Tuesday, April 23, 2024
Homeព័ត៌មានជាតិកូនឈឺដេកពេទ្យ ប្តីចងការលុយ2លានគេចបាត់

កូនឈឺដេកពេទ្យ ប្តីចងការលុយ2លានគេចបាត់

ខេត្តបន្ទាយមានជ័យ ៖ បុរសជាសន្តិសុខម្នាក់នៅសុខៗក៏ប៉ុនប៉ងចងកសម្លាប់ខ្លួន តែត្រូវមិត្តភក្តិរួមការងារជួយទាន់សួរនាំ ក៏ប្រាប់ថា ខូចចិត្តរឿងកូនស្រីទើបស្លាប់ លុះផ្អើលដល់សមត្ថកិច្ចចុះអន្តរាគមន៍ទាក់ទងទូរស័ព្ទសួរនាំទៅប្រពន្ធនៅឯស្រុកកំណើត ដើម្បីចង់ដឹងរឿងហេតុ ស្រាប់តែប្រពន្ធបែរជាប្រាប់ថា ប្តីនេះទើបនឹងចងលុយធនាគារនៅឯស្រុកកំណើតចំនួន2លានរៀល រួចគេចខ្លួនបាត់ ទាំងដែលកូនៗកំពុងដេកឈឺពេញពេទ្យ។

ករណីបុរសខូចចិត្តប៉ុនប៉ងចងកសម្លាប់ខ្លួននេះ បានកើតមានការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង9និង05នាទីយប់ ថ្ងៃទី15 ខែកក្កដា ឆ្នាំ2019 នៅចំណុចភូមិក្បាលស្ពាន1 សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត។

បុរសគិតខ្លីដែលប៉ុនប៉ងចងកសម្លាប់ខ្លួននេះ មានឈ្មោះសៀង ហៃ អាយុ41ឆ្នាំ មុខរបរជាសន្តិសុខយាមហាងចិនមួយកន្លែង ស្ថិតក្នុងភូមិក្បាលស្ពាន01 សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត និងមានស្រុកកំណើតនៅខេត្តកោះកុង។

តាមប្រភពពីកន្លែងកើតហេតុបានឱ្យដឹងថា នៅមុនពេលកើតហេតុបុរសខាងលើនេះបានដើរឡើងទៅជាន់ទី6 ហើយប៉ុនប៉ងចងកនឹងខ្សែកាបូបដើម្បីសម្លាប់ខ្លួន ប៉ុន្តែត្រូវបានសន្តិសុខដែលរួមការងារជាមួយគ្នាប្រទះឃើញក៏នាំគ្នាជួយទាន់ពេល រួចព្យាយាមសួរនាំរកហេតុផល ក៏ត្រូវជនរងគ្រោះឆ្លើយប្រាប់ថា មកពីខ្លួននឹកអាណិតកូនស្រីវ័យ20ឆ្នាំ ដែលទើបស្លាប់បាន4ទៅ5ថ្ងៃ ទើបខ្លួនគិតខ្លីចង់បញ្ចប់ជីវិតបែបនេះ។ លុះនិយាយរួច ជនរងគ្រោះចេះតែក្រាញននៀលចាប់មិនឈ្នះចង់តែសម្លាប់ខ្លួន ទើបមិត្តភក្តិក៏នាំគ្នាចាប់ចងដៃចងជើងបុរសរងគ្រោះយកទៅប្រគល់ឱ្យនគរបាលប៉ុស្តិ៍រដ្ឋបាលសង្កាត់ប៉ោយប៉ែត ដើម្បីសាកសួរ។

ក្រោយពេលសមត្ថកិច្ចចុះមកដល់ធ្វើការសាកសួររួច ក៏ទាក់ទងទូរស័ព្ទទៅស្ត្រីជាប្រពន្ធជនរងគ្រោះដែលរស់នៅស្រុកកំណើតឯខេត្តកោះកុង បែរជាស្ត្រីជាប្រពន្ធបានប្រាប់ថា នៅមុនពេលកើតហេតុប៉ុន្មានថ្ងៃ ប្តីគាត់បានខ្ចីប្រាក់ចំនួន2លានរៀល ពីធនាគារមួយក្នុងខេត្តកោះកុង ខណៈកូនៗឈឺសម្រាកព្យាបាលនៅមន្ទីរពេទ្យគ្មានប្រាក់មួយរៀល ស្រាប់តែលោកប្តីបាត់ខ្លួនតែម្តង ស្រាប់តែទើបទទួលបានដំណឹងពីប្តី បែរឮថា ប្តីប៉ងចងកសម្លាប់ខ្លួន ព្រោះតែអាណិតកូនស្រីទើបស្លាប់ទៅវិញ។

យ៉ាងណាក្តី ករណីនេះសមត្ថកិច្ចបានធ្វើការលួងលោមបុរសខាងលើកុំឱ្យមានគំនិតគិតខ្លីបន្តទៅទៀត និងទៅជួបប្រពន្ធកូនដោះស្រាយបញ្ហាដោយសន្តិវិធី៕

RELATED ARTICLES