Friday, March 29, 2024
Homeតារាខ្មែរកែវ ស្រីនាង ធ្វើខួបកំណើតស្ងាត់ៗ សម្រស់នៅតែស្អាត មិនចាញ់ក្រមុំ

កែវ ស្រីនាង ធ្វើខួបកំណើតស្ងាត់ៗ សម្រស់នៅតែស្អាត មិនចាញ់ក្រមុំ

តារាសម្តែងកែវ ស្រីនាង បានប្រារឰធ្វើកម្មវិធីខួបកំណើតផ្ទាល់ខ្លួនស្ងាត់ៗ កាលពីរាត្រីថ្ងៃទី០៨ ខែមិថុនា នៅផ្ទះរបស់នាង ឯបុរីជីប ម៉ុង តាមបណ្តោយផ្លូវ ជា សុផារ៉ា។

គេឃើញមានតារាដែលទៅចូលរួម មានតែអែនឌី, យុគ ចិន្តា, ប៊ីរីយ៉ា, ទឹម រដ្ឋា, កែវ វរលក្ខណ៍ និងស្វាមី លាន អាព្រីលគីនីន និងអ្នកនាងកែវ ពិសី ព្រមទាំងថៅកែផលិតកម្មមហាហង្ស លោកអ៊ិន សុភិន ដែលទៅចូលរួមអបអរដល់ស្រីនាង ក្នុងខួបវ័យ៣០ប្លាយនេះ។

តាមភ្ញៀវដែលចូលរួម បង្ហើបឱ្យដឹងថា កែវ ស្រីនាង បានប្រារឰខួបកំណើតជារៀងរាល់ឆ្នាំ ប៉ុន្តែអ្នកនាងមិនដែលធ្វើកម្មវិធីធំទេ គឺធ្វើជាលក្ខណៈគ្រួសារប៉ុណ្ណោះ ហើយខួបឆ្នាំនេះ បានរៀបចំ១០តុ។

កែវ ស្រីនាង ជាសេដ្ឋិនីម្នាក់នៅក្នុងសិល្បៈ ដែលមានទ្រព្យច្រើនមិនចាញ់ជំទាវឡើយ គ្រាន់តែស្រីនាងមិនចង់អួតអាងដូចគេប៉ុណ្ណោះ។

តាមព័ត៌មានបានឱ្យដឹងថា ស្រីនាង មានផ្ទះវីឡាជាច្រើនកន្លែង ក្នុងនោះមានដូចជា នៅខេត្តសៀមរាប, កំពត និងរាជធានីភ្នំពេញ ដែលផ្ទះនីមួយៗសុទ្ធតែមានតម្លៃរាប់សែនដុល្លារ។ ទោះជាមានទ្រព្យច្រើនយ៉ាងណា ក៏ស្រីនាង នៅតែបន្តប្រឡូកសិល្បៈដដែល ហើយមុននេះ នាងថតរឿង “កាំបិតមុខពីរ” ឱ្យផលិតកម្មមហាហង្ស ទៀតផង។

ស្រីនាង ដែលមានស្វាមីជាជនជាតិអង់គ្លេស និងមានកូនស្រីម្នាក់ ពេញក្រមុំទៅហើយនោះ ក៍មានហាងសាឡននៅផ្ទះរបស់នាង ក្បែរផ្សារអ៊ីអន២នោះដែរ ខណៈដែលផ្ទះមួយចំនួនទៀត ស្រីនាង បានជួលឱ្យគេ។

យ៉ាងណា ពេលខ្លះគេឃើញស្រីនាង មិនសូវសប្បាយចិត្តឡើយ ព្រោះនាងមានជំងឺប្រចាំកាយដែលត្រូវលេបថ្នាំអស់មួយជីវិត គឺឈាមសស៊ីឈាមក្រហម ដែលកើតលើនាងជា ច្រើនឆ្នាំមកហើយ៕

RELATED ARTICLES