Thursday, April 25, 2024
Homeព័ត៌មានជាតិមេប៉េអឹមរងខេត្តកំពង់ស្ពឺ បើកឡានបញ្ច្រាសទិស បុកម៉ូតូ និង Passapp របួស៤នាក់

មេប៉េអឹមរងខេត្តកំពង់ស្ពឺ បើកឡានបញ្ច្រាសទិស បុកម៉ូតូ និង Passapp របួស៤នាក់

ភ្នំពេញ ៖ បុរសម្នាក់ដែលគេស្គាល់ថា ជាមេបញ្ជាការរងប៉េអឹមខេត្តកំពង់ស្ពឺ ទើបតែចេញពីកន្លែងផឹកសុី ទាំងស្រវឹងធ្លាក់ភ្នែក បានបើករថយន្តបញ្ច្រាសទិស​ដៅ​ចរាចរណ៍​ ជ្រុលទៅបុកម៉ូតូ និងកង់៣ឥណ្ឌាជាច្រើនគ្រឿង បណ្តាលឲ្យរងរបួសធ្ងន់ស្រាលចំនួ៦នាក់។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើង កាលពី​វេលា​ម៉ោង​៨​យប់ ថ្ងៃ​ទី​១៣ ខែមិថុនា​នេះ តាម​បណ្តោយ​ផ្លូវ​សហព័ន្ធ​រុ​ស្សី នៅ​ចំណុច​ក្តាន់​ពីរ ស្ថិត​នៅ​ក្នុង​សង្កាត់​មិត្តភាព ខណ្ឌ​៧​មក​រា។

តាម​របាយការណ៍​របស់​សមត្ថកិច្ចចរារណ៍ ​បាន​ឲ្យ​ដឹង​ថា​ រថយន្ត​បង្ក​ម៉ាក​ឡិច​ស៊ី​ស​៤៧០​ ពណ៌​ខ្មៅ​ ពាក់​ស្លាក​លេខ​ភ្នំពេញ​ 2K-1668​ បើកបរ​ដោយ​ជន​មិន​ស្គាល់ឈ្មោះ​ ភេទ​ប្រុស​ អាយុ​ប្រហែល​ជាង​៥០​ឆ្នាំ​ មុខរបរជា​មេញ្ជា​ការ​រងប៉េអឹ​មខេត្តកំពង់ស្ពឺ​ បើកបរ​ក្នុង​ស្តា​នភា​ព​ស្រវឹង​ បាន​បើកប​រថយន្ត​តាម​បណ្តោយ​មហាវិថី​សហព័ន្ធ​រុស្ស​ុី ក្នុងទិស​ដៅ​ពី​កើតមក​លិច​ បើក​បញ្ច្រាស​របាំង​ពុះ​ចែក​ទ្រូងផ្លូវ​ និង​មិន​ឈប់​ភ្លើងស្តុប បានជ្រុកទៅ​បុក​រះ​ម៉ូតូ​ចំនួន​៤​គ្រឿង​ និង​រង​របួស​មនុស្ស​ចំនួន​៤​នាក់​ (ប្រុស​)​ សំរាក​ព្យាបាល​នៅ​គ្លីនិក​ហុង​ហាក់​។​

របាយការណ៍ដដែលនេះ បានបញ្ជាក់ថា ជនបង្កមិន​ព្រមស​ហ​ការ​ជាមួយ​សមត្ថកិច្ច​ និង​មិន​បាន​ផ្តល់​អាសយដ្ឋាន​រស់នៅសព្វថ្ងៃនោះទេ។

ដោយឡែក បើតាមប្រភពពីកន្លែងកើតហេតុ បានឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​ គេ​បានឃើញ​បុរស​ម្នាក់​គ្រាន់តែ​ដឹង​ថា ជា​មន្ត្រី PM ពាក់​សក្តិ​៤​កន្លះ ទើបចេញពីកន្លែងផឹកសុី ទាំងអាការស្រវឹងធ្លាក់ភ្នែក បានបើករថយន្ត​បមួយ​គ្រឿង ​ម៉ាក​ឡិច​ស៊ី​ស 470 ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ 2K-1668 ​តាម​បណ្តោយ​ផ្លូវ R6 បឹង​កក់ ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង។ លុះមក​ដល់​ចំណុច​កើតហេតុ​ ស្រាប់តែ​ជនបង្កខាងលើ បានបើក​លឿនដូចហោះ ជ្រុល​ចង្កូត​ចូលផ្លូវ​ម្ខាងទៀត បុក​រះ​ម៉ូតូ​ចំនួន​៤​គ្រឿង និង​ម៉ូតូ​កង់​បី​ឥណ្ឌា១គ្រឿង បណ្តាល​ឲ្យអ្នកបើកម៉ូតូ និងអ្នកជិះពីក្រោយ រង​របួសធ្ងន់​២​នាក់ និង​ស្រាល​៤​នាក់។

ក្រោយកើតហេតុ សមត្ថកិច្ចបានចុះដល់កន្លែងកើតហេតុ ឃាត់ខ្លួនជនបង្ក​ ហើយបានហៅរថយន្តសង្គ្រោះបន្ទាន់ដឹកយកអ្នករងរបួសទៅកាន់មន្ទីរពេទ្យ ហុងហាក់ ចំណែករថយន្តបង្កនិង​ម៉ូតូរងគ្រោះ ត្រូវសមត្ថកិច្ចវាស់វែង រួចដឹកយកទៅនៅ​កា​រិ​យា​ល័យចរាចរណ៍​រាជធានីភ្នំពេញ ដើម្បីដោះស្រាយពេលក្រោយ៕

RELATED ARTICLES