ទាំងលោក និងយាយជី តាអាចារ្យ ភ្ញាក់ផ្អើលពេលបុរសម្នាក់មកប្រាប់រឿងមួយនេះ

0
282

ខេត្តបាត់ដំបង ៖ បុរសជាជនអនាថាម្នាក់មានជំងឺប្រចាំកាយជាប់ខ្លួន ត្រូវបានគេប្រទះឃើញដេកស្លាប់នៅក្នុងវត្តយ៉ាងអាណោចអាធ័ម បង្កឱ្យមានការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង៤និង៤០នាទីរសៀល ថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០១៩ នៅចំណុចក្នុងបរិវេណវត្តដំរីស ក្រុមទី៣៤ ភូមិកំពង់ក្របី សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង។

សាកសពបុរសខាងលើមិនត្រូវបានស្គាល់អត្តសញ្ញាណនោះទេ គ្រាន់តែដឹងថាជាជនអនាថាគ្មានទីជម្រក និងមានអាយុប្រមាណ៥០ឆ្នាំ។

តាមសម្តីដូនជីឈ្មោះរស់ សាបឿន អាយុ៨០ឆ្នាំ ស្នាក់នៅវត្តដំរីស បានបញ្ជាក់ប្រាប់ថា នៅមុនពេលកើតហេតុ មានប្រជាពលរដ្ឋម្នាក់បានរត់មកប្រាប់គាត់ថា ឃើញបុរសម្នាក់ដេកស្លាប់ក្នុងវត្ត ទើបគាត់បានមកមើលក៏ប្រទះឃើញថា បុរសរងគ្រោះរូបនោះពិតជាដេកស្លាប់មែន ហើយក៏រាយការណ៍ប្រាប់សមត្ថកិច្ចមូលដ្ឋានឱ្យចុះមកពិនិត្យតែម្តង។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ទីតាំងកើតហេតុ និងបានសួរនាំ ទើបដឹងថា ជនរងគ្រោះរូបនេះគឺជាមនុស្សអនាថា គ្មានសាច់ញាតិគ្មានទីជម្រក និងបានមកស្នាក់នៅក្នុងវត្តដំរីសយូរហើយ ព្រមទាំងមានជម្ងឺប្រចាំកាយ ដើរមិនចង់រួចទៀតផង។

បន្ទាប់ពីសមត្ថកិច្ចជំនាញចុះពិនិត្យ និងធ្វើកោសល្យវិច័យរួចរាល់ បានបញ្ជាក់ថា ជនរងគ្រោះបានស្លាប់ដោយសារជម្ងឺប្រចាំកាយ និងគ្មានចំណីអាហារហូបគ្រប់គ្រាន់។

សាកសពបុរសរងគ្រោះត្រូវបានសមត្ថកិច្ចប្រគល់ជូនលោកមេភូមិកំពង់ក្របី ដើម្បីរៀបចំបូជានៅវត្តដំរីសតែម្តង៕