Wednesday, April 24, 2024
Homeព័ត៌មានជាតិមន្ត្រីបរិស្ថានលោតពីលើអគារជាន់ទី៤ សង្ស័យតូចចិត្តមានជំងឺប្រចាំកាយ

មន្ត្រីបរិស្ថានលោតពីលើអគារជាន់ទី៤ សង្ស័យតូចចិត្តមានជំងឺប្រចាំកាយ

ភ្នំពេញ៖ បុរសម្នាក់ជាមន្ត្រីបម្រើការងារនៅក្រសួងបរិស្ថាន បានលោតពីលើអគារជាន់ទី៤ ធ្វើអត្តឃាតសម្លាប់ខ្លួន ដោយពុំទាន់ដឹងមូលហេតុច្បាស់នៅឡើយ។ ហេតុការណ៍ដ៏រន្ធត់នេះ បានកើតឡើងកាលពីវេលាម៉ោង១០ព្រឹក ថ្អៃទី១០ ខែមិថុនា ឆ្នាំ២០១៩ នៅក្នុងក្រសួងបរិស្ថាន ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន។

ជនរងគ្រោះមានឈ្មោះ អោម សេងហួរ វ័យប្រហែល៣០ឆ្នាំ មានតួនាទីជានាយកដ្ឋានវាយតម្លៃហេតុផលប៉ះពាល់បរិស្ថាន នៃក្រសួងបរិស្ថាន។

ប្រភពពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះខាងលើមកធ្វើការងារធម្មតា គឺមិនមាននរណាម្នាក់ចាប់អារម្មណ៍ថាគាត់មានរឿងអ្វីនោះទេ។ លុះដល់វេលាម៉ោងកើតហេតុ ជនរងគ្រោះក៏បានលោតពីលើអគារក្រសួងបរិស្ថាន ជាន់ទី៤ បណ្តាល់ឲ្យស្លាប់បាត់បង់ជីវិត គួរឲ្យរន្ធត់។ ភ្លាមៗនោះ ក៏មានមន្ត្រីបម្រើការងារផ្សេងទៀត បាននាំផ្អើលឈូឆរនាំគ្នាមកមើលជនរងគ្រោះ។

ដោយឡែក បើតាមលោកនេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាមន្ត្រីនាំពាក្យនៃក្រសួងបរិស្ថាន បានឲ្យដឹងថា ក្រោយពីសមត្ថកិច្ចជំនាញ ដោយសហការជាមួយមន្ត្រីក្រសួងបរិស្ថាន បានធ្វើកោសល្យវិច័យសាកសព បានស្រាវជ្រាវ និងសាកសួរមនុស្សដែលស្និទ្ធនឹងលោកអោម សេងហួរ បានប្រាប់ថា លោកមានជំងឺប្រចាំកាយ ដែលខិតខំព្យាបាលជាច្រើនឆ្នាំហយតែមិនជាសះស្បើយ។ លោកក៏បានបញ្ជាក់ថា លោកអោម សេងហួរ ជាមន្ត្រីមានសមត្ថភាព និងមានចរិតស្លូតបូត។

ជាចុងក្រោយ អ្នកនាំពាក្យនៃក្រសួងបរិស្ថាន រូបនេះ ក៏បានបង្ហាញអារម្មណ៍តក់ស្លុត និងសូមចូលរួមរំលែកទុក្ខជាមួយក្រុមគ្រួសារសព និងសូមបួងសួងវិញ្ញាណក្ខន្ធលោកអោម សេងហួរ បានទៅកាន់សុគតិភព។

ក្រោយពីធ្វើកោសល្យវិច័យសាកសពរួចរាល់ សមត្ថកិច្ចបានហៅរថយន្តសង្គ្រោះបន្ទាន់ដឹកសាកសពចេញពីក្រសួងបរិស្ថានបាត់ទៅ៕

RELATED ARTICLES