Wednesday, April 24, 2024
Homeព័ត៌មានជាតិបុគ្គលិកហាងផាប់ស្ទ្រីត មានវិបត្តិអីទៅ... សូម្បីតែមិត្តភក្តិក៏ឆ្ងល់ដែរ

បុគ្គលិកហាងផាប់ស្ទ្រីត មានវិបត្តិអីទៅ… សូម្បីតែមិត្តភក្តិក៏ឆ្ងល់ដែរ

ខេត្តសៀមរាប ៖ យុវជនជាបុគ្គលិកហាងផាប់ស្ទ្រីតម្នាក់ មិនដឹងជាមានវិបត្តិផ្លូវចិត្តរឿងអ្វី បែរជាដាច់ចិត្តគិតខ្លីបានចងកសម្លាប់ខ្លួននៅក្នុងបន្ទប់ជួល បង្កឱ្យមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង៥និង៥០នាទីល្ងាច ថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០១៩ នៅចំណុចបន្ទប់ជួលរបស់ជនរងគ្រោះ ស្ថិតក្នុងក្រុមទី១ ភូមិទ្រាំង សង្កាត់ស្លក្រាម ក្រុងសៀមរាប។

យុវជនគិតខ្លីដែលចងកសម្លាប់ខ្លួន មានឈ្មោះឆេង វ៉ានឆៃ អាយុ២១ឆ្នាំ មុខរបរចាបុគ្គលិកនៅហាងផាប់ស្ទ្រីត មានស្រុកកំណើតនៅភូមិចំបក់ហែរ ឃុំកំពង់ថ្កូវ ស្រុកក្រឡាញ់ សព្វថ្ងៃស្នាក់នៅក្នុងបន្ទប់ជួលកន្លែងកើតហេតុខាងលើ។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ ដោយមិនទាន់ឃើញជនរងគ្រោះរៀបចំខ្លួនចេញទេធ្វើការដូចសព្វដង ទើបមិត្តភក្តិដែលស្នាក់នៅបន្ទប់ជួលក្បែរគ្នា បានដើរទៅគោះទ្វារហៅ តែមិនឮសំឡេងឆ្លើយតបសោះ ទើបមានការនឹកឆ្ងល់ ក៏ប្រាប់អ្នកជិតខាង និងម្ចាស់ផ្ទះជួល ឱ្យជួយនាំគ្នាគាស់ទ្វារបន្ទប់ចូលទៅមើល ស្រាប់តែចូលទៅដល់ ក៏ប្រទះឃើញជនរងគ្រោះបានចងកសម្លាប់ខ្លួននៅក្នុងបន្ទប់បាត់ទៅហើយ មិនដឹងថាស្លាប់តាំងពីថ្មើរណា ទើបប្រញាប់រាយការណ៍ប្រាប់សមត្ថកិច្ចចុះពិនិត្យតែម្តង។

ក្រោយកើតហេតុ សមត្ថកិច្ចជំនាញ បានបញ្ជាក់ថា ជនរងគ្រោះពិតជាស្លាប់ដោយសារចងកប្រាកដមែន ដោយជនរងគ្រោះបានប្រើក្រមាការ៉ូ ពណ៌សលាយខៀវ ប្រវែង១ម៉ែត្រ ចងកជាប់នឹងគ្រោងទ្វារ បណ្តាលឱ្យស្លាប់ទាំងសពស្ថិតក្នុងស្ថានភាព អង្គុយលុតជង្គង់ បែរមុខទៅទិសខាងត្បូង ខ្នងទល់នឹងទ្វារ។

សាកសពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចប្រគល់ទៅឱ្យក្រុមគ្រួសារ ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី៕

RELATED ARTICLES