Friday, April 26, 2024
Homeព័ត៌មានជាតិក្នុងបុរីវីអាយភី ពូម្នាក់នេះត្រូវប៉ូលិសឃាត់ខ្លួន ក្រោយផឹកស្រាស្រវឹង

ក្នុងបុរីវីអាយភី ពូម្នាក់នេះត្រូវប៉ូលិសឃាត់ខ្លួន ក្រោយផឹកស្រាស្រវឹង

ខេត្តព្រះសីហនុ៖ ជនសង្ស័យម្នាក់បានធ្វើសកម្មភាពកាប់ទៅលើបុរសម្នាក់ទៀតបណ្តាលឲ្យស្លាប់នៅនឹងកន្លែង ក្រោយពីពួកគេបានផឹកស្រាហើយទាស់សម្តីគ្នា។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១១និង៣០នាទីយប់ ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៩ នៅចំណុចបុរីវីអាយភី ស្ថិតក្នុងភូមិអូរតាសេក ឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់។

ជនសង្ស័យដែលត្រូវសមត្ថកិច្ចឃាត់ខ្លួនមានឈ្មោះ ឆាន រ៉ាឌី ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរកម្មករសំណង់ ចំណែកជនរងគ្រោះមានឈ្មោះឈុននី ភារៈ ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរកម្មករំណង់ មានស្រុកកំណើតនៅភូមិក្រាំងមានជ័យ ឃុំដូនយ៉យ ស្រុកឈូក ខេត្តកំពត។ អ្នកទាំង២ បច្ចុប្បន្នរស់នៅក្នុងការដ្ឋានបុរីវីអាយភី។

ប្រភពពីកម្មករសំណង់ដែលរស់នៅក្នុងសំណង់បុរីខាងលើ បានឲ្យដឹងថា មុនពេលកើតហេតុ ជនសង្ស័យនិងជនរងគ្រោះបានទិញស្រាមកផឹកជាមួយគ្នា រហូតដល់ស្រវឹងធ្លាក់ភ្នែករៀងខ្លួន ពេលនោះមិនដឹងជាយ៉ាងម៉េចនោះទេ ស្រាប់តែពួកគេទាំង២ទាស់សម្តីគ្នា ស្រាប់តែជនបង្កបានរត់ទៅយកពូថៅមកកាប់លើជនរងគ្រោះជាច្រើនពូថៅ បណ្តាលឲ្យស្លាប់យ៉ាងអាណោចអាធ័មនៅកន្លែងកើតហេតុ ភ្លាមៗនោះអ្នកដែលបានឃើញហេតុការណ៍បានរត់ចូលទៅជួយឃាត់ជនបង្កនិងរាយការណ៍ប្រាប់សមត្ថកិច្ចចុះអន្តរាគមន៍។

ប្រភភពពីសមត្ថកិច្ចបានឲ្យដឹងថា ក្រោយពីទទួលបានព័ត៌មានភ្លាម កម្លាំងសមត្ថកិច្ចបានដឹកនាំកម្លាំងចុះដល់កន្លែងកើតហេតុ ហើយបានឃាត់ខ្លួនជនបង្កមកសាកសួរ រួចធ្វើការពិនិត្យ និងកោសល្យវិច័យសាកសព ហើយបានបញ្ជាក់ថា ជនរងគ្រោះត្រូវរងរបួសត្រង់ក និងដៃសងខាងជាច្រើនពូថៅ ចំពោះមូលហតុគឺពួកគេបានផឹកស្រាស្រវឹងរៀងខ្លួន រហូតមានជំទាស់កើតឡើង។

ក្រោយកើតហេតុ សមត្ថកិច្ចបានទាក់ទងហៅឪពុកម្តាយជនរងគ្រោះមកយកសពកូនទៅធ្វើបុណ្យតាមប្រពៃណី រីឯជនសង្ស័យ សមត្ថកិច្ចកំពុងឃាត់ខ្លួន និងកសាងសំណុំរឿងបញ្ជូនខ្លួនទៅកាន់តុលាការ បន្តនីតិវិធី៕

RELATED ARTICLES