Wednesday, April 24, 2024
Homeតារាខ្មែរពេជ្រ សោភា មន្ត្រីស្ថានទូតចូលចែចូវ ហើយនាងក៏បានប្រាប់ម្តាយថា...

ពេជ្រ សោភា មន្ត្រីស្ថានទូតចូលចែចូវ ហើយនាងក៏បានប្រាប់ម្តាយថា…

ពេជ្រ សោភា ត្រូវបានមន្ត្រីស្ថានទូតម្នាក់ចូលស្តីចែចូវតាមប្រពៃណីខ្មែរ ហើយចង់ដឹកដៃនាងរៀបការតាមប្រពៃណីខ្មែរក្នុងពេលឆាប់ៗនេះទៀតផង។ នេះបើតាមអ្នកសិល្បៈដែលរួមអាជីពជាមួយពេជ្រ សោភា បង្ហើបប្រាប់កាលពីពេលថ្មីៗនេះ។

ប្រភពនោះបានឱ្យដឹងថា ពេជ្រ សោភា បានប្រកែក ទើបធ្វើឱ្យមន្ត្រីស្ថានទូតមួយនោះខកចិត្ត ហើយមិនអាចដឹកដៃតារាហង្សមាស រូបនេះ ចូលរោងការទៅតាមការចង់បានរបស់លោកយ៉ាងអន្ទះសានោះបានឡើយ។

ក្នុងជំនួបតាមទូរស័ព្ទ កាលពីពេលថ្មីនេះ ពេជ្រ សោភា ហាក់មានការភ្ញាក់ផ្អើលចំពោះដំណឹងនេះ ដោយនាងទទួលស្គាល់ផង និងចង់លាក់លៀមផង ដោយសំអាងថា មិនចង់និយាយរឿងស្នេហាជាងការងារសិល្បៈឡើយ។

ពេជ្រ សោភា ថា “រឿងមន្ត្រីស្ថានទូតហ្នុង អ្នកណានិយាយប្រាប់ទៅ? ខ្ញុំមិនចង់និយាយរឿងស្នេហាច្រើនពេកទេពេលហ្នឹង ព្រោះអីខ្ញុំបានថតស្ពតធំៗច្រើន ហើយម្ចាស់ផលិតផលមួយចំនួន គេមិនចង់ឱ្យនិយាយរឿងស្នេហាអីច្រើនពេកទេ ព្រោះកុំឱ្យគេថានិយាយតែរឿងប្រុសៗរហូតអី។ ចំពោះរឿងហ្នុង (ភ្ជាប់ពាក្យ) ខ្ញុំអាចនិយាយបានថា មានគេ (មន្ត្រីស្ថានទូត) ទៅសួរម្តាយរបស់ខ្ញុំមែន។ ម៉ាក់ខ្ញុំគាត់កំពុងរស់នៅឯអាមេរិក ឯណោះ អ៊ីចឹងគាត់ទាក់ទងសួរខ្ញុំដែរថាម៉េចដែរ គាត់ចង់ចូលសួរ។ ខ្ញុំបានប្រាប់គាត់ថា ខ្ញុំមិនទាន់ចង់រៀបការប្តីថ្មីអីនៅពេលហ្នឹងទេ។ ខ្ញុំអត់ទាន់ចង់បានទេម៉ាក់អើយ។ ម្តាយខ្ញុំបានប្រាប់គេតាមដំណើរវិញទៅ ហើយគាត់ក៏មិនបង្ខំយើងដែរ គឺមានតែប៉ុណ្ណឹងឯង”។

តាមព័ត៌មានថា មូលហេតុដែលពេជ្រ សោភា ប្រកែកភ្ជាប់ពាក្យជាមួយមន្ត្រីស្ថានទូតមួយនោះ ដោយសារតែបុរសនោះវ័យចំណាស់បន្តិច ហើយមិនសូវសង្ហាទៀតផង ហេតុនេះហើយបើនាងព្រមភ្ជាប់ស្នេហ៍ គឺប្រាកដជាពិបាកបណ្តើរគ្នាទើបបានជានាងប្រកែកញ៉ាញតែម្តង។

តារាហង្សមាស រូបនេះ និយាយមិនបង្អង់ថា “អ្នកណានិយាយអ៊ីចឹងខុសស្រឡះ។ ពេជ្រ សោភា ឯណាស្រលាញ់តែប្រុសក្មេងហ្នឹង? អ្នកដែលតាមស្រលាញ់ខ្ញុំ សុទ្ធតែចំណាស់ៗជាងខ្ញុំតែទាំងអស់ហ្នឹង មានក្មេងៗមកពីណាទៅ? ខ្ញុំមិនដែលស្រលាញ់ប្រុសក្មេងទេ មើលតែអតីតប្តីខ្ញុំទៅដឹងហើយ គាត់មានអាយុច្រើនជាងខ្ញុំតើ”៕

RELATED ARTICLES