នឹកស្រុកកំណើតពេក សន្តិសុខនៅខេត្តព្រះសីហនុ បម្រុងឡើងឡានទៅហើយ ក៏ជួបរឿងហ្នឹង

0
209

ខេត្តព្រះសីហនុ ៖  បុរសវ័យចំណាស់ធ្វើការខាងសន្តិសុខឯកជនម្នាក់បានរៀបចំបង្វេចខោអាវ បំណងឡើងជិះរថយន្តឈ្នួលទៅលេងស្រុកកំណើត ស្រាប់តែអកុសល កើតមានអាការខ្យល់គរដួលស្លាប់យ៉ាងអាណោចអាធ័មនៅបេនឡាន។

ហេតុការណ៍ខាងលើនេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង៨ព្រឹក ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៩ នៅចំណុចចំណតរថយន្តមហោស្របចាស់ កណ្តាលក្រុងុព្រះសីហនុ។

សមត្ថកិច្ចប្រាប់ថា បុរសរងគ្រោះខាងលើ មានឈ្មោះក្នុងអត្តសញ្ញាណប័ណ្ណឈ្មោះ ស៊ុម រ៉េត កើតឆ្នាំ១៩៦៧ នៅភូមិព្នៅ ឃុំព្នៅទី១ ស្រុកស៊ីធរកណ្តាល ខេត្តព្រៃវែង។

តាមប្រភពពីកន្លែងកើតហេតុបានឱ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញជនរងគ្រោះដែលគេស្គាល់ថាជាសន្តិសុខឯកជន ដោយមានបង្វេចខោអាវជាប់ខ្លួនផង ទំនងជាចង់រករថយន្តឈ្នួលជិះទៅលេងស្រុកកំណើត ប៉ុន្តែក៏កើតអាការៈដួលនិងក្រោយមកបានស្លាប់យ៉ាងអាណោចអាធ័ម បង្កឱ្យមានការភ្ញាក់ផ្អើលនិងរាយការណ៍ប្រាប់សមត្ថកិច្ចឱ្យចុះពិនិត្យ។

ក្រោយកើតហេតុ សមត្ថកិច្ចជំនាញបានចុះពិនិត្យ និងធ្វើកោសល្យវិច័យសព រួចបញ្ជាក់ថា ជនរងគ្រោះបាន ស្លាប់ដោយគាំងបេះដូង។

សាកសពជនរងគ្រោះត្រូវបានក្រុមសង្គ្រោះដឹកយកទៅរក្សាទុកនៅមន្ទីរពេទ្យបង្អែកខេត្ត រង់ចាំគ្រួសារមកទទួលដឹកត្រឡប់ទៅកាន់ស្រុកកំណើតរៀបចំធ្វើបុណ្យតាមប្រពៃណី៕