Saturday, April 20, 2024
Homeព័ត៌មានជាតិរំលោភកូនស្រីចិញ្ចឹម២លើក គំរាមសម្លាប់ចោល លើកទី៣ លូនចូលមុងរំលោភទៀត នាងរត់ចេញពីផ្ទះ

រំលោភកូនស្រីចិញ្ចឹម២លើក គំរាមសម្លាប់ចោល លើកទី៣ លូនចូលមុងរំលោភទៀត នាងរត់ចេញពីផ្ទះ

កណ្តាល៖ ឪពុកចិញ្ចឹមល្មោភកាមម្នាក់ កន្លងមកបានធ្វើសកម្មភាពរំលោភកូនស្រីខ្លួនបានសម្រេចម្តង ហើយក៏ញៀនញ៉ាមរំលោភម្តងទៀត បានសម្រេចម្តងទៀត លុះលើកទី៣ កូនស្រីរត់ចេញពីក្នុងមុងបាត់។ ហើយដោយសារទ្រាំមិនបាននឹងទង្វើដ៏ស្មោកគ្រោករបស់ឪពុកចិញ្ចឹមរូបនេះ នាងបានទម្លាយរឿងនេះប្រាប់អ្នកជិតខាងគ្មានសល់ រួចក៏បានទៅដាក់ពាក្យបណ្តឹងចាប់ខ្លួនតែម្តង។

ហេតុការណ៍រំលោភសេពសន្ធវៈនេះ បានកើតឡើង កាលពីវេលាម៉ោង៩យប់ ថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០១៩ នៅចំណុចក្នុងផ្ទះ ស្ថិតក្នុងភូមិពោធិប៉ាង ឃុំស្វាយប្រទាល ស្រុកស្អាង។

ជនសង្សយ័ដែលត្រូវជាឪពុកចិញ្ចឹមត្រូវសមត្ថកិច្ចឃាត់ខ្លួន មានឈ្មោះ ឡាយ សួ ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ ចំណែកក្មេងស្រីរងគ្រោះ មានឈ្មោះ ហ.ស.ល (ហៅ ក.ប) ភេទស្រី អាយុ១៤ឆ្នាំ ជនជាតិខ្មែរ។ អ្នកទាំងពីរមានទីលំនៅភូមិឃុំកើតហេតុខាងលើ។

ប្រភពពីសមត្ថកិច្ចបានឲ្យដឹថា កន្លងមក ជនសង្ស័យឈ្មោះ ឡាយ សួ ធ្លាប់បានចាប់រំលោភកូនចិញ្ចឹមខ្លួនឯង បានសម្រេចចំនួន២ដង នៅលើផ្ទះរបស់ខ្លួន ហើយរាល់ពេលចាប់រំលោភរួច ជនសង្ស័យរូបនេះតែងតែគំរាមក្មេងស្រីរងគ្រោះ មិនឲ្យនិយាយប្រាប់អ្នកណា បើហ៊ានប្រាប់ជនសង្ស័យនឹងសម្លាប់ចោលទាំងម៉ែទាំងកូន ។

ប្រភពពីសមត្ថកិច្ចដដែល បានបន្តថា នៅអំឡុងខែមីនា ឆ្នាំ២០១៩ (មិនចាំថ្ងៃ) វេលាម៉ោង ១២យប់ ជនសង្ស័យរូបនេះបានចាប់រំលោភកូនស្រីចិញ្ចឹម បានសម្រេចចម្ដងទៀត ហើយបានគំរាមនូវពាក្យដដែលៗ ដូចពីមុន ។

ប្រភពដែលបានបញ្ជាក់ថា លុះដល់វេលាម៉ោង៩យប់ ថ្ងៃទី០៧ ខែមិថុន ឆ្នាំ២០១៩ ជនសង្ស័យបានលូនចូលមុងរបស់កូនស្រីចិញ្ចឹម ហើយប៉ុនប៉ងចាប់រំលោភទៀត តែត្រូវក្មេងស្រីរងគ្រោះភ្ញាក់ដឹងខ្លួន ក៏រត់ចេញពីផ្ទ។ ដោយទ្រាំមិនបាននឹងទង្វើឪពុកចិញ្ចឹម នៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៩ ក្មេងស្រីបានដាច់ចិត្តយករឿងទាំងអស់នេះ ទៅប្រាប់ឈ្មោះកុយ ដន ភេទស្រី អាយុ៥២ឆ្នាំ ជនជាតិខ្មែរ ត្រូវជាចាស់ទុំក្នុងភូមិជាមួយគ្នា ហើយគាត់ក៏បានដឹកដៃក្មេងស្រីរងគ្រោះទៅដាក់ពាក្យបណ្តឹងនៅអធិការដ្នាននគរបាលស្រុកស្អាង។

ក្រោពីទទួលបានពាក្យបណ្តឹង កម្លាំងសមត្ថកិច្ចបានដឹកនាំកម្លាំងចុះចាប់ជនសង្ស័យ យកមកសាកសួរភ្លាមៗ។ នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានសារភាពថា កន្លងមក រូបគេពិតជាបានចាប់រំលោភកូនស្រីប្រាកដមែន ដោយលើកទី១ បានសម្រេច២ដង លើកទី២ បានសម្រេចម្តង និងលើកទី៣ មិនបានសម្រេចនោះទេ ហើយត្រូវកូនស្រីចិញ្ចឹមរូបនេះប្តឹងដាក់គុកយតែម្តង។

បច្ចុប្បន្ន សមត្ថកិច្ចកំពុងឃុំខ្លួនជនសង្ស័យ និងកសាងសំណុំរឿងបញ្ជូនខ្លួនទៅកាន់តុលាការ បន្តនីតិវិធី៕

RELATED ARTICLES