Tuesday, April 23, 2024
Homeព័ត៌មានជាតិខឹងប៉ូលិសចាប់ពេក ត្រឡប់មកវិញ ចាក់១កាំបិត ចូលពេទ្យ

ខឹងប៉ូលិសចាប់ពេក ត្រឡប់មកវិញ ចាក់១កាំបិត ចូលពេទ្យ

ភ្នំពេញ ៖ មន្ត្រីនគរបាលប៉ុស្តិ៍ទឹកល្អក់ទី១ ខណ្ឌទួលគោក១រូប ទើបផ្លាស់ប្តូរមកថ្មី បានចុះបង្ក្រាបជនវិកលចរិតដែលកំពុងដើរអុកឡុក ពេញសួរច្បារសាធារណៈ រួចក៏ដេញចាប់ជនវិកលចរិតម្នាក់ គាប់ជួនជំពប់ជើងដួល ក៏ត្រូវជនវិកលចរិតចរិតនោះ ចាក់១កាំបិត បណ្តាលឱ្យរបួសធ្ងន់ និងត្រូវបានគេជួយសង្គ្រោះដោយដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យព្រះកុសុមៈភ្លាមៗ។

ហេតុការណ៍នេះបានកើតឡើង កាលពីវេលាម៉ោង៨ព្រឹក ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៩ នៅចំណុចលើសួនច្បារអតីតតោពីរ (បច្ចុប្បន្នសួនព្រះភិរុណ) ស្ថិតក្នុងសង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក។

ជនរងគ្រោះដែលត្រូវជនវិកលចរិតចាក់១កាំបិត បណ្តាលឱ្យរងរបួសធ្ងន់ មានឈ្មោះអៀង រ៉ា ជាមន្ត្រីនគរបាលប៉ុស្តិ៍ទឹកល្អក់ទី១ ទើបនឹងផ្លាស់មកថ្មី (រងរបួស១កាំបិត ត្រូវក្រោមបោះដៃផុត)។ ចំណែកជនបង្កមិនស្គាល់អត្តសញ្ញាណ ត្រូវគេដឹងថា ជាជនវិកលចរិត តែងដើរដេកតាមសួនច្បារម្តុំទីតាំងកើតហេតុ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ កាលពីវេលាម៉ោង៨ព្រឹក ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៩ លោកអៀង រ៉ា ជាប៉ូលិសប៉ុស្តិ៍ទើបមកថ្មី បានទៅដេញជនវិកលចរិតដើរលើសួនច្បារអតីតតោពីរ (បច្ចុប្បន្នសួនព្រះភិរុណ) លុះពេលកំពុងរត់ដេញមិនប្រយ័ត្ន ក៏បណ្តាលឱ្យរអិលជើងដួល ស្រាប់តែភ្លាមនោះ ក៏ត្រូវជនវិកលចរិតខាងលើ ត្រលប់មកវិញចាក់១កាំបិត ត្រូវក្រោមបោះដៃផុត បណ្តាលឱ្យរងរបួសធ្ងន់តែម្តង។

ក្រោយពេលកើតហេតុ​ ជនរងគ្រោះត្រូវបានគេជួយសង្គ្រោះដោយដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យព្រះកុសុមៈ។ ចំណែកជនសង្ស័យត្រូវបានសមត្ថកិច្ចប៉ូលិសឃាត់ភ្លាមដែរ ហើយក្រោយមកបានបំពេញឯកសារបញ្ជូនទៅមន្ទីរសង្គមកិច្ចបន្តទៀត។

បន្ទាប់ពីទទួលបានព័ត៌មានខាងលើភ្លាម គណបក្សសង្កាត់ និងចៅសង្កាត់ទឹកល្អក់ទី១ បានជួយឧបត្ថម្ភថវិកាចំនួន២០ម៉ឺនរៀល ដល់មន្ត្រីនគរបាលរងគ្រោះខាងលើ។ បន្ទាប់មក នៅវេលាម៉ោង៣រសៀល ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៩ វេលាម៉ោង១៥រសៀល លោកឯក ឃុនដឿន អភិបាលខណ្ឌទួលគោក ក៏បានអញ្ជើញសួរសុខទុក្ខលោកអៀម រ៉ា មន្ត្រីនគរបាលសង្កាត់ទឹកល្អក់ទី១ ព្រមទាំងនាំថវិកាឧបត្ថម្ភ១០០ដុល្លារផងដែរ ដើម្បីសម្រាលបន្ទុកក្នុងការចំណាយលើថ្លៃព្យាបាល៕

RELATED ARTICLES