Friday, April 19, 2024
Homeព័ត៌មានជាតិកូនពេញក្រមុំទៅហើយ លង់ខ្លួនដល់ថ្នាក់នេះ ម្តាយឪពុកបានត្រឹមសោកស្តាយ

កូនពេញក្រមុំទៅហើយ លង់ខ្លួនដល់ថ្នាក់នេះ ម្តាយឪពុកបានត្រឹមសោកស្តាយ

ខេត្តកំពង់ស្ពឺ ៖ នារីវ័យក្មេងម្នាក់ ត្រូវឪពុកម្តាយអះអាងថា ធ្លាប់បានប្រើប្រាស់សារធាតុញៀន កែលែងឡើង ក៏ត្រូវពួកគាត់ជាឪពុក ម្តាយបានយកទៅផ្ញើនៅមណ្ឌលកែប្រែ ផ្តាច់ថ្នាំញៀនអស់រយៈពេល៣ខែ លុះចេញមកផ្ទះវិញ មិនបានប៉ុន្មានផង ក៏ស្រាប់តែដាច់ចិត្តគិតខ្លីចងកសម្លាប់ខ្លួន​នៅក្នុងបន្ទប់របស់ខ្លួន បង្កឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង។

ករណីនារីវ័យក្មេងចងកសម្លាប់ខ្លួនខាងលើនេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង២និង៤០នាទីរសៀល ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៩ នៅចំណុចក្នុងបន្ទប់ ក្នុងផ្ទះរបស់យុវតីរងគ្រោះ ស្ថិតក្នុងភូមិត្រពាំងពោធិ៍ ឃុំភ្នំតូច ស្រុកឧដុង្គ។

នារីគិតខ្លីដែលចងកសម្លាប់ខ្លួន មានឈ្មោះអ៊ុន សុខលី អាយុ១៩ឆ្នាំ មុខរបរមិនពិតប្រាកដ មានលំនៅក្នុងភូមិឃុំកើតហេតុខាងលើ។

យោងតាមប្រភពព័ត៌មាន បានឱ្យដឹងថា នៅមុនពេលកើតហេតុ ក្មេងស្រីរងគ្រោះធ្លាប់ប្រើសារធាតុញៀន ត្រូវឪពុកម្តាយយកទៅផ្ញើនៅមណ្ឌលកែប្រែ រយៈពេល៣ខែមកហើយ និងទើបសម្រេចចិត្តយកត្រឡប់មកផ្ទះវិញ កាលពីពេលថ្មីៗនេះប៉ុណ្ណោះ។ ស្រាប់តែមកដល់ថ្ងៃកើតហេតុ មិនដឹងជាមានបញ្ហាអ្វី ក៏ស្រាប់តែនារីរងគ្រោះបានសម្រេចចិត្តគិតខ្លី ចងកសម្លាប់ខ្លួននៅក្នុងបន្ទប់របស់ខ្លួនបែបនេះតែម្តង។

តាមសម្តីឪពុកម្តាយរបស់នារីរងគ្រោះ បានឱ្យដឹងថា កូនស្រីរបស់គាត់ គឺជាមនុស្សញៀនថ្នាំ ធ្លាប់យកទៅដាក់មណ្ឌលកែប្រែ និងមានជំងឺផ្លូវចិត្តទៀតផង។

ក្រោយកើតហេតុ សមត្ថកិច្ចចុះដល់ទីតាំងត្រួតពិនិត្យសព បញ្ជាក់ថា នារីរងគ្រោះពិតជាស្លាប់ដោយយកក្រមាចងកខ្លួនឯង នៅនឹងក្នុងបន្ទប់លើផ្ទះពិតប្រាដកមែន ដោយប្រើក្រមាចងកជាប់នឹងធ្នឹមបន្ទប់ បណ្តាលឱ្យស្លាប់។

សាកសពនារីរងគ្រោះខាងលើ ត្រូវបានសមត្ថកិច្ចប្រគល់ទៅឱ្យឪពុកម្តាយ ដើម្បីចាត់ចែងធ្វើបុណ្យតាមប្រពៃណី៕

RELATED ARTICLES