សុឹម សូលិកា លេងមួយក្បាច់នេះ បញ្ឈឺចិត្តសង្សារចាស់

0
473

អ្នកមេម៉ាយស៊ឹម សូលិកា ដែលមុននេះលេងបិទពួនធ្វើជាស្ត្រីពពោះ មិនឱ្យចាញ់ប្រពន្ធថ្មីអតីតសង្សារ នៅ សុនិតា នោះ បានធ្វើឱ្យលោកថាវរិទ្ធ កាន់តែវិលក្បុង ដោយសូលិកា កាន់តែបង្ហាញភាពផ្អែមល្ហែមជាមួយគូស្នេហ៍ថ្មី អេង រិទ្ធី ហើយថ្មីៗនេះ បានបញ្ចញរថយន្តទំនើបដល់ទៅ៤គ្រឿង ដើម្បីឱ្យសង្សារចាស់បានភ្លឺភ្នែកទៀតផង។

ស៊ឹម សូលិកា កាន់តែបង្ហាញភាពផ្អែមល្ហែមស្នេហ៍ជាមួយពោះម៉ាយ អេង រិទ្ធី កាន់តែខ្លាំងឡើងៗ ដូចជា ពួកគេបណ្តើរគ្នាទៅសាសងស្នេហ៍លើទឹកដីអាមេរិក យ៉ាងមានសេចក្តីសុខ ហើយទិញអីវ៉ាន់សុទ្ធតែជារបស់ម៉ាកល្បីៗ…។

នេះមិនមែនជារឿងចៃដន្យឡើយ ដែលស៊ឹម សូលិកា បានបញ្ចោញភាពល្អូកល្អិនស្នេហ៍កាន់តែខ្លាំងឡើងៗ ពីមួយថ្ងៃទៅមួយថ្ងៃនេះ ព្រោះតាមពិតត្រូវបានមហាជនទូទៅចាត់ទុកថាជាចេតនារបស់សូលិកា ចង់បញ្ឈឺចិត្តអតីតគូស្នេហ៍ លោកទិត ថាវរិទ្ធ ដែលជិតបានកូនងែតបីប្រលែងលេងជាមួយប្រពន្ធថ្មី នៅ សុនិតា ដែលត្រូវសម្រាលកូននៅខែក្រោយនេះហើយ។

សូលិកា ក៏ធ្លាប់លេងបិទពួនដាក់លោកថាវរិទ្ធ ដែរ ដូចជានាងស្លៀកឈុតរលុងៗដូចស្ត្រីពោះធំ ហើយឱ្យលោករិទ្ធី ឱបថ្នមពោះនាងទៀតផង ទើបធ្វើឱ្យលោកថាវរិទ្ធ ស្រឡាំងកាំង បើទោះជាតាមពិត សូលិកា នៅមិនទាន់ផ្តល់កំណើតកូនដំបូងឱ្យលោករិទ្ធី ក្តី។

ដោយឡែក ថ្មីៗនេះដែរ ស៊ឹម សូលិកា បានបញ្ចោញទ្រព្យយ៉ាងស្តុកស្តម្ភឱ្យអតីតគូស្នេហ៍និងសង្សារថ្មី បានភ្លឺភ្នែក តាមរយៈការបញ្ឈររថយន្តទំនើបរបស់នាង ទាំង៤គ្រឿង នៅមុខផ្ទះវីឡាស្កឹមស្កៃនៅបុរីប៉េង ហួត (បឹងស្នោ) ស្ថិតក្នុងគម្រោងទី៨ ដែលនៅក្បែរផ្ទះវីឡាលោកថាវរិទ្ធ និងសុនិតា ដែរ។ រថយន្តទំនើបទាំង៤ គ្រឿងនោះ មានដូចជា Lexus LX 570 ២គ្រឿង គឺស៊េរីឆ្នាំ២០១៥ និង២០១៩ , Jaguar និង Mazda ដែលសរុបគ្រាន់តែឡាន និងផ្ទះវីឡានោះ តម្លៃចូលក្បែរ១លានដុល្លារទៅហើយ។

ការសម្ញែងទ្រព្យរបស់ស៊ឹម សូលិកា នៅពេលនេះ បញ្ជាក់ថា អ្នកនាងកាន់តែមានកាច់កុងគ្នាជាមួយអតីតគូស្នេហ៍កាន់តែខ្លាំងឡើងៗ ព្រោះតែមុននេះ មានដំណឹងថា ប្រពន្ធថ្មីលោកថាវរិទ្ធ គឺនៅ សុនិតា អាចនឹងទទួលបានទ្រព្យយ៉ាងច្រើនពីអតីតអគ្គនាយករងទូរទស្សន៍បាយ័ន រូបនេះ ព្រោះតែពោះម៉ាយទ្រព្យស្តុករូបនេះមានដីជាច្រើនហិកតារ តម្លៃរាប់លានដុល្លារ នៅតំបន់កែវផុស ខេត្តព្រះសីហនុ ដែលមិនយូរទេ ទ្រព្យទាំងនោះក៏មានចំណែករបស់សុនិតា ដែរជាមិនខាន ព្រោះពេលនេះ ទោះជានាងមិនទាន់រៀបការមែន ប៉ុន្តែសុនិតា បានពពោះកូនដំបូង ដែលជាតំណក់ឈាមរបស់អតីតប្តីអ្នកនាងលី ម៉ារីណា នេះ ទៅហើយ។

មនុស្សមួយចំនួនទៀតថា មើលទៅ បើស៊ឹម សូលិកា និងនៅ សុនិតា កាន់តែកាច់កុងគ្នាបែបនេះ តើអ្នកណាមួយទៅដែលមានទ្រព្យច្រើនជាងគេ ពិតប្រាកដនោះ?

តារាដែលជិតស្និទ្ធស៊ឹម សូលិកា និងនៅ សុនិតា បានបង្ហើបឱ្យដឹងថា អ្នកមេម៉ាយសូលិកា ពិតជាមានទឹកលុយច្រើនមែន ក្រោយផ្តាច់ស្នេហ៍ពោះម៉ាយទិត ថាវរិទ្ធ មក នាងមានទ្រព្យមិនចាញ់សេដ្ឋិនីឡើយ។ ផ្ទះ លុយ ឡាន ដែលសូលិកា ធ្លាប់ប៉ងប្រាថ្នាពេលនេះ បានក្លាយជាកម្មសិទ្ធិរបស់នាងដូចចិត្តមែន គឺចូលលានដុល្លារ។

ដោយឡែក នៅ សុនិតា ថ្វីត្បិតតែពពោះភ្លាម បានតំណែងជំទាវភ្លែតមែន ប៉ុន្តែមិនទាន់ប្រាកដទេថា តើទ្រព្យរាប់លានដុល្លាររបស់លោកថាវរិទ្ធ នោះ នឹងក្លាយជាកម្មសិទ្ធិរបស់នាងទាំងស្រុងនៅពេលណាឡើយ ខណៈដែលពេលនេះ សុនិតា មិនទាន់រៀបការ ហើយនាងក៏មិនធ្លាប់អះអាងថា បានចុះអេតាស៊ីវិលនៅឡើយ។

ប្រភពនោះបន្ថែមថា ដោយសារសង្សាររបស់នៅ សុនិតា គឺលោកថាវរិទ្ធ ធ្លាប់ប្រេះឆាស្នេហ៍ជាមួយនារីជាច្រើននាក់មកហើយ ហេតុនេះហើយ ការរក្សាចំណងស្នេហ៍របស់សុនិតា ឱ្យបានឋិតថេរ គឺជារឿងនៅមានភាពស្រពេចស្រពិលនៅឡើយ ដរាបណាដែលនាងនៅតែមិនអើពើដឹកដៃគូស្នេហ៍ក្រាបផ្ទឹមនោះ។

ដោយឡែក ស៊ឹម សូលិកា ដែលភ្ជាប់ស្នេហ៍ជាមួយពោះម៉ាយ អេង រិទ្ធី វិញ ទោះជាមានការសង្ស័យថា ចំណងស្នេហានេះ “ក្លែងក្លាយ” ព្រោះមានមនុស្សពិសេសជាធនាគារនៅក្រោយខ្នងសូលិកា ក្តី ប៉ុន្តែពេលនេះ ពួកគេសាងស្នេហ៍ជាចំហនិងបណ្តើរគ្នាជាសាធារណៈ ដែលខុសពីលោកថាវរិទ្ធ និងសុនិតា គឺនៅតែខ្លាចមុខខ្លាចក្រោយនៅឡើយ បានជាកម្របណ្តើរគ្នាជាសាធារណៈណាស់ ទោះជាពេលនេះពួកគេជិតបានកូន១ទៅហើយក្តី។

ស៊ឹម សូលិកា ធ្លាប់រួមស្នេហ៍ជាមួយទិត ថាវរិទ្ធ ជាង៥ឆ្នាំ ទើបចែកផ្លូវគ្នាយ៉ាងចម្រូងចម្រាស ហើយពួកគេព្យាយាមបញ្ឈឺដាក់គ្នារៀងៗខ្លួន បើទោះជាទាំងសងខាងមានគូស្នេហ៍ថ្មីដូចគ្នាក្តី។

ស៊ឹម សូលិកា ធ្លាប់បកអាក្រាតនិងព្រមានបុរសម្នាក់ ដោយចាត់ទុកថាជា “ទឹកកក” (រលាយ) ទៀតផង ព្រោះបុរសនោះចូលចិត្តនិយាយដើមនាងខ្លាំងពេក ហើយទោះជាសូលិកា មិនបញ្ជាក់ថា ប្រុសនោះជាអ្នកណាក៏ដោយ ប៉ុន្តែគេសន្និដ្ឋានថា គ្មានអ្នកណាក្រៅពីលោកថាវរិទ្ធ ឡើយ។

យ៉ាងណា ទស្សនិកជនរង់ចាំមើលថា គូស្នេហ៍ស៊ឹម សូលិកា-អេង រិទ្ធី និងនៅ សុនិតា-ទិត ថាវរិទ្ធ ដែលកំពុងដៀមដាមគ្នាខ្លាំងនេះ តើមួយណានឹងចូលរោងការមុន?…៕