Wednesday, April 24, 2024
Homeព័ត៌មានជាតិបានម្តងញ៉ាម ៥ថ្ងៃក្រោយចូលម្តទៀត នាំគ្នាព័ទ្ធដេញចាប់តែម្តង

បានម្តងញ៉ាម ៥ថ្ងៃក្រោយចូលម្តទៀត នាំគ្នាព័ទ្ធដេញចាប់តែម្តង

កណ្ដាល: ជនសង្ស័យម្នាក់បានធ្វើសកម្មភាពចូលលួសម្ភារៈអគ្គិសនីក្នុងក្រុមហ៊ុនសំណង់មួយកន្លែង បានម្តងហើយ ក៏ញៀនញ៉ាម មកលួចទៀត ក៏ត្រូវសន្តិសុខឃើញទាន់ ក៏នាំគ្នាព័ទ្ធដេញចាប់បានប្រគល់ឲ្យសមត្ថកិច្ច។

ហេតុការណ៍នេះបានកើតឡើង កាលពីវេលាម៉ោង០៤ និង១៥នាទីទៀបភ្លឺ ឈានចូលថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០១៩ នៅចំណុចឃ្លាំងក្រុមហ៊ុនអានកូ ភូមិជ្រៃធំ ឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្តាល ។

ជនរងគ្រោះមានឈ្មោះ គង់ សាល ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិខ្មែរ មុខរបរ បុគ្គលិកអគ្គិសនី ស្នាក់នៅភូមិព្រែកសែម ឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្តាល។ ចំណែកជនសង្ស័យមានឈ្មោះ សែត សុភ័ណ្ឌ ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរកម្មករលក់ដូរ រស់នៅភូមិព្រែកស៊ឹង ឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្ដាល។ ក្រោយពេលឃាត់ខ្លួន សមត្ថកិច្ចបានដកហូត កូនកន្ត្រៃដងជ័រពណ៌ ទឹកក្រូច មានប្រវែង១៧,៥សង់ទីម៉ែត្រ ចំនួន១។

ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា តាមរយៈការឆែកមើលតាមកាមេរ៉ា កាលពីវេលាម៉ោង១៥ និង៥០នាទី ថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៩ ជនសង្ស័យខាងលើបានចូលទៅធ្វើសកម្មភាពលួចកាត់យកខ្សែភ្លើង និងសម្ភារ:អគ្គិសនីរបស់ក្រុមហ៊ុនអានកូ ដោយបានលួចយកខ្សែភ្លើង ទំហំ១×៦ស.ម អស់ប្រវែង៨០០ម៉ែត្រ និងសម្ភារ:អគ្គិសនីមួយចំនួនទៅបាត់ ។

សមត្ថកិច្ចបានបន្តថា លុះវេលាម៉ោង០៤ និង១៥នាទី​ នៅថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០១៩ ជនសង្ស័យដែលនេះបានចូលមកឃ្លាំងសម្ភារ:អគ្គិសនីរបស់ក្រុមហ៊ុនម្ដងទៀត តែត្រូវសន្តិសុខក្រុមហ៊ុនឃើញទាន់ ក៏នាំគ្នាព័ទ្ធដេញចាប់ខ្លួនបាន រួចរាយការណ៍ជូនសមត្ថកិច្ចប៉ុស្ដិ៍នគរបាលរដ្ឋបាលសំពៅពូន តែម្ដង។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានសារភាពថា រូបគេពិតជាបានចូលលួចយកសម្ភារៈអគ្គីសនីក្នុងក្រុមហ៊ុនអានកូ ពិតប្រាកដមែន។

បច្ចុប្បន្ន សមត្ថកិច្ចកំពុងកសាងសំណុំរឿង បញ្ជូនខ្លួនជនសង្ស័យ និងវត្ថុតាង ទៅកាន់អធិការដ្ឋាននគរបាលស្រុក ដើម្បីបន្តទៅតាមនីតិវិធី៕

RELATED ARTICLES