ស្នេហាគង់ ចាន់រដ្ឋា យ៉ាងណាទៅ ភ្ជាប់ពាក្យ៥ឆ្នាំ មិនទាន់រៀបការ?

0
187

តារាចម្រៀង និងសម្តែងស្រអែមស្រស់ គង់ ចាន់រដ្ឋា បានភ្ជាប់ស្នេហ៍ជាមួយតារាចម្រៀង និងជាមន្ត្រីប៉ូលីស លោកស៊ិន សុភា ជាច្រើនឆ្នាំមកហើយ តែពេលនេះនៅតែគ្មានដំណឹងចូលរោងការឡើយ ទើបធ្វើឱ្យរដ្ឋា នៅតែមានប្រុសផ្សេងតាមចែចង់ប្រជែងចង់ឆក់ស្នេហ៍ពីលោកប៉ូលិសចរាចរ តែក្នុងជំនួបកាលពីពេលថ្មីៗនេះ រដ្ឋា បានឱ្យដឹងថា ទោះជាពេលនេះមិនទាន់កំណត់វេលាចូលរោងការជាក់លាក់មែន តែនាងមិនបារម្ភខ្លាចចំណងស្នេហាមានការប្រែប្រួលឡើយ។

គង់ ចាន់រដ្ឋា បានឱ្យដឹងថា “ខ្ញុំបានភ្ជាប់ពាក្យជាមួយគាត់ ៤ទៅ៥ឆ្នាំហើយ តែពួកយើងមិនទាន់ចង់រៀបការឆាប់ៗទេ ព្រោះអីរវល់រៀងៗខ្លួន ខ្ញុំឯណេះជាប់ច្រៀងផង សម្តែងផង ចំណែកគូដណ្តឹងរបស់ខ្ញុំវិញ ជាប់ការងារប៉ូលិស ហើយគាត់ចេញច្រៀងដែរ។ ខ្ញុំមិនខ្លាចស្នេហាមានការប្រែប្រួលទេ ដោយសារតែយើងបានស្គាល់ចិត្តគ្នាច្បាស់លាស់អស់ទៅហើយ ពេលនេះមិនទាន់រៀបការពេលខាងមុខ នឹងរៀបការហើយ”។

គូដណ្តឹងរបស់គង់ ចាន់រដ្ឋា លោកស៊ិន សុភា ជាតារាចម្រៀងក្រុម Twin Boys មានសមាជិកម្នាក់ទៀត គឺជាប្អូនភ្លោះរបស់លោក ឈ្មោះស៊ិន សុភ័ក្រ ដែលបងប្អូនភ្លោះនេះមានមុខមាត់ច្រឡំគ្នាតែម្តង។

តាមព័ត៌មានថា ទោះជាពេលនេះ គង់ ចាន់រដ្ឋា មិនទាន់ប្រញាប់ចូលរោងការមែន តែអ្នកទាំង២ បានរួមរស់ក្រោមដំបូលផ្ទះតែមួយជាមួយគ្នាដូចប្តីប្រពន្ធទៅហើយ។

នៅពេលសួររឿងនេះ ចាន់រដ្ឋា បានប្រកែក ដោយនាងអះអាងថា នាងនិងគូដណ្តឹងរស់នៅផ្ទះរៀងខ្លួន មិនទាន់រស់នៅផ្ទះជាមួយគ្នាទេ ហើយតាំងពីភ្ជាប់ពាក្យ៥ឆ្នាំ រហូតមកដល់ពេលនេះ នាងនិងលោកសុភា ស្រលាញ់គ្នាគ្មានប្រែប្រួលចិត្តឡើយ៕