Saturday, April 20, 2024
Homeតារាខ្មែរព្រះកាយច័ន្ទ និងផាន់ ផាត់ណា យំព្រមគ្នាលើឆាក

ព្រះកាយច័ន្ទ និងផាន់ ផាត់ណា យំព្រមគ្នាលើឆាក

តារាសម្តែងព្រះកាយច័ន្ទ បានលេងឈុតខ្លីជាមួយលោកសូឆានី នៅលើឆាកចំពោះមុខតារារួមអាជីព និងអ្នកសារព័ត៌មានជាច្រើន ហើយពេលនោះទឹកនេត្រារបស់នាងបានបង្ហូរជោគលើថ្ពាល់ ព្រោះតែត្រូវលោកឆានី ដែលជាអ្នកបុរាណវិទូ ចង់ដឹង និងស្វែងរកមូលហេតុដែលខ្លួនសុបិនឃើញរូងផ្ទុកទ្រព្យសម្បត្តិ ខណៈដែលទឹម រដ្ឋា មកឆក់ឆានី ពីព្រះកាយច័ន្ទ ទៅបាត់។

ព្រះកាយច័ន្ទ បានឱ្យដឹងថា រឿង “ពិសស្នេហ៍”នេះ ខ្ញុំសម្តែងជាតួនារីរបាំបុរាណ ជាមនុស្សស្មោះត្រង់ជាអ្នកចាំទ្រព្យសម្បត្តិផែនដី ដោយគេសម្លាប់កាត់កនាង ដើម្បីឱ្យវិញ្ញាណរបស់នាងនៅចាំទ្រព្យ។

ដោយឡែក ស្រីស្រស់ផាន់ ផាត់ណា ជាតួឯករឿង“រៃប្តូរទ្រនំ” វិញ ក៏តម្រូវឱ្យលេងឈុតខ្លីជាមួយសេង មង្គល និងតារាសម្តែងក្នុងរឿងនេះទាំងមូលផងដែរ។ ផាន់ ផាត់ណា ត្រូវសុម៉ា ឡាឡែន តាមឈ្នានីសជាខ្លាំង រហូតធ្វើឱ្យនាងស្រក់ទឹកភ្នែករលេងរលោងលើឆាក។

ផាន់ ផាត់ណា បានឱ្យដឹងថា រឿង “រៃប្តូរទ្រនំ”នេះ នាងសម្តែងជាស្រីស្អាតទន់ភ្លន់ តែរឹងមាំ ព្រមទាំងលះបង់គ្រប់យ៉ាងដើម្បីឪពុក និងប្អូនៗ តែជ្រុលភ្លើតភ្លើនបន្តិច ធ្វើឱ្យនាងមានវិប្បដិសារៈមួយជីវិត។

ក្រៅពីព្រះកាយច័ន្ទ និងលោកសូ ឆានី តួឯកប្រុសស្រីក្នុងរឿង “ពិសស្នេហ៍” កញ្ញាផាន់ ផាត់ណា និងលោកសេង មង្គល តួឯកក្នុងរឿង “រៃប្តូរទ្រនំ”នោះ កម្មវិធីជប់លៀងរបស់ទូរទស្សន៍ប៉ុស្តិ៍លេខ៥ ដែលថតបញ្ចប់រឿងភាគខ្មែរ២រឿង ព្រមគ្នា រៀបចំនៅភោជនៅដ្ឋានទន្លេបាសាក់២នោះ ក៏មានការចូលរួមពីតារាជាច្រើនដួងទៀត ដូចជា ទឹម រដ្ឋា, ញឹម ចាន់ថន, លឹម រដ្ឋា, ជា សំណាង, សុម៉ា ឡាឡែន, ប៊ែលឡា, ផាណាម៉ុច, នីតា វរវង្ស, ឆ័យលី ដាឡែន, ញឹម សុខា ពិសិដ្ឋ និងចេនឡា ជាដើម។

អ្នកគ្រប់គ្រងការផលិតរឿងភាគរបស់ទូរទស្សន៍ប៉ុស្តិ៍លេខ៥ បានឱ្យដឹងថា “ជាទូទៅ ប៉ុស្តិ៍លេខ៥ ឱ្យតែថតចប់រឿងនីមួយៗ តែងតែបង្កើតកម្មវិធីជប់លៀងញ៉ាំអាហាររួមគ្នាជាមួយតារាៗទាំងអស់ក្នុងរឿងនេះ ជាមួយក្រុមផលិត ដើម្បីជាការលើកទឹកចិត ន្តិងបង្កើតភាពស្និទ្ធស្នាលចំពោះគ្នា។ ចំពោះរឿង “ពិសស្នេហ” និងរឿង “រៃប្តូរទ្រនំ”នេះ នឹងដាក់បញ្ចាំងនៅទូរទស្សន៍ប៉ុស្តិ៍លេខ៥ ក្នុងពេលឆាប់ៗខាងមុខនេះហើយ៕

RELATED ARTICLES