល្មោភកាម យក មកចាត់ការតាមច្បាប់ តាំងពីថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០១៩ និងបានរៀបចំកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្ត រហូតមកដល់ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០១៩ សាលាដំបូង រាជធានីភ្នំពេញ ក៏បានចេញដីកាឃុំខ្លួនជនសង្ស័យខាងលើ ពីបទ រួមភេទជាមួយអនីតិជន។

ជនត្រូវចោទខាងលើ មានឈ្មោះឈីវ ឆាងអ៊ី ហៅឆាងអ៊ី អាយុ៣៣ឆ្នាំ ជាជនជាតិចិន មុខរបរកម្មករសំណង់ចល័ត កាន់លិខិតឆ្លងដែន លេខ EC 5359085 ទីកន្លែងកំណើតនៅភូមិជីងពូក ស្រុកថៃសាន ក្រុងតាអាន់ ខេត្តជីលីង សព្វថ្ងៃធ្វើការនៅក្នុងប្រទេសកម្ពុជា និងស្នាក់នៅផ្ទះលេខ 13B-15B ផ្លូវណតប៊្រីត ខណ្ឌសែនសុខ មានប្រពន្ធឈ្មោះស៊ុន ហុងអ៊ី (លែងលះ) និងមានកូនម្នាក់។ ចំណែកក្មេងស្រីរងគ្រោះ ទើបនឹងមានអាយុ១៤ឆ្នាំប៉ុណ្ណោះ មានលំនៅក្នុងរាជធានីភ្នំពេញ។

ប្រភពពីសមត្ថកិច្ច បានបញ្ជាក់ឱ្យដឹងថា កាលពីអំឡុងចុងខែមេសា រហូតដល់ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៩ ជនត្រូវចោទខាងលើ និងក្មេងស្រីរងគ្រោះបានស្គាល់គ្នា និងឧស្សាហ៍ឆាតទៅជាមួយគ្នាទៅវិញទៅមក តាមបណ្តាញសង្គម We Chat។ ហើយជនត្រូវចោទរូបនេះក៏បានណាត់ក្មេងស្រីរងគ្រោះទៅជួបនៅផ្ទះសំណាក់មួយ ឈ្មោះឡាន់ ធាន ស្ថិតនៅផ្លូវណតប៊្រីត ខណ្ឌសែនសុខ និងបានលួងលោមរួមភេទបានសម្រេចចំនួន២ដង ព្រមទាំងបានថតរូបទុកទៀតផង ជាមួយគ្នានោះ ជនត្រូវចោទបានសន្យាទិញចិញ្ជៀនឱ្យចូលស្តីដណ្តឹងរៀបការ និងនាំក្មេងស្រីរងគ្រោះទៅរស់នៅប្រទេសចិន ទៀតផង។

ប្រភពសមត្ថកិច្ចដែល បានបញ្ជាក់ថា លុះក្រោយមក រឿងរ៉ាវខាងលើត្រូវបានបែកធ្លាយដឹងដល់ស្ត្រីជាម្តាយរបស់ក្មេងស្រីរងគ្រោះ ទើបធ្វើឱ្យ ស្ត្រីជាម្តាយ បានសម្រេចនាំកូនស្រីទៅដាក់ពាក្យបណ្តឹងឱ្យសមត្ថកិច្ចជួយអន្តរាគមន៍ រហូតឈានដល់ការចាប់ខ្លួនជនសង្ស័យតែម្តង។

នៅចំពោះមុខសមត្ថកិច្ច ជនត្រូវចោទខាងលើ បានឆ្លើយសារភាពថា ខ្លួនពិតជាបានប្រព្រឹត្តដូចការចោទប្រកាន់មែន ដោយខ្លួនបាន ទាក់ទងស្គាល់ក្មេងស្រីរងគ្រោះតាមវីឆាត រួចក៏ណាត់ជួបគ្នានៅផ្ទះសំណាក់ និងបានរួមរ័កគ្នាដល់ទៅ២ដងប្រាកដមែន។

បច្ចុប្បន្ន ជនត្រូវចោទខាងលើ សមត្ថកិច្ចនាំយកទៅឃុំខ្លួននៅពន្ធនាគារព្រៃស។/

RELATED ARTICLES