Saturday, April 20, 2024
Homeតារាខ្មែរពេជ្រ សោភា ៥ឆ្នាំហើយ នៅតែអង្គុយយំនឹងឪពុក

ពេជ្រ សោភា ៥ឆ្នាំហើយ នៅតែអង្គុយយំនឹងឪពុក

ស៊ូ សុភា ហៅពេជ្រ សោភា បានអង្គុយសម្រក់ទឹកភ្នែកយំតែម្នាក់ឯងដោយតូចចិត្តបំផុតនៅថ្ងៃគម្រប់ខួប៥ឆ្នាំរបស់ឪពុកកម្សត់របស់នាង លោកស៊ូ សារិន ដែលបានទទួលមរណៈភាពកាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៤។

ពេជ្រ សោភា ថ្លែងសារទាំងតូចចិត្តថា “៥ឆ្នាំហើយដែលពុកទៅចោលពួកខ្ញុំ ហេតុអីពុកមិននៅចាំមើលកូនស្រីនៅថ្ងៃដែលកូនអាចធ្វើបានគ្រប់យ៉ាងហើយ តែចុងក្រោយកូនត្រូវបាត់ពុករហូតគ្មានថ្ងៃវិលវិញ ម៉ែនិងកូនៗនឹកពុកគ្រប់គ្នា (លោកពុកកម្សត់ )”។

ពេជ្រ សោភា ធ្លាប់និយាយប្រាប់អ្នកយកព័ត៌មានយើងថា នាងមានការតូចចិត្តខ្លាំងណាស់ដែលនៅពេលនេះមានជីវភាពធូរធារសមរម្យទៅហើយ តែមិនអាចសងគុណលោកឪពុកដ៍កម្សត់របស់នាងបាន។

អតីតអ្នកលក់អំពៅសាងនៅម្តុំអគារប៊ូឌីញ ពេជ្រ សោភា ថា ឪពុកនាងខំធ្វើការសំណង់យកលុយមកចិញ្ចឹមនាងយ៉ាងលំបាកណាស់ទម្រាំពួកនាងបានធំធាត់ ប៉ុន្តែពេលកូនៗមានការងារធ្វើមានលុយចាយ ស្រាប់តែមិនបានសងគុណឪពុកទេ ដោយសារគាត់បានលាទៅចោលនាងរហូត។ ហេតុនេះហើយជាវិប្បដិសារៈដ៏ធំបំផុតសម្រាប់ជីវិតរបស់នាងដែលគ្មានថ្ងៃណាអាចបំភ្លេចបានឡើយ។

តាមរយៈការដឹងគុណឪពុកអស់មួយជីវិតរបស់ពេជ្រ សោភា នេះ ផលិតកម្មរស្មីហង្សមាសក៏បានចេញបទចម្រៀងទាក់ទងជីវិតកម្សត់របស់ឪពុកសោភា ផងដែរ គឺបទ “លោកពុកកម្សត់” ដែលបទនេះជាសាច់រឿងរបស់ពេជ្រ សោភា តែអាចត្រូវនឹងជីវិតកូនៗទាំងឡាយគ្រប់គ្នាឱ្យដឹងគុណឪពុកម្តាយ ឬ “ធ្វើបុណ្យទាន់ខែភ្លឺ”។

ពេជ្រ សោភា បានតស៊ូច្រៀងតាមបៀរហ្គាឌិនពេលរាត្រី ដែលកាលនោះនាងច្រៀង១យប់ បានតែតម្លៃខ្លួនជាង៣ដុល្លារប៉ុណ្ណោះ។ ការឈានចូលច្រៀងនៅផលិតកម្មរស្មីហង្សមាស ធ្វើឱ្យសោភា មានការផ្លាស់ប្តូរជីវភាពទាំងស្រុង ហើយនាងអះអាងថាមិនដែលភ្លេចគុណផលិតកម្មមួយនេះទេ។

តារាដែលល្បីល្បាញនៅហង្សមាសជាងគេ កាលពីឆ្នាំ២០០៥ ពេជ្រ សោភា ថែមទាំងថា បើនាងឈប់ច្រៀងនៅហង្សមាស គឺគ្មានបំណងទៅចូលផលិតកម្មណាទេ គឺចង់បញ្ចប់អាជីពនៅទ្រនំនេះតែម្តង។ យ៉ាងណារយៈពេលជាង១០ឆ្នាំ ក្នុងការប្រឡូកអាជីពចម្រៀងនេះ ពេជ្រ សោភា ដែលទទួលជោគជ័យអាជីពដល់ចំណុចកំពូលនេះ ធ្វើឱ្យនាងមានជីវភាពធូរធារនៅរយៈពេលចុងក្រោយនេះ។

ពេជ្រ សោភា ដែលមិនចង់អួតអាងរឿងមានទ្រព្យតាមបណ្តាញសារព័ត៌មាននោះ ត្រូវបានគេដឹងថា នាងមានផ្ទះយ៉ាងហោចណាស់ក៏៣ផ្សេងគ្នាដែរ ជាមួយនិងរថយន្តទំនើប២គ្រឿងជិះឆ្លាស់គ្នា គឺ Range Rover និង Porsche។

ប៉ុន្តែក្រឡេកមើលរឿងស្នេហាវិញ សោភា ហាក់មិនសូវសមប្រកបទេ ក្រោយពេលដែលនាងលែងប្តីអាណិកជនខ្មែរ នៅអាមេរិក លោកឡៅ ឆលី កាលពីឆ្នាំ២០១៦មក ស្រាប់តែថ្មីៗនេះលេចឭថាសោភា ត្រូវអតីតសង្សារដល់ទៅ២នាក់បានរៀបការនឹងត្រៀមរៀបការចោលនាងទៀតផង។ ប៉ុន្តែសោភា ច្រានចោល ហើយនាងអះអាងថា ជីវិតរបស់នាង គឺទី១. យកការងារជារឿងសំខាន់ជាងគេ ទី២. គ្រួសារ ចំណែករឿងស្នេហា គ្រាន់តែជាជំហានទី៣ប៉ុណ្ណោះ ព្រោះបើគ្មានប្តី ក៏នាងអាចរស់នៅជាមួយក្រុមគ្រួសារបានដែរ”

RELATED ARTICLES