Friday, April 26, 2024
Homeព័ត៌មានជាតិឆេះអគារចិនកម្ពស់ជាង១០ជាន់ សមត្ថកិច្ចចេញឡានទឹក តែបាញ់មិនដល់

ឆេះអគារចិនកម្ពស់ជាង១០ជាន់ សមត្ថកិច្ចចេញឡានទឹក តែបាញ់មិនដល់

ខេត្តព្រះសីហនុ៖ ហេតុការណ៍អគ្គិភ័យបានឆាបឆេះអាគារកម្ពស់សាងសង់ជិតរួចរាល់ ដែលមានកម្ពស់ជាង១០ជាន់ ចេញពីបន្ទប់ជាន់ទី១២ បង្កឲ្យមានភាពភ្ញាក់ផ្អើលកាលពីយប់រំលងអាធ្រាត្រចូលថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៩ នៅតាមផ្លូវហួសពីសណ្ឋាគារខ្សាច់ស អូរឈើទាលក្រុងព្រះសីហនុ ហើយត្រូវបានកម្លាំងសមត្ថកិច្ចចេញរថយន្តអគ្គិភ័យទៅបាញ់ តែមិនបានបាញ់នោះទេ ព្រោះសំណង់អគារមួយនេះមានប្រព័ន្ធតឹកត្រឹមត្រូវ សម្រាប់បាញ់ពន្លត់ភ្លើងរួចទៅហើយ។

ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា មុនពេលកើតហេតុ សមត្ថកិច្ចផ្នែកពន្លត់អគ្គិភយ័ទាំងនគរបាលនិងកងរាជអាវុធហត្ថ បានទទួលពាក្យបណ្តឹងពីប្រជាពលរដ្ឋនៅកន្លែងក្បែរកន្លងែកើតហេតុ ភ្លាមៗនោះកម្លាំងបានចេញរថយន្តអគ្គិភ័យចេញទៅអន្តរាគមន៍ទៅជួយពន្លត់ភ្លាមៗដែរ។

ប្រភពពីសមត្ថកិច្ចបានបន្តថា នៅក្នុងហេតុការណ៍ននេះមិនបង្កឲ្យនរណាម្នាក់រងគ្រោះថ្នាក់នោះទេ ដោយឡែកមួលហេតុដែលនាំឲ្យមានអគ្គិភយ័នេះកើតឡើង អាចបណ្តាលមកពីឆ្លងចរន្តអគ្គិសនី។ ដោយសារអគារនេះខ្ពស់ពេក សមត្ថកិច្ចមិនបានបាញ់ទឹកដល់នោះទេ ប៉ុន្តែដោយសារអាគារមួយនេះមានរៀបចំប្រពន្ធ័ទុយោទឹកសម្រាប់ពន្លត់អគ្គិភយ័នៅគ្រប់ជាន់ទាំងអស់ ទើបបានបង្កលក្ខណៈងាយស្រួលដល់ប្រតិបត្តិការពន្លត់ ក្នុងនោះសមត្ថកិច្ចជំនាញបានប្រើបំពង់អុកសុីហ្ស៊ែនឡើងទៅបាញ់ទឹកពន្លត់ដល់ជាន់ដែលឆេះ រហូតរលត់ជាស្ថាពរ ៕

RELATED ARTICLES