Thursday, April 25, 2024
Homeតារាខ្មែរព្រាប សុវត្ថិ មាស សុខសោភា និងឆន សុវណ្ណរាជ ក្រសោបលុយក្រៅស្រុក

ព្រាប សុវត្ថិ មាស សុខសោភា និងឆន សុវណ្ណរាជ ក្រសោបលុយក្រៅស្រុក

នៅរដូវវស្សានេះ គេកត់សម្គាល់ឃើញថា មានតារាចម្រៀងល្បីៗដល់ទៅ៣ដួងបានចេញទៅច្រៀងនៅក្រៅស្រុកព្រមៗគ្នា ក្នុងនោះគឺមាន លោកព្រាប សុវត្ថិ, ឆន សុវណ្ណរាជ និងមាស សុខសោភា ដែលទទួលបានការគាំទ្រច្រើនរៀងៗខ្លួន។

ចំពោះព្រាប សុវត្ថិ វិញបានចេញទៅសហរដ្ឋអាមេរិក ដល់ទៅ២ខែហើយ ទើបវិលត្រឡប់មកវិញកាលពីថ្ងៃទី២៨ មិថុនា ស្រាប់តែថ្មីៗនេះលោកបានចេញទៅច្រៀងសម្តែងនៅប្រទេសអូស្ត្រាលី រយៈពេល២ខែបន្ថែមទៀត។

ដោយឡែក មាស សុខសោភា វិញ បានចេញទៅច្រៀងនៅកាណាដា កាលពីថ្ងៃទី១៨ ខែមេសា ហើយតាមគម្រោងនាងត្រូវវិលវិញនៅអំឡុងពាក់កណ្តាលខែកក្កដា នេះហើយ ខណៈដែលសាច់ញាតិខាងស្វាមីរបស់នាងសំណូមពរឱ្យសោភា បន្តស្នាក់នៅទីនោះរយៈពេល៣ខែថែមទៀត តែសោភា រារែកចិត្ត។

ចំណែកតារារោមទ្រូងច្រើន ឆន សុវណ្ណរាជ វិញ បានចេញទៅច្រៀងសម្តែងនៅកាណាដា កាលពីថ្ងៃទី០១ ខែកក្កដា ហើយអាចបន្តច្រៀងសម្តែងរយៈពេល២ខែ។

តាមរយៈសកម្មភាពច្រៀងសម្តែងរបស់តារាទាំង៣ដួងគឺ ព្រាប សុវត្ថិ, មាស សុខសោភា និង ឆន សុវណ្ណរាជ មានអាណិកជនខ្មែរនៅបរទេសគាំទ្រច្រើន ហេតុនេះហើយបានជាពួកគេអាចកើបលុយធំរាប់ម៉ឺនដុល្លារមកវិញ ជាមិនខានឡើយ។

ការទទួលបានជោគជ័យរបស់តារាទាំង៣នៅក្រៅស្រុកនៅពេលនេះ ខណៈដែលតារាល្បីៗផ្សេងទៀតមិនចេញទៅច្រៀងនៅបរទេសទេសម្រាប់ឆ្នាំនេះ មានដូច ជា ពេជ្រ សោភា, ឱក សុគន្ធកញ្ញា, សុគន្ធ និសា, សួស វីសា និង សុខ ពិសី ជាដើម។ ប៉ុន្តែនៅចុងខែកក្កដា នេះ តារាចម្រៀងឡាយ លក្ខិណា និងលោកអេឡិច ចាន់ត្រា គ្រោងហោះទៅច្រៀងនៅប្រទេសកាណាដា ព្រមគ្នាផងដែរ៕

RELATED ARTICLES