តើយាយទៅរកអីបានទៀត បើពេលនេះគាត់មានអាយុ៧៩ឆ្នាំទៅហើយ ចុះចៅតូច២នាក់ទៀត រស់របៀបម៉េច???

0
174

ខេត្តស្វាយរៀង ៖ ស្ត្រីវ័យចំណាស់ម្នាក់រស់នៅចិញ្ចឹមចៅតូច២នាក់យ៉ាងលំបាកវេទនា ស្រាប់តែជួបគ្រោះអកុសលត្រូវភ្លើងឆេះផ្ទះគ្មានសល់ និងត្រូវគេសង្ស័យថា អាចមកពីដុតធូបភ្លេចពន្លត់ ប៉ុន្តែត្រូវលោកយាយអះអាងថា គាត់បានពន្លត់អស់ទៅហើយ និងកំពុងសង្ស័យថា មានអ្នកលួចដុតផ្ទះរបស់គាត់។

ករណីគ្រោះអគ្គិភ័យខាងលើនេះ បានកើតមានការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោងម៉ោង៥និង១០នាទីទៀបភ្លឺ ឈានចូលថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៩ នៅចំណុចភូមិត្រពាំងពោន ឃុំធ្មា ស្រុករំដួល។

លោកស្រីពេជ្រ ស្រីមុំ ជំទប់ទី១ឃុំធ្មា បានបញ្ជាក់ប្រាប់ថា មានករណីភ្លើងឆេះផ្ទះលោកយាយសំ សាំ អាយុ៧៩ឆ្នាំ រស់នៅជាមួយចៅតូច២នាក់រស់នៅភូមិ-ឃុំខាងលើ។ ផ្ទះរបស់លោកយាយដែលត្រូវភ្លើងឆេះមានទំហំ៤ម៉ែត្រគុណនឹង៥ម៉ែត្រ ជញ្ជាំងស្លឹកដំបូលប្រក់ស័ង្កសី (ខូចខាតទាំងស្រុង)។ ចំណែកសម្ភារដែលរងខូចខាតរួមមាន កន្ទេល មុង ភួយ ខ្នើយ អង្ករចំនួន១ធុងប៉េត្រូ គ្រែធំមួយ ធុងប៉េត្រូចំនួន៣ និងសម្ភារមួយចំនួនទៀតបានឆេះអស់ទាំងស្រុង។ សម្រាប់មូលហេតុវិញ បណ្តាលមកពីដុតធូបនិងដុតចង្កៀងចោល។

លោកស្រីពេជ្រ ស្រីមុំ ដែលត្រូវបានពលរដ្ឋក្នុងឃុំ គោរពស្រឡាញ់គាត់ស្ទើរតែគ្រប់គ្នា បានចុះទៅផ្ទាល់ដល់កន្លែងកើតហេតុតែម្តង និងបានសម្តែងការសោកស្តាយជាពន់ពេក ដែលលោកយាយមានជីវភាពក្រីក្រីខ្លាំងរស់នៅជាមួយចៅពីរនាក់ទៀត។

លោកស្រីក៏សូមអំពាវនាវដល់សប្បុរសជនក្នុងនិងក្រៅប្រទេស សូមមេត្តាជួយដល់លោកយាយផងនាគ្រាដែលគាត់ជួបទុក្ខធំបាត់បង់ផ្ទះដែលកំពុងរស់នៅ។

ប្រភពពីលោកយាយផ្ទាល់ បានបញ្ជាក់ថា នៅយប់មិញបានពន្លត់ភ្លើងធូបនិងចង្កៀនអស់ហើយ ចុះមូលហេតុអីមានភ្លើងឆេះទៀត សង្ស័យមានគេលួចដុតផ្ទះគាត់ និងសូមឱ្យសមត្ថកិច្ចស្រាវជ្រាវរឿងនេះផង៕