Friday, March 29, 2024
Homeព័ត៌មានជាតិចាស់ៗអស់ហើយ... ចុងក្រោយត្រូវបញ្ជូនទៅតុលាការ

ចាស់ៗអស់ហើយ… ចុងក្រោយត្រូវបញ្ជូនទៅតុលាការ

ខេត្តត្បូងឃ្មុំ ៖ ប្តីប្រពន្ធ២នាក់ដែលបើកកន្លែងរកស៊ីផ្លូវភេទ ត្រូវបានសមត្ថកិច្ចចុះបង្ក្រាបឃាត់ខ្លួនកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងខេត្ត និងត្រូវបានចៅក្រមស៊ើបសួរ សម្រេចចេញដីកាឃុំខ្លួនប្តីប្រពន្ធអ្នកទាំងពីរដាក់ពន្ធនាគារ។

ជនសង្ស័យជាប្តីប្រពន្ធ២នាក់ខាងលើ ត្រូវបានតុលាការសម្រេចចេញដីកាបង្កាប់ឱ្យឃុំខ្លួនកាលពីថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៩ ពីបទដឹកនាំគ្រប់គ្រងគ្រឹះស្ថានសម្រាប់ធ្វើពេស្យាចារប្រព្រឹត្តនៅភូមិត្រពាំង ព្រីង២ ឃុំត្រពាំងផ្លុង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។

ជនសង្ស័យទាំង២នាក់ប្តីប្រពន្ធដែលត្រូវតុលាការចេញដីកាឃុំខ្លួន រួមមាន បុរសជាប្តី មានឈ្មោះសោម ប៊ុនរ៉ាន់ អាយុ៤៨ឆ្នាំ ត្រូវជាប្តី ចំណែកស្ត្រីជាប្រពន្ធមានឈ្មោះសំ ពេជ្រ អាយុ៤៥ឆ្នាំ ស្នាក់នៅភូមិឃុំកើតហេតុខាងលើ។

យោងតាមដីកាបង្គាប់ឱ្យឃុំខ្លួន ចេញដោយលោកឈិត វិនា ចៅក្រមស៊ើបសួរសាលាដំបូងខេត្តត្បូងឃ្មុំ បានបញ្ជាក់ថា ឈ្មោះសំ ពេជ្រ និងប្តីឈ្មោះសោម ប៊ុន រ៉ាន់ ត្រូវបានដាក់ឱ្យស្ថិតក្រោមការពិនិត្យពីបទដឹកនាំគ្រប់គ្រងគ្រឹះស្ថានសម្រាប់ធ្វើពេស្យាចារ ប្រព្រឹត្តនៅភូមិត្រពាំងព្រីង២ ឃុំត្រពាំងផ្លុង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ កាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៩ បទល្មើសដែលមានចែង និងបញ្ញត្តិឱ្យផ្តន្ទាទោសតាមមាត្រា២៩១ នៃច្បាប់ស្តីការត្រួតពិនិត្យគ្រឿងញៀន៕

RELATED ARTICLES