Thursday, April 25, 2024
Homeតារាខ្មែរតារា៥ដួង ឪពុកតាមការពារ ប្រុសមិនហ៊ានចូលកៀក

តារា៥ដួង ឪពុកតាមការពារ ប្រុសមិនហ៊ានចូលកៀក

ដោយសារតែខ្លាចមានប្រុសៗតាមឆក់ស្នេហ៍តាមផ្លូវ ទើបគេកត់សម្គាល់ថា ពេលនេះមានតារាចម្រៀងដល់ទៅ៥ដួង ត្រូវបានឪពុកតាមការពារស្អិតជាប់គ្រប់ពេល ក្នុងនោះមាន ស្រីស្អាតសុខ ពិសី, អ៊ីវ៉ា, រ៉េត ស៊ូហ្សាណា, លីនដា និង ព្រះកាយច័ន្ទ។

សុខ ពិសី ៖ រយៈពេលជាង១០ឆ្នាំមកហើយដែលរាល់ការច្រៀងសម្តែងរបស់នាង ត្រូវបានឪពុកតាមជាប់ជានិច្ចរាល់ពេលពិសី ច្រៀងនៅតាមខេត្តនិងក្រុង។ ឪពុករបស់សុខ ពិសី កាន់ចង្កូតឡានឱ្យ ព្រោះថាពេលដែលតារាសាន់ដេ ច្រៀងសម្តែងហត់ ហើយនាងមិនអាចបើកឡានដោយខ្លួនឯងបានទេ។

សុខ ពិសី

អ៊ីវ៉ា ៖ ស្រីស្រស់ឃីន ស្រីនាថ ក៏ត្រូវបានឪពុករបស់នាងលោកអ៊ូ វ៉ាវ តាមការពារជាប់ជាប្រចាំដែរ រយៈពេលដែលនាងប្រឡូកសិល្បៈជាង១០ឆ្នាំមកនេះ។ ឪពុកអ៊ីវ៉ា ធ្លាប់ប្រាប់ថា លោកមិនហ៊ានបណ្តោយឱ្យកូនស្រីបើករថយន្តដោយខ្លួនឯងទេពេលសម្តែងចប់ ហេតុនេះហើយដើម្បីសុវត្ថិភាពលោកត្រូវតែតាមការពារ និងបើកឡានជូនកូនស្រីគ្រប់ឆាក។

អ៊ីវ៉ា

រ៉េត ស៊ូហ្សាណា ៖ ស្រីស្អាតរូបនេះធ្វើឱ្យប្រុសៗអ្នកមានបរាជ័យតាមស្នេហានាងទាំងស្រុង ព្រោះតែនាងត្រូវបានឪពុកតាមការពារគ្រប់ជំហានដែរ។ ហ្សាណា សូម្បីតែទូរស័ព្ទក៏នាងមានឪពុកនាងនិយាយជំនួសដែរ ហើយនាងខ្លាចបំផុតគឺរឿងអាស្រូវស្នេហា ហេតុនេះហើយទើបនាងមិនដែលទៅច្រៀងដោយគ្មាន ឪពុកនាងតាមការពារឡើយ។

រ៉េត ស៊ូហ្សាណា

លីនដា ៖ ម្ចាស់បទ “មានសង្សារជាព្រាននារី”នេះ ក៏ត្រូវបានឪពុកនាងតាមការពារស្អិតគ្រប់ជំហានដែរ ហេតុនេះហើយបានជាកន្លងមកគេមិនទាន់ឃើញលីនដា ប៉ះរឿងអាស្រូវស្នេហានោះទេ។ យ៉ាងណាការតាមការពារកូនស្រីស្អិតបែបនេះ ក៏ធ្វើឱ្យលីនដា ពិបាករកគូសង្សារដែរ ទើបកន្លងមកនាងគ្មានសង្សារបណ្តើរដូចគេ។

លីនដា

ព្រះកាយច័ន្ទ ៖ តារាចម្រៀងនិងស្តែងរូបនេះខុសពីតារាទាំង៤ដួងខាងលើបន្តិច ព្រោះក្រៅពីត្រូវឪពុកតាមការពារនោះ នាងព្រះកាយច័ន្ទ ក៏ត្រូវបានលោកប៉ានាងលោកចែម ចាន់តារា ជាអ្នកផ្លាស់សម្លៀកបំពាក់ឱ្យនាងគ្រប់ពេលដែរ រហូតធ្វើឱ្យអ្នកខ្លះលាន់មាត់ថា កូនពេញក្រមុំស្តូកទៅហើយ បែរជាតាមស្លៀកខោអាវឱ្យទៀត។ ប៉ុន្តែ ព្រះកាយច័ន្ទ ធ្លាប់ប្រាប់អ្នកកាសែតថា នាងមិនខ្មាសអៀនទេ ព្រោះឪពុកតាមជួយរៀបចំខោអាវឱ្យតាំងពីតូច។ នាងថាមានពេលខ្លះនាងស្រាតផ្លាស់ខោអាវនៅចំពោះមុខប៉ារបស់នាងថែមទៀតផង។

ព្រះកាយច័ន្

ក្រៅពីតារាទាំង៥ដួង ដែលត្រូវឪពុកតាមការពារគ្រប់វិនាទីនោះ គេឃើញតារាស្រីមួយចំនួនទៀត ក៏ត្រូវបានម្តាយតាមការពារជាប្រចាំដែរ ក្នុងនោះមានដូចជា នី មុនីនាថ, បេប៊ី, គង់ វង្សយ៉ាទី ជាដើម៕

RELATED ARTICLES