Thursday, April 25, 2024
Homeព័ត៌មានជាតិគ្រាន់តែរឿងនិយាយទូរស័ព្ទឮៗសោះ ២នាក់ឪកូនសហការគ្នាតែម្តង

គ្រាន់តែរឿងនិយាយទូរស័ព្ទឮៗសោះ ២នាក់ឪកូនសហការគ្នាតែម្តង

ខេត្តស្វាយរៀង ៖ បុរស២ក្រុមបានកើតមានអំពើហិង្សាវាយតប់កាប់ចាកគ្នាទាំងកំរោល បន្ទាប់ពីភាគីម្ខាងកំពុងផឹកស៊ីស្រវឹងធ្លាក់ភ្នែក ក៏ស្រាប់តែឃើញភាគីម្ខាងទៀតនិយាយទូរស័ព្ទឮខ្លាំងៗ នឹកស្មានថាឌឺដងឱ្យខ្លួន ក៏ស្ទុះទៅទាញកាំបិតដេញកាប់បណ្តាលឱ្យរងរបួស ធ្វើឱ្យផ្ទុះជាជម្លោះវាយតប់គ្នា បណ្តាលឱ្យរងរបួសសរុប៤នាក់ និងត្រូវសមត្ថកិច្ចចុះអន្តរាគមន៍ឃាត់ខ្លួនភាគីទាំងសងខាងទៅសួរនាំ។

ហេតុការណ៍នេះបានកើតឡើង កាលពីវេលារំលងអធ្រាត្រឈានចូលថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៩ នៅចំណុចបន្ទប់ផ្ទះជួល ស្ថិតក្នុងភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត។

យោងតាមសមត្ថកិច្ចក្រុងបាវិត បានឱ្យដឹងថា គូជម្លោះខាងលើម្ខាងជាជនជាតិវៀតណាម និងម្ខាងទៀតជាជនជាតិម៉ាឡេស៊ី ដោយភាគីខាងជនជាតិវៀតណាមមានគ្នា៣នាក់ រួមមាន ទី១-ឈ្មោះឌិន វាំងជុង អាយុ៤១ឆ្នាំ មុខរបរលក់វ៉ែនតា មានលំនៅភូមិ៤ ឃុំចិន ស្រុកយិនតិន ខេត្តវាំងហាយ ប្រទេសវៀតណាម និងទី២-កូនប្រុសឈ្មោះឌិន វាំងថាន់ អាយុ១៩ឆ្នាំ (ទាំង២នាក់ឪកូនត្រូវសមត្ថកិច្ចចាប់ខ្លួន)។ និងទី៣-ឈ្មោះង្វៀង យ៉ាំងទ័ន ភេទប្រុស អាយុ២៤ឆ្នាំ មានលំនៅភូមិ៤ ឃុំចិន ស្រុកយិនតិន ខេត្តវាំងហាយ ប្រទេសវៀតណាម (រត់គេចខ្លួន)។

ចំពោះភាគីម្ខាងទៀតជាជនជាតិម៉ាឡេស៊ីវិញ មានគ្នាតែម្នាក់ឯង មានឈ្មោះចាន់ តាត់ឡាយ 9ជៅះណ ទៅទទ ឡៅបី ភេទប្រុស អាយុ៤៩ឆ្នាំ មុខរបររ៉ូលីញ កាន់លិខិតឆ្លងដែនលេខ (A52239641) មានលំនៅខេត្ត NEGERI SEMBILAN ប្រទេសម៉ាឡេស៊ី ស្នាក់នៅផ្ទះជួលកន្លែងកើតហេតុ ។

បើតាមម្ចាស់ផ្ទះជួលឈ្មោះហេង ថា អាយុ៦០ឆ្នាំ បានឱ្យដឹងថា នៅមុនកើតហេតុមានជនសង្ស័យជនជាតិវៀតណាម៣នាក់ បានផឹកស៊ីរហូតដល់ស្រវឹង ខណៈនោះស្រាប់តែមានជនជាតិម៉ាឡេស៊ី ដែលជួលបន្ទប់ក្បែរគ្នា ក៏ដើរនិយាយទូរស័ព្ទឮខ្លាំង ធ្វើឱ្យជនសង្ស័យ៣នាក់ផ្ទុះកំហឹងស្មានតែឌឺដាក់ខ្លួន ក៏ស្ទុះទៅវាយយ៉ាងសន្ធាប់ បណ្តាលឱ្យជនជាតិម៉ាឡេស៊ីខឹងក៏រត់ចូលក្នុងបន្ទប់ទាញបានកាំបិតកាន់ក្នុងដៃរួចក្រវាស់ ត្រូវចំរងរបួស២នាក់ បង្កការភ្ញាក់ផ្អើលដល់ម្ចាស់ផ្ទះជួល រូបគាត់ក៏រត់មកអន្តរាគមន៍ជួយឃាត់ ក៏ត្រូវរងរបួសចំនួន២កាំបិតត្រង់ខ្នង និងក្លៀកខាងស្តាំតែម្តង។

បច្ចុប្បន្នជនសង្ស័យវៀតណាម២នាក់ និងម៉ាឡេស៊ី១នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបណ្តោះនៅអធិកការដ្ឋាននគរបាលក្រុងបាវិត ដើម្បីកសាងសំណុំរឿងចាត់ការតាមច្បាប់៕

RELATED ARTICLES