Friday, March 29, 2024
Homeតារាខ្មែរឱក សុគន្ធកញ្ញា ជប់លៀង២០០តុ តម្លៃក្នុង១តុ រហូតដល់៥០០ដុល្លារឯណោះ

ឱក សុគន្ធកញ្ញា ជប់លៀង២០០តុ តម្លៃក្នុង១តុ រហូតដល់៥០០ដុល្លារឯណោះ

មង្គលការតារាចម្រៀងឱក សុគន្ធកញ្ញា និងលោកអ៊ឹង សុខលី ប្អូនថៅកែហង្សមាស លោកឧកញ៉ាអ៊ឹង ឆៃងួន នៅសណ្ឋាគារសុខាភ្នំពេញ រៀបចំពិធីជប់លៀងធំ ចំនួន២០០តុ ចំណាយទឹកប្រាក់អស់ជាង១០ម៉ឺនដុល្លារអាមេរិក។ នេះបើតាមជំនួយការរបស់សុគន្ធកញ្ញា បានបង្ហើបប្រាប់។

ជំនួយការសុគន្ធកញ្ញា ដែលជាអ្នកជួយមើលខុសត្រូវមង្គលការរបស់តារាចម្រៀងរូបនេះ បានបង្ហើបប្រាប់អ្នកយកព័ត៌មានយើងថា ”ការគាត់ធ្វើ២០០តុ” តែខ្ញុំមិនដឹងថា ចំណាយអស់ប៉ុន្មានទេ?

ដោយឡែក អ្នកស្រីអ៊ិន ថាច ម្ដាយសុគន្ធកញ្ញា បាននិយាយខ្លីថា ”ធ្វើច្រើនតុណាស់ មើលតែរៀបចំទៅ ដឹងហើយ…”។

អ្នកយកព័ត៌មានយើងបានសួរមេការម្នាក់ នៅសណ្ឋាគារសុខា ហើយបុរសដែលកាន់អាយកូមនៅក្នុងដៃនោះ ប្រាប់ថា ”មង្គលការសុគន្ធកញ្ញា ហ្នឹង ធ្វើ១៣៥តុ ហើយក្នុងមួយតុ តម្លៃជាង៥០០ដុល្លា។ ប៉ុន្តែបើធ្វើកើនឡើងដល់២០០តុមែន អ៊ីចឹងចំណាយអស់ជាង១០ម៉ឺនដុល្លារហើយ”។

យ៉ាងណា អ្នកសារព័ត៌មានយើងរង់ចាំការបកស្រាយលម្អិតពីសាមីខ្លួនម្ចាស់ការជានិច្ច៕

RELATED ARTICLES