Saturday, April 20, 2024
Homeព័ត៌មានជាតិទូរស័ព្ទមកម្តងហើយម្តងទៀត ប្រាប់ថាអត់ដែលស្គាល់ទេ រហូតមានរឿង

ទូរស័ព្ទមកម្តងហើយម្តងទៀត ប្រាប់ថាអត់ដែលស្គាល់ទេ រហូតមានរឿង

ភ្នំពេញ ៖ បុរសម្នាក់កំពុងអង្គុយផឹកស៊ីស្រវឹងធ្លាក់ភ្នែក ក៏មានគេទូរស័ព្ទចូលមកសួរនាំច្រើនដង ធ្វើឱ្យកើតមានជាជម្លោះតាមទៅវាយគូទំនាស់បណ្តាលឱ្យបែកក្បាលហូរឈាមស្រោចខ្លួនទាំងសងខាង បង្កឱ្យមានការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង៨និង១៥នាទីយប់ ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៩ នៅតាមបណ្តោយផ្លូវលេខ១៣៩ នៅចំណុចម្តុំផ្ការាំទឹករាំ ស្ថិតនៅក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា។

ជនរងគ្រោះដែលរងរបួសបែកក្បាល (ស្រាល) មានឈ្មោះទីប វិយោគ អាយុ៣០ឆ្នាំ ស្នាក់នៅម្តុំគីឡូម៉ែត្រលេខ៦ ខណ្ឌឬស្សីកែវ។ ចំណែកជនបង្កមានឈ្មោះថុន ភេទប្រុស អាយុ៤២ឆ្នាំ ជាសន្តិសុខ ស្នាក់នៅម្តុំជិតកន្លែងកើតហេតុ (បែកក្បាលធ្ងន់)។

តាមប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា នៅមុនពេលកើតហេតុ បុរសឈ្មោះថុន ជាសន្តិសុខយាមនៅក្បែរកន្លែងកើតហេតុ ហើយគាត់បានផឹកស៊ីជាមួយមិត្តភក្តិម្នាក់ទៀត។ លុះកំពុងផឹកស៊ីស្រវឹងធ្លាក់ភ្នែកជនរងគ្រោះក៏បានទូរស័ព្ទចូលជនដៃដល់ តែជនដៃដល់បានប្រាប់ថាមិនដែលស្គាល់ទេ ហើយក៏បិទទូរស័ព្ទវិញ តែជនរងក្រោះនៅតែខលមករហូត ទើបជនដៃដល់បានប្រាប់ថា អត់ដែលស្គាល់ទេ តែទូរស័ព្ទដៃគាត់ឱ្យគេខ្ចីតេ។ ដោយខឹងពេក ក៏ដើរទៅសួរនាំស្រាប់តែមានការឈ្លោះប្រកែកគ្នារហូតទៅដល់តឹងសរសៃកដាក់គ្នា រហូតភាគីទាំងសងខាងទាញយកដុំថ្ម វាយគ្នាបណ្តាលឱ្យបែកក្បាលម្នាក់ និងម្នាក់ទៀតរបួសស្រាលហើយភ្លាមៗនោះដែរ មានសមត្ថកិច្ចខណ្ឌ៧មករាបានមកដល់ភ្លាមៗ និងឃាត់ខ្លួនយកទៅសួរនាំនៅប៉ុស្តិ៍វាលវង់តែម្តង ។

ក្រោយពេលកើតហេតុ ភាគីទាំងសងខាងស្គាល់គ្នាទើបព្រមព្រៀមមិនដាក់ពាក្យបណ្តឹងហើយបញ្ចប់រឿង ដោយទៅព្យាបាលរបួសរៀងៗខ្លួន៕

RELATED ARTICLES