Saturday, April 20, 2024
Homeព័ត៌មានជាតិបុរសជើងខ្លាំងបើកឡាន បុកឡានប៉ូលិស ក្នុងក្បួនសម្តេចតេជោ ហ៊ុន សែន

បុរសជើងខ្លាំងបើកឡាន បុកឡានប៉ូលិស ក្នុងក្បួនសម្តេចតេជោ ហ៊ុន សែន

ភ្នំពេញ៖ បុរសម្នាក់បានបើករថយន្ត១គ្រឿង ប្រដេញបុកជាមួយក្បួនរបស់សម្តេចតេជោ ហ៊ុន សែន កាលពីព្រឹកមិញនេះ ខណៈដែលសម្តេចបានដឹកនាំគណប្រតិភូជាន់ខ្ពស់ចេញទៅទស្សនកិច្ចនៅប្រទេសហុងគ្រី និងបង្ហួសចូលរួមប្រជុំចូលរួមសន្និសីទកំពូលស្តីពីអន្តរសកម្មភាព និងវិធានការកសាងទំនុកចិត្តនៅអាស៊ី (CICA) លើកទី៥ នៅប្រទេសតាជីគីស្ថាន។

ហេតុការន៍នេះបានកើតឡើងកាលពីវាលាម៉ោងជិត៧ព្រឹក ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៩ នៅចំណុចស្តុបទឹកថ្លា ខណ្ឌសែនសុខ។

បុរសជើងខ្លាំងបើកឡានបុកចំរថយន្តប៉ូលិស ក្នុងក្បួនសម្តេចតេជោហ៊ុន សែន នេះ មិនត្រូវ បានស្គាល់អត្តសញ្ញាណនៅឡើយទេ គ្រាន់តែដឹងថា ជាជនជាតិខ្មែរ វ័យប្រហែល៣០ឆ្នាំប្លាយ បើករថយន្តម៉ាកព្រូស ពាក់ស្លាកលេខ 2AZ-5242។ ក្រោយពេលកើតហេតុ កម្លាំងសមត្ថកិច្ចបានចាប់ខ្លួនភ្លាមៗបញ្ជូនទៅកាន់ស្នងការរាជធានីភ្នំពេញ ដើម្បីសាកសួរ។

គួរបញ្ជាក់ នៅព្រឹកថ្ងៃទី១៣ ខែមិថុនា នេះ សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាំណាចក្រកម្បូជា បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ទៅបំពេញទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋហុងគ្រី និងបន្តទៅចូលរួមប្រជុំ CICA នៅប្រទេសតាជីគីស្ថាន (Tajikistan) ។ នៅក្នុងដំណើរទស្សនកិច្ចនៅ Hungary នេះ សម្តេចនឹងជួបប្រជុំទ្វេភាគីជាមួយរដ្ឋាភិបាលហុងគ្រីដើម្បីលើកកម្ពស់ពង្រឹងទំនាក់ទំនង និងជំរុញកិច្ចសហប្រតិបត្តិការឲ្យកាន់តែជិតស្និទ្ធថែមទៀតរវាងប្រទេសយើងទាំង២៕

យ៉ាងណាព័ត៌មានលម្អិត យើងនឹងផ្សាយជូននៅពេលក្រោយ

RELATED ARTICLES