Wednesday, April 24, 2024
Homeព័ត៌មានជាតិខំដាក់ទីតាំងនៅក្បែរជើងភ្នំ ដើម្បីបំបាំងភ្នែកសមត្ថកិច្ច... ពេលឆែកឆែរឃាត់ខ្លួន១៨នាក់

ខំដាក់ទីតាំងនៅក្បែរជើងភ្នំ ដើម្បីបំបាំងភ្នែកសមត្ថកិច្ច… ពេលឆែកឆែរឃាត់ខ្លួន១៨នាក់

ខេត្តកំពង់ស្ពឺ ៖ កម្លាំងផែនអន្តោប្រវេសន៍ស្នងការដ្ឋាននគរបាលខេត្ត សហការជាមួយកម្លាំងនគរបាលព្រហ្មទណ្ឌ និងអាជ្ញាធរស្រុកបសេដ្ឋ ដោយមានការសម្របសម្រួលពីលោកខៃ សម្ផស្ស ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៩ បានចុះត្រួតពិនិត្យនិងឃាត់ខ្លួនជនសង្ស័យជាជនជាតិចិនដីគោកនិងជនជាតិចិនតៃវ៉ាន់ សរុបចំនួន១៨នាក់ ពាក់ព័ន្ធនឹងករណីចាប់ជំរិតទារប្រាក់តាមប្រព័ន្ធអ៊ីនធើរណេត។

ប្រតិបត្តិការបង្ក្រាបនិងឃាត់ខ្លួនជនជាតិចិនទាំង១៨នាក់ខាងលើនេះ ធ្វើឡើងកាលពីថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៩ នៅចំណុចក្នុងចម្ការស្វាយមួយកន្លែង ស្ថិតនៅភូមិចារ ឃុំស្វាយចចឹប ស្រុកបសេដ្ឋ។

ក្នុងចំណោមជនសង្ស័យទាំង១៨នាក់នោះមានជាតិចិនដីគោក៦នាក់ និងជនជាតិចិនតៃវ៉ាន់១២នាក់ ជាប់ពាក់ព័ន្ធនឹងករណីចាប់ជំរិតទារប្រាក់តាមប្រព័ន្ធអ៊ីនធើរណេត (VOIP) និងធ្វើការដកហូតសម្ភារមួយចំនួនមានទូរស័ព្ទដៃម៉ាកអាយហ្វូនចំនួន២១គ្រឿង, អូប៉ូ១គ្រឿង, សាំសុង១គ្រឿង ណូគា៦គ្រឿង, អាយផេតចំនួន៤គ្រឿង, កុំព្យូទ័រឡេបថបចំនួន៥គ្រឿង, ឌែសថប១គ្រឿង, ព្រីនធើ២គ្រឿង ដុំ Wifi២គ្រឿង, ស្ទិកឃើ១គ្រឿង, ទូរស័ព្ទលើតុ៣៣គ្រឿង (ថ្មី ៨គ្រឿង), អាយកូម៦គ្រឿង, លុយដុល្លារក្លែងក្លាយ២ដុំ (៥២សន្លឹក)។

ក្រោយឃាត់ខ្លួន ក្រុមជនសង្ស័យទាំង១៨នាក់ខាងលើត្រូវបានសមត្ថកិច្ចបញ្ជូនមកស្នងការដ្ឋាននគរបាលខេត្ត ដើម្បីកសាងសំណុំរឿងចាត់ការទៅតាមនីតិវិធី៕

RELATED ARTICLES