ព្រាប សុវត្ថិ មិនយកកូនៗទៅអូស្ត្រាលី ប៉ុន្តែមានស្រីស្អាតអមដំណើរទៅវិញ

0
229

ព្រាប សុវត្ថិ បានចេញទៅច្រៀងសម្តែងនៅប្រទេសអូស្ត្រាលី កាលពីពេលថ្មីៗនេះ ដោយរួមដំណើរជាមួយតារាចម្រៀង ចំរើន សុភ័ក្រ, សោម ស្រីនាថ, ពេជ្រ រដ្ឋា និងក្រុមតន្ត្រីផ្ទាល់ខ្លួនរបស់លោកផងដែរ។ ដំណើរទៅក្រៅស្រុកលើកនេះរបស់ព្រាប សុវត្ថិ មិនមានការរួមដំណើរជាមួយកូនប្រុសទាំង3 របស់លោកទេ បន្ទាប់ពីលោកនិងកូនប្រុសបានវិលត្រឡប់មកពីច្រៀងសម្តែងនៅអាមេរិក រយៈពេល2ខែកន្លះ កាលពីថ្ងៃទី28 ខែមិថុនា។

យ៉ាងណា ភរិយារបស់កំពូលតារាចម្រៀងព្រាប សុវត្ថិ គឺអ្នកស្រីឡុង ស្រីមុំ បានរួមដំណើរជាមួយស្វាមីនៅលើទឹកដីអូស្តាល្រី នេះផងដែរ។

អ្នកស្រីឡុង ចន្ធូ ម្តាយក្មេកលោកព្រាប សុវត្ថិ មិនបានឆ្លើយតបតាមឆាតហ្វេសប៊ុកចំពោះសំណួររបស់អ្នកយកព័ត៌មានយើងទាក់ទងការច្រៀងសម្តែងរបស់ព្រាប សុវត្ថិ  នៅអូស្ត្រាលី ទេ កាលពីពេលថ្មីៗ។

ប៉ុន្តែតាមព័ត៌មានថា ព្រាប សុវត្ថិ និងក្រុមភ្លេង រួមទាំងតារារួមដំណើរ និងច្រៀងសម្តែងលើទឹកដីអូស្ត្រាលី រយៈពេលជិត2ខែ ទើបវិលត្រឡប់មកស្រុកវិញ។

ប្រភពនោះបានឱ្យដឹងថា ការច្រៀងសម្តែងរបស់ព្រាប សុវត្ថិ នៅអូស្ត្រាលី លើកនេះ តាមរយៈការប្រគំតន្ត្រីសប្បុរសធម៌ដើម្បីរកមូលនិធិសង្គ្រោះកុមារកម្ពុជា-អូស្ត្រាលី (SCCFA) ក្នុងនោះមានការសម្តែងរួមគ្នា ជាមួយតារាទាំង3នាក់ដែលរួមដំណើរ ដូចជា ថ្ងៃទី6 ខែកក្កដា នៅរដ្ឋម៉ែលប៊ន, ថ្ងៃទី12 ខែកក្កដា នៅរដ្ឋប្រីសបេន, ថ្ងៃទី20 ខែកក្កដា នៅរដ្ឋអាដឺឡែន និងថ្ងៃទី27 ខែកក្កដា នៅរដ្ឋស៊ីដនី។

គេកត់សម្គាល់ឃើញថា នៅឆ្នាំ2019នេះ ព្រាប សុវត្ថិ ពិតជាមិនបន្ធូរដៃមែនក្នុងការចេញទៅច្រៀងសម្តែងនៅក្រៅស្រុក គឺទើបតែត្រឡប់មកពីអាមេរិក មិនទាន់ទាំងបាត់ហត់ផង ឥឡូវហោះទៅដល់អូស្ត្រាលី ទៀត ហេតុនេះហើយតារាជើងចាស់របស់ផលិតកម្មរស្មីហង្សមាស រូបនេះ ពិតជាត្រូវប៉ាន់ទីផ្សារចម្រៀងទាំងក្នុងនិងក្រៅស្រុកមែន គឺខ្ញីចាស់កាន់តែហឹរមែន៕