Friday, April 19, 2024
Homeព័ត៌មានជាតិសម្តេចហ៊ុន សែន ទម្លាយមូលហេតុគ្រេចស្មា ដោយសារដួលកង់

សម្តេចហ៊ុន សែន ទម្លាយមូលហេតុគ្រេចស្មា ដោយសារដួលកង់

បន្ទាប់ពីត្រឡប់មកពីប្រជុំនៅទីក្រុងហ្សឺណែវ មិនបានប៉ុន្មានម៉ោងនោះ សម្តេចតេជោហ៊ុន សែន បានចេញទៅប្រទេសសាំងហ្គារពួរទាំងយប់ ដើម្បីព្យាបាលជំងឺគ្រេចស្មា ហើយក៏មានមនុស្សជាច្រើនឆ្ងល់ពីស្ថានភាពរបស់សម្តេច ថាមូលហេតុអ្វីបានជាសម្តេចគ្រេចស្មា? ទើបនៅពេលនេះសម្តេចតេជោហ៊ុន សែន ទម្លាយចម្ងល់របស់មហាជន។

សម្តេចតេជោហ៊ុន សែន បានសរសេរលើទំព័តហ្វសប៊ុកផ្លូវការថា “មានបងប្អូនយើងមួយចំនួនមានការងឿងឆ្ងល់ថា (ហេតុអ្វីបានខ្ញុំគ្រេចស្មា)? ចម្លើយខ្លីរបស់ខ្ញុំ មកពីខ្ញុំ(រពឹស)”។

សម្តេចក៏បានប្រាប់ពីដំណើរដើមទងថា “មកពីហ្សឺណែវ ប្រទេសស្វីស នៅព្រឹកថ្ងៃសៅរ៍ ត្រៀមទៅវាយកូនគោលនៅព្រឹកថ្ងៃអាទិត្យ។ ក្រោកពីសម្រាកថ្ងៃរសៀល
នឹកឃើញចង់រៀនជិះកង់ប្រណាំង ក៏រៀបចំខ្លួនជិះកង់តាមក្បួនខ្នាតមានទាំងមួកសុវត្ថិភាពផង។ ជិះកង់បានប្រហែល៥០នាទី ដល់ពេលត្រូវឈប់ ព្រោះបែកញើសខ្លាំងហើយ ពេលកង់ស្ទើរតែអស់ល្បឿន បែរជាកង់ដួលទៅលើស្មៅ ធ្វើឱ្យខ្ញុំគ្រេចស្មាខាងស្តាំ”។

សម្តេចបានបញ្ជាក់ថា “សុំបញ្ជាក់ថា កង់ដែលខ្ញុំជិះនេះ ជាប្រភេទកង់ប្រណាំងដែលទើបទិញមកសម្រាប់ការហាត់របស់ខ្ញុំ ដើម្បីឈានទៅចុះឈ្មោះជាកីឡាករប្រណាំងកង់សម្រាប់មនុស្សចាស់ តែខ្ញុំផ្តាំថា អាយុលើសពី៥០ឆ្នាំ គួរកុំជិះកង់ប្រភេទនេះ នាំគ្រោះថ្នាក់ ឬឈឺខ្លួនដូចខ្ញុំនេះស្រាប់។

ជាចុងក្រោយ សម្តេចបានផ្តាំថា “ក្មេងរពឹសមិនងាយរាងចាលទេ តែចាស់រពឹស ឆាប់រាងចាលណាស់។ មានឡានមានម៉ូតូជិះ តែមកគ្រោះថ្នាក់ដោយសារកង់មកពី (រពឹស)”៕

RELATED ARTICLES