Thursday, April 25, 2024
Homeកីឡាអន្ដរជាតិស្រាបៀរថៃហ្គ័រ ដឹកនាំក្រុមម្ចាស់ជើងឯក TIGER STREET FOOTBALL FESTIVAL 2019 ធ្វើដំណើរទស្សនកិច្ចនៅប្រទេសប្រេស៊ីល ជួបកំពូលកីឡាករបាល់ទាត់លំដាប់ពិភពលោក “RONALDINHO”

ស្រាបៀរថៃហ្គ័រ ដឹកនាំក្រុមម្ចាស់ជើងឯក TIGER STREET FOOTBALL FESTIVAL 2019 ធ្វើដំណើរទស្សនកិច្ចនៅប្រទេសប្រេស៊ីល ជួបកំពូលកីឡាករបាល់ទាត់លំដាប់ពិភពលោក “RONALDINHO”

ភ្នំពេញ៖ នៅយប់ថ្ងៃទី16 ខែកក្កដា ឆ្នាំ2019 ក្រុមការងារស្រាបៀរថៃហ្គ័រ ដឹកនាំក្រុម​ម្ចាស់​ជើងឯកនៃ​ព្រឹត្តិការណ៍​ការប្រកួត Tiger Street Football Festival 2019 ដំណើរទស្សនកិច្ចនៅប្រទេសប្រេស៊ីល ជួបជាមួយកំពូលកីឡាករបាល់ទាត់លំដាប់ពិភពលោក Ronaldo de Assis Moreira ដែលគេស្គាល់ជាទូទៅថា “Ronaldinho” នៅក្នុងប្រទេសកម្ពុជា។

កំពូលកីឡាករបាល់ទាត់ជាតិប្រេស៊ីលរូបនេះដែលជាឯកអគ្គរដ្ឋទូតប្រចាំកម្មវិធីប្រកួតបាល់ទាត់ដ៏អស្ចារ្យប្រចាំឆ្នាំ ២០១៩ Tiger Street Football Festival  នឹងទទួលស្វាគមន៍ក្រុម​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះសីហនុ​ «A»  ដែលជាក្រុម​ម្ចាស់​ជើងឯកនៃ​ព្រឹត្តិការណ៍​ការប្រកួត Tiger Street Football Festival 2019 និងក្រុមការងារស្រាបៀរថៃហ្គ័រ ដែលដឹកនាំដំណើរទស្សនកិច្ចនេះ។

ក្នុងដំណើរទស្សនកិច្ចនេះ សមាជិកទាំងអស់នៃក្រុម​ម្ចាស់​ជើងឯក នឹងមានឱកាសពិសេសអស្ចារ្យចូលទស្សនាផ្ទាល់នូវការ​ប្រកួត​១​ភាគ​៤​ផ្ដាច់​ព្រ័ត្រ រវាងក្រុម Flamengo និង Athletico Paranaense ក្នុងក្របខ័ណ្ឌពានរង្វាន់ប្រេស៊ីល (Copa do Brasil)  ទៅលេងឆ្នេរសមុទ្រ Copacabana  ឡើងភ្នំ Corcovado ជាពិសេស អញ្ជើញទៅលេងវិមានរបស់កំពូលកីឡាករបាល់ទាត់លំដាប់ពិភពលោក Ronaldinho និងកម្មវិធីពិសេសជាច្រើនទៀតក្នុងក្នុងដំណើរទស្សនកិច្ចពិសេសនេះ។

ដំណើរទស្សនកិច្ចនេះ មានរយៈពេលបីថ្ងៃចាប់ពី១៧ រហូតដល់ថ្ងៃទី១៩ ខែកក្កដា នៅទីក្រុង Rio de Janeiro ប្រទេសប្រេស៊ីល ក្រោមវត្តមានដ៏ខ្ពង់ខ្ពស់ពីកំពូលកីឡាករបាល់ទាត់លំដាប់ពិភពលោក Ronaldinho

ចំពោះព័ត៌មានលម្អិតអំពីកម្មវិធីដំណើរទស្សកិច្ចក្រុម​ម្ចាស់​ជើងឯក Tiger Street Football Festival 2019​  នៅប្រទេសប្រេស៊ីល សូមចូលទៅកាន់ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់​ស្រា​បៀរ​ថៃ​ហ្គ័​រ​៖ www.facebook.com/TigerBeerKH

​        សូម​ពិសា​ថៃហ្គ័រ ដោយ​ការទទួលខុសត្រូវ​

RELATED ARTICLES