Thursday, March 28, 2024
Homeតារាខ្មែរនៅ សុនិតា ត្រៀមទៅសម្រាលកូននៅប្រទេសថៃ?

នៅ សុនិតា ត្រៀមទៅសម្រាលកូននៅប្រទេសថៃ?

នៅ សុនិតា បានក្លាយទៅជាជំទាវតូច បន្ទាប់ពីគូស្នេហ៍មិនទាន់រៀបការរបស់នាង ពោះម៉ាយ ទិត ថាវរិទ្ធ ក្លាយទៅជាឯកឧត្តម មានតំណែងជាអនុរដ្ឋលេខាធិកាក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ មកធ្វើឱ្យមនុស្សមួយចំនួន ចាត់ទុកថា សុនិតា មានសំណាងទៀតផង ព្រោះតែលោកថាវរិទ្ធ ជាពោះម៉ាយទ្រព្យស្តុក មានដីជាច្រើនហិកតារនៅតំបន់កែវផុស ក្រុងព្រះសីហនុ ដែលមានតម្លៃរាប់លានដុល្លារឯណោះ ដែលទ្រព្យទាំងនោះ ថ្ងៃក្រោយនឹង ក្លាយទៅជាទ្រព្យរួមរបស់ សុនិតា ផងដែរ។

យ៉ាងណា សុនិតា ដែលនឹងសម្រាលកូនប្រុស នៅអំឡុងខែកក្កដា ខាងមុខនេះ នៅមិនទាន់ មានគម្រោងដឹកដៃគូស្នេហ៍ចូលរោងការឡើយ បើទោះជាមុននេះ នាងត្រូវគេរឹះគន់ថា សាង ស្នេហ៍ឥតខាន់ស្លាក៏ដោយ តែ សុនិតា តបវិញ ថា នាងបានរៀបចំពិធីតាមប្រពៃណីខ្មែរតិចតួចទៅហើយ។

តាមព័ត៌មានថា តាំងពីពោះធំកូនលើក ដំបូងនេះ នៅ សុនិតា បានទៅពិនិត្យផ្ទៃពោះ នៅមន្ទីរពេទ្យមួយនៅថៃ ជាទៀងទាត់ ហេតុនេះហើយ ការសម្រាលកូននៅរយៈពេលជាង ១ខែទៀតនេះ គេជឿថា តារាដែលចូលចិត្ត ព្រមានប្តឹងអ្នកកាសែតរូបនេះ នឹងទៅសម្រាល កូននៅថៃ ច្រើនជានៅខ្មែរ។

ប៉ុន្តែអ្វីដែលគួរ ឱ្យចាប់អារម្មណ៍នៅពេលដែល សុនិតា ជិត បានកូនង៉ែតបីប្រលែងលេងនេះ នាងបានថតរូបបង្ហាញក្បាលពោះយ៉ាងសិចស៊ី សម្រាប់ទុកមើល ហើយរូបភាពទាំងនោះ ត្រូវបានលោកទិត ថាវរិទ្ធ ដែលជាអតីតប្តី អ្នកនាងលី ម៉ារីណា និងសង្សារ ស៊ឹម សូលិកា នោះ ពេញចិត្តប្រពន្ធក្មេងរូបនេះកាន់តែខ្លាំង៕

RELATED ARTICLES