Friday, March 29, 2024
Homeតារាខ្មែរស្រីស្អាតម៉ូលីកា ជិះ Lexus RX 450h តម្លៃ៧ម៉ឺនដុល្លារ យ៉ាងកាលីព

ស្រីស្អាតម៉ូលីកា ជិះ Lexus RX 450h តម្លៃ៧ម៉ឺនដុល្លារ យ៉ាងកាលីព

រថយន្ដ Lexus RX 450h ពណ៌ស ដ៏ថ្មីសន្លាងមួយគ្រឿង ដែលមានតម្លៃ៧ម៉ឺនដុល្លារ ត្រូវបានតារាចម្រៀងម៉ូលីកា ទិញ កាលពីពេលថ្មីៗនេះ ជិះយ៉ាងកាលីព។

អតីតតារាចម្រៀងផលិតកម្ម Rock ម៉ូលីកា បានបង្ហើរសារថ្លែងអំណរគុណដល់មនុស្សមួយចំនួន ដែលធ្លាប់មើលងាយនាង ទើបធ្វើឲ្យនាងមានការរឹងមាំ រហូតធ្វើឲ្យជីវភាពបានប្រសើរឡើងជាងមុន។

ម៉ូលីកា ថ្លែងសារភ្ជាប់ជាមួយរូបរថយន្ដទំនើបថា ”ពេលខ្លះ ខ្ញុំសូមអរគុណអ្នកមើលងាយទាំងឡាយ​ដែលបានផ្លាស់ប្ដូរជីវិតខ្ញុំឲ្យកាន់តែប្រសើរឡើង”។

អ្នកដែលគាំទ្រថៅកែស្រីស្អាតម៉ូលីកា មួយចំនួន បានសម្ដែងការអបអរសាទរចំពោះតារាចម្រៀងរូបនេះ ដោយខ្លះថា ស្រីស្អាតរូបនេះពេលជិះថយន្ដទំនើប កាន់តែមានសម្រស់ទាក់ទាញថែមទៀត តែខ្លះទៀតឆ្ងល់ថា ម៉ូលីកា បានលុយមកពីណា ព្រោះមុននេះ ទើបបើកហាងរក្សាសម្រស់ អស់លុយ១០ម៉ឺនដុល្លារសោះ ឥឡូវស្រាប់តែមានលុយទិញឡានថ្មី តម្លៃដល់ទៅ៧ម៉ឺនដុល្លារថែមទៀត។

ក្នុងជំនួបតាមទូរស័ព្ទ ម៉ូលីកា បានឲ្យដឹងថា រថយន្ដដែលនាងទើបទិញនេះ គឺមិនមែនសម្រាប់បង្អួតអ្នកណាទេ ប៉ុន្តែវាជាកាដូលើកទឹកចិត្តខ្លួនឯង ដោយសាររយៈពេលដែលនាងផ្ដោតលើការលក់គ្រឿង Cosmetic មានការរីកចម្រើនច្រើន ទើបធ្វើឲ្យជីវភាពនាងល្អប្រសើរជាងពេលមុន ហើយឈានមកបើកហាង និងទិញរថយន្ដដែលខ្លួនស្រលាញ់។

យ៉ាងណា ម៉ូលីកា ថា នាងមិនមែនជាអ្នកលេងម៉ូដឡានទេ គឺធ្វើទៅតាមលទ្ធភាពប៉ុណ្ណោះ។

អតីតតារាចម្រៀងផលិតកម្ម Rock កញ្ញាម៉ូលីកា បានផ្ដើមពីទុនត្រឹម៣០០ដុល្លារប៉ុណ្ណោះ ដោយរកស៊ីលក់ជ្រក់ជើងមាន់ តាម Online ជាមួយសង្សារតារាសម្ដែង លោកឆានុន ហើយពេលនេះ នាងបានក្លាយទៅជាថៅកែហាងម៉ូលីកា ខូស្មិកទិក និងមានរថយន្ដទំនើបជិះ ដោយនាងអះអាងថា ប្រាក់ទាំងអស់នោះចេញពីការប្រឹងប្រែងរបស់នាង​រយៈពេលជាង១ឆ្នាំនេះ។

ដោយឡែក គម្រោងរៀបការជាមួយលោកឆានុន ត្រូវបានម៉ូលីកា បង្ហើបថា នឹងអាចមានដំណឹងល្អឆាប់ៗនេះហើយ៕

RELATED ARTICLES