Tuesday, April 16, 2024
Homeព័ត៌មានជាតិមិនឃើញដូចសព្វដង គោះទ្វារហៅក័មិនឮឆ្លើយ តាមពិតគាត់មានរឿងចឹងសោះ

មិនឃើញដូចសព្វដង គោះទ្វារហៅក័មិនឮឆ្លើយ តាមពិតគាត់មានរឿងចឹងសោះ

ខេត្តកំពត ៖ បុរសជាជនបរទេសវ័យចំណាស់ម្នាក់ត្រូវបានគេប្រទះឃើញដេកស្លាប់យ៉ាងអាណោចអាធ័មនៅក្នុងបន្ទប់ជួលរបស់ខ្លួន បង្កឱ្យមានការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង៩ព្រឹក ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៩ នៅក្នុងបន្ទប់ជួល ស្ថិតនៅភូមិតាដឹប សង្កាត់អណ្តូងខ្មែរ ក្រុងកំពត។

សាកសពជនរងគ្រោះមានឈ្មោះ CHAMBERLAIN JOSEPH BLAKE ភេទប្រុស អាយុ៦៨ឆ្នាំ សញ្ជាតិកាណាដា ស្នាក់នៅបន្ទប់ជួលកើតហេតុខាងលើ។

តាមប្រភពពីប្រជាពលរដ្ឋបានឱ្យដឹងថា នៅមុនពេលកើតហេតុដោយសារតែមិនឃើញជនរងគ្រោះចេញពីក្នុងបន្ទប់ដូចសព្វដង ទើបគេបានទៅគោះទ្វារហៅ តែមិនឮសូរសំឡេងជនរងគ្រោះឆ្លើយតបសោះ ទើបនាំគ្នាចូលទៅមើល ស្រាប់តែប្រទះឃើញជនរងគ្រោះដេកស្លាប់បាត់ទៅហើយ ក៏កើតមានការផ្អើលឆោឡោ និងរាយការណ៍ប្រាប់សមត្ថកិច្ចចុះពិនិត្យតែម្តង។

ក្រោយកើតហេតុ សមត្ថកិច្ចជំនាញបានចុះពិនិត្យ និងធ្វើកោសល្យវិច័យសព រួចបញ្ជាក់ថា ជនរងគ្រោះរូបនេះស្លាប់ដោយសារអាការគាំងបេះដូង។

បច្ចុប្បន្នសព ត្រូវបានរៀបចំបញ្ជូនទៅកន្លែងតម្កល់នៅក្រុមហ៊ុនអូសប៊ន នៅវត្តទឹកថ្លា រាជធានីភ្នំពេញ ដើម្បីរង់ចាំសាច់ញាតិ ស្ថានទូតសាមីមកទទួល និងចាត់ចែងបន្ត៕

RELATED ARTICLES