Tuesday, April 23, 2024
Homeតារាខ្មែរបេប៊ី ស្ទះតាំងពីចូលឆ្នាំ ទើបចេញសម្រេចបានមួយ

បេប៊ី ស្ទះតាំងពីចូលឆ្នាំ ទើបចេញសម្រេចបានមួយ

ក្រោយពីក្រុមអ្នកគាំទ្ររបស់តារាចម្រៀងស្រីស្អាត ជុំ រចនាពេជ្រ ហៅបេប៊ី ទន្ទឹងរង់ចាំជាច្រើនខែ ពោលគឺតាំងពីមុនចូលឆ្នាំខ្មែររហូតមកដល់ពេលនេះ បេប៊ី បានអះអាងថា ពេលនេះបទចម្រៀងរបស់នាងលើកទី1 នៅផលិតកម្មថោន ចេញបានសម្រេចតាមបំណងហើយ តាមរយៈបទដំបូងបំផុតរបស់នាង មានចំណងជើងថា “Baby Lovely” ដែលពេលនេះបានថតនៅថោន រួចរាល់អស់ហើយ ទើបធ្វើឱ្យស្រីស្រស់រូបនេះរីករាយក្នុងចិត្តយ៉ាងខ្លាំង។

បេប៊ី បានយកបទចម្រៀងមួយនេះមកបកស្រាយនៅទូរទស្សន៍អាស៊ីអាគ្នេយ៍ កាលពីពេលថ្មីៗនេះ ហើយនាងថែមទាំងបានបង្ហាញក្បាច់រាំគួរឱ្យក្នាញ់ជាមួយក្រុមរាំអមអាជីពដល់ទៅ8នាក់ផងដែរ។

បេប៊ី វាចាថា “បទហ្នឹងជាបទទី1របស់ខ្ញុំ នៅថោន ហើយក៏មានបទប្រុស ច្រៀងដោយលោកសុគន្ធ ថេរ៉ាយុ ផងដែរ។ ខ្ញុំរីករាយដែលបានចេញបទចម្រៀងនៅផលិតកម្មដ៏ធំមួយ ហើយក្រោយចេញបទមួយនេះរួច យើងមានបទថ្មីៗចេញជាបន្តបន្ទាប់ទៀត ព្រោះពេលនេះបទចម្រៀងយើងបានរៀបចំអស់ទៅហើយ។ ខ្ញុំនឹងប្រឹងប្រែងជាមួយអាជីពថ្មីនេះ ព្រោះពីមុនខ្ញុំគ្រាន់តែជាអ្នកចម្រៀងកិត្តិយស ប៉ុន្តែពេលនេះយើងជាអ្នកចម្រៀងអាជីពហើយ”។

បេប៊ី នៅតែអះអាងថា នាងចូលទៅថោន គ្មានចេតនាដើម្បីប្រជែងជាមួយតារាចម្រៀងម្នាក់ណាទេ ហើយនាងចាត់ទុកមាស សុខសោភា ជារាជិនីសំឡេង ខណៈដែលកញ្ញា រ៉ាប៊ី គឺជាមិត្តភក្តិ។ ប៉ុន្តែទាក់ទងអាជីពសម្តែង និងពិធីការិនីវិញ បេប៊ី ថា នាងនៅតែបន្តការងារពិធីការិនីដដែលតែការថតសម្តែងកុនវិញ នាងសូមពេលពិចារណាជាមុនសិន ព្រោះត្រូវការធ្វើវាទៅតាមពេលវេលា។

មហាជនលើកឡើងថា ពេលនេះផលិតកម្មថោន មានស្រីស្អាតដល់ទៅ2ដួងហើយដែលប្រជែងទាំងរូបសម្រស់នឹងក្បាច់រាំ គឺបេប៊ី និង រ៉ាប៊ី ហើយទស្សនិកជនរង់ចាំមើលថា តើស្រីស្អាតទាំង2មួយណានឹងធ្វើបានល្អជាងនៅពេលដែលពួកគេមានបទចម្រៀងចេញបុកគ្នាលើទីផ្សារនេះ៕

RELATED ARTICLES