ផ្អើលគេឯងអស់ លោកមេភូមិព្រៃពង្រ សម្រេចចិត្តធ្វើបែបនេះ

0
142

ភ្នំពេញ ៖ បុរសជាមេភូមិម្នាក់ មិនដឹងជាជួបវិបត្តិផ្លូវចិត្តរឿងអ្វី ក៏ដាច់ចិត្តចងកសម្លាប់ខ្លួន បណ្តាលឱ្យស្លាប់យ៉ាងអាណោចអាធ័ម បង្កឱ្យមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង៥និង២០នាទីទៀបភ្លឺ ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៩ នៅចំណុចរោងអង្គុយលេងក្រោយផ្ទះរបស់ជនរងគ្រោះ ស្ថិតនៅផ្ទះគ្មានលេខ ផ្លូវ១៥១ ស្ថិតក្នុងភូមិព្រៃពង្រ សង្កាត់ពញាពន់ ខណ្ឌព្រែកព្នៅ។

បុរសគិតខ្លី ដែលចងកធ្វើអត្តឃាត មានឈ្មោះធ្លក កុសល អាយុ៤៤ឆ្នាំ មុខរបរមេភូមិព្រៃពង្រ មានប្រពន្ធឈ្មោះ ស៊ូ ស្រីវឿន និងមានលំនៅភូមិសង្កាត់កើតហេតុខាងលើ។

តាមសម្តីរបស់ស្ត្រីជាប្រពន្ធជនរងគ្រោះ បានរៀបរាប់ប្រាប់ថា នៅមុនពេលកើតហេតុ កាលពីវេលាម៉ោងប្រមាណ៩យប់ ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៩ ប្តីរបស់គាត់ និងគាត់ បាននាំគ្នាចូលសម្រាកដូចសព្វដង។ លុះដល់វេលាម៉ោង៥និង២០នាទីទៀបភ្លឺ ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៩ ខណៈដែលគាត់ភ្ញាក់ពីដំណេក ក៏បាត់ប្តីមិនដឹងចេញទៅណា ទើបក្រោកដើរតោមរកប្តីជុំវិញផ្ទះ ស្រាប់តែប្រទះឃើញប្តីចងកសម្លាប់ខ្លួននៅក្នុងរោងអង្គុយលេងខាងក្រោយផ្ទះបាត់ទៅហើយ លុះឃើញបែបនេះ គាត់ក៏បានស្រែកឆោឡោ និងហៅឱ្យបងប្អូនជួយស្រាយចំណង ដាក់ប្តីចុះក្រោម រួចប្រញាប់ដឹកបញ្ជូនទៅកាន់មន្ទីពេទ្យព្រែកព្នៅដែរ ប៉ុន្តែពេលមកដល់មន្ទីពេទ្យ លោកគ្រួពេទ្យពិនិត្យរួច ក៏ប្រាប់ថា ប្តីរបស់គាត់បានស្លាប់បាត់ទៅហើយ ទើបនាំគ្នាដឹកសពត្រឡប់ទៅផ្ទះវិញ រួចរាយការណ៍ប្រាប់សមត្ថកិច្ចឱ្យចុះមកពិនិត្យតែម្តង។

ក្រោយកើតហេតុ សមត្ថកិច្ចជំនាញ បានចុះពិនិត្យ និងធ្វើកោសល្យវិច័យសព រួចបញ្ជាក់ថា ជនរងគ្រោះពិតជាស្លាប់ដោយសារចងកធ្វើអត្តឃាតប្រាដកមែន។

ទោះជាយ៉ាងណា ជុំវិញការចងកសម្លាប់ខ្លួនរបស់មេភូមិព្រៃពង្រ រូបនោះ ហាក់ស្ថិតក្នុងអាថ៌កំបាំង ដោយនៅសុខៗគ្មានរឿងអ្វីសោះ បានសម្រេចចងកធ្វើអត្តឃាត ដោយមិនដឹងមូលហេតុច្បាស់លាស់។

បច្ចុប្បន្ន សពជនរងគ្រោះត្រូវបានក្រុមគ្រួសាររៀបចំធ្វើបុណ្យតាមប្រពៃណី៕