Friday, April 26, 2024
Homeតារាខ្មែរឱក សុគន្ធកញ្ញា ចេញច្រៀង រហូតដល់ថ្ងៃចូលរោងការ

ឱក សុគន្ធកញ្ញា ចេញច្រៀង រហូតដល់ថ្ងៃចូលរោងការ

រសៀលនេះ ជាថ្ងៃចូលរោងជ័យរបស់តារាចម្រៀងឱក សុគន្ធកញ្ញា និងស្អែកនេះ ជាពិធីជប់លៀងដ៏ធំដែលប្រារឰឡើង នៅសណ្ឋាគារសុខាភ្នំពេញ ដែលមានភ្ញៀវតារាសិល្បកររាប់រាយនាក់ រួមទាំងអ្នកជំនួញធំៗជាច្រើននឹងចូលរួមអបអរសាទរតារាចម្រៀងល្បីឈ្មោះរូបនេះ។

សុគន្ធកញ្ញា ភ័យផងអរផង នៅពេលដែលនាងជិតក្លាយជាភរិយាស្របច្បាប់របស់លោកអ៊ឹង សុខលី ប្អូនថៅកែហង្សមាស លោកឧកញ៉ាអ៊ឹង ឆៃងួន។

ប៉ុន្តែការប្រឈមធ្លាក់ចុះនៅពេលមានប្តីនេះ មិនសូវធ្វើឱ្យសុគន្ធកញ្ញា បារម្ភច្រើនឡើយ ព្រោះតែនាងត្រូវមិត្តភក្តិរួមអាជីពបានលើកទឹកចិត្តថា កុំឱ្យគិតច្រើនពេក ព្រោះក្រោយរៀបការរួច នាងនឹងក្លាយជាប្អូនថ្លៃថៅកែហង្សមាស ហើយពេលនេះអំណាច និងឥទ្ធិពលនាងនឹង កាន់តែខ្លាំងក្លាជាងមុនជាមិនខានឡើយ។

អ្វីដែលគួរឱ្យប្លែកនោះ ឱក សុគន្ធកញ្ញា មិនបានសម្រាកបន្ទុំស្បែកឱ្យសខ្ចីដូចកូនក្រមុំគេដទៃឡើយ ព្រោះនាងគិតតែពីសម្រុកច្រៀងរហូតដល់ថ្ងៃចូលរោងការ តែម្តង ដូចជា នៅថ្ងៃទី១៣ ដល់១៥ ឧសភា នាងច្រៀងកម្មវិធីមួយផ្សារទំនើប Aeon Mall សែនសុខ ហើយស្អែកនេះ ទើបនាងតែងខ្លួនជាកូនក្រមុំរបស់លោកអ៊ឹង សុខលី តែម្តង។

ប្រភពបានឱ្យដឹងថា មិនមែនឱក សុគន្ធកញ្ញា ស្រលាញ់លុយខ្លាំងពេក រហូតមិនហ៊ានឈប់សម្រាក ដើម្បីថែសុខភាពរៀបការខ្លួនឯងនោះទេ គឺមកពីបណ្តាកម្មវិធីទាំងនោះ គេបានកក់នាងអស់ទៅហើយ អ៊ីចឹងគឺត្រូវតែច្រៀង សម្តែង ចៀសវាងការសងប្រាក់កក់ទៅម្ចាស់កម្មវិធីគេវិញ។

ដោយឡែកសម្រាប់ស្អែកនេះ ថ្ងៃទី១៦ ខែឧសភា ក៏មានគេហៅសុគន្ធកញ្ញា ច្រៀងដែរ តែនាងសុំមិនទទួល ព្រោះត្រូវឈប់មួយថ្ងៃ ដើម្បីរៀបការជាមួយប្អូនថៅកែហង្សមាស បន្ទាប់ពីពួកគេបានស្រលាញ់គ្នា៨ឆ្នាំ និងបានភ្ជាប់ពាក្យ កាលពីថ្ងៃទី១៨ ខែ មិថុនា ឆ្នាំ២០១៨ មក។

ដោយឡែក កាលពីម្សិលមិញនេះ តារាចម្រៀងទេព បូព្រឹក្ស និងឈិត សុវណ្ណបញ្ញា បានធ្វើពិធីជប់លៀងលាភាពក្រមុំជូនឱក សុគន្ធកញ្ញា និងលោកអុឺង សុខលី ផងដែរ៕

RELATED ARTICLES