Saturday, April 20, 2024
Homeតារាខ្មែរមាស សុខសោភា សប្បាយមិនចាញ់ ឱក សុគន្ធកញ្ញា

មាស សុខសោភា សប្បាយមិនចាញ់ ឱក សុគន្ធកញ្ញា

ស្របពេលដែលឱក សុគន្ធកញ្ញា កំពុងតែសប្បាយមួយអស់ដៃ ជាមួយស្វាមី អ៊ឹង សុខលី ក្នុងដំណើរក្រេបចន្ទទឹកឃ្មុំ (Honey Moon) កើនដល់ទៅ៧ប្រទេស គឺបារាំង, បែលហ្សិក, ហូឡង់, អូទ្រីស, អូស្ត្រាលី និងអាល្លឺម៉ង់ និង ចុងក្រោយ ទៅដល់អ៊ីតាលី ហើយមិនទាន់ចង់វិលមកស្រុកវិញនេះ។

គេឃើញតារាចម្រៀងមាស សុខសោភា និងស្វាមី អ៊ឹត រ៉ាដា ក៏ដើរលេងកម្សាន្តមិនចាញ់សុគន្ធកញ្ញា និងប្តីឡើយ បើទោះជាដំណើរបស់ពួកគេមិនមែនទាំងស្រុងក្តី ប៉ុន្តែ សោភា និងលោករ៉ាដា បាននាំគ្នាលម្ហែ កាយាលើទឹកដីកាដាណា និងអាមេរិក ជាច្រើន រដ្ឋនៅពេលដែលតារាថោន សម្រាកពីការច្រៀងសម្តែង។

ទោះជាមានអនុស្សារីយ៍ជាមួយគ្នារាប់មិនអស់ រយៈពេល១១ឆ្នាំក្តី តែសោភា នៅតែមិនអាចធ្វើបានដូចឱក សុគន្ធកញ្ញា ឡើយ ព្រោះថា មុនឡើងយន្តហោះចេញទៅច្រៀងសម្តែងនៅក្រៅស្រុកនេះ នាងបាន ប្រាប់អ្នកយកព័ត៌មានយើងថា មិនចង់រៀបការចំហឡើយ។

ការថ្លែងរបស់មាស សុខសោភា បែបនេះ បញ្ជាក់ថា តារាថោន រូបនេះ នៅតែមិនទាន់ច្បាស់លាស់រឿងចំណងស្នេហាជាមួយលោកគ្រូពេទ្យ អ៊ិត រ៉ាដា ឡើយ ហើយនាងត្រូវការស្វែងយល់ចិត្តថ្លើមលោកគ្រូពេទ្យបន្ថែមទៀត។

មាស សុខសោភា តារាចម្រៀងលំដាប់ Grade“A” ដែលនៅរដូវក្តៅ នាងអាចរកប្រាក់ចំណូលក្នុងស្រុកក្នុង ១ខែ មិនក្រោម៦ម៉ឺនដុល្លារឡើយ ព្រោះច្រៀងមួយកម្មវិធីស៊ីថ្លៃចាប់ពី៣០០០ដុល្លារ ហើយនាងថា ក្នុង១ខែ ចេញច្រៀងយ៉ាងហោចណាស់ក៏២០កម្មវិធីដែរ។

ទោះជាយ៉ាងណា មាស សុខសោភា ក៏មិនពន្លែងទីផ្សារនៅក្រៅប្រទេសដែរ ដោយនាងចេញទៅច្រៀងកើបលុយនៅក្រៅស្រុករយៈពេល៣ខែ ទើបដឹកដៃស្វាមីមកវិញនៅចុងខែកក្កដា ខាងមុខនេះ៕

RELATED ARTICLES