Friday, April 19, 2024
Homeព័ត៌មានជាតិរន្ធត់ទាំងព្រឹក... សមត្ថកិច្ចចុះពិនិត្យសាកសពបុរសម្នាក់ ខ្លួននិងក្បាលដាច់ពីគ្នា

រន្ធត់ទាំងព្រឹក… សមត្ថកិច្ចចុះពិនិត្យសាកសពបុរសម្នាក់ ខ្លួននិងក្បាលដាច់ពីគ្នា

ព្រះសីហនុ: សាកសពបុរសម្នាក់ ត្រូវបានគេប្រទះឃើញដាច់ក្បាលចេញពីដងខ្លួន ដោយសារតែរថភ្លើងកិន។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង០៨និង០០នាទីព្រឹក ថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០១៩ ត្រង់ចំណុចលើផ្លូវរថភ្លើងស្ពានទឹកថ្លា ស្ថិតក្នុងភូមិកំពង់ចិន ឃុំទឹកថ្លា ស្រុកព្រៃនប់។

សាកសពបុរសម្នាក់នេះ មិនស្គាល់អត្តសញ្ញាណនោះទេ មានសភាពដាច់ក្បាល ដាច់ដៃឆ្វេង ជើងឆ្វេងមួយកំណាត់ត្រឹមភ្លៅ មានស្នាមរលាត់ពេញខ្លួនប្រាណ និងរបូតខោអាវចេញពីខ្លួនអស់។ ចំណែកក្បាលនៃសព ដាច់ចេញពីខ្លួន ចម្ងាយប្រហែល១,០០០ម៉ែត្រ ក្នុងនោះឃើញមានខោ អាវ លុយ និងមានស្បោងចងទុយោ និងស្លាបព្រា ធ្លាក់តាមបណ្តោយផ្លូវជាច្រើនបំណែក។

តាមប្រភពពីប្រជាពលរដ្ឋដែលបានឃើញសាកសពបុរសរូបនេះ បានឲ្យដឹងថា មុនពេលកើតហេត គាត់បានដើរនៅលើផ្លូវរថភ្លើង លុះមកដល់ចំណុចកើតហេតុ ស្រាប់តែបានឃើញសាកសពបុរសខាងលើ មានតែដងខ្លួន ចំណែកក្បាលបានដាច់ចេញពីគ្នា។ ពេលឃើញដូច្នេះ គាត់ក៏បានរាយការណ៍ប្រាប់សមត្ថកិច្ចចុះអន្តរាគមន៍ភ្លាមៗ។

ក្រោយទទួលបានព័ត៌មាន សមត្ថកិច្ចបានដឹកនាំកម្លាំងចុះមកកន្លែងកើតហេតុ ដើម្បីត្រួតពិនិត្យ និងធ្វើកោសល្យវិច័យលើសាកសព ហើយបានសមត្ថកិច្ចសន្និដ្ឋានថា សាកសពបុរសរូបនេះ ត្រូវបានរថភ្លើងកិន៕

RELATED ARTICLES