Friday, March 29, 2024
Homeព័ត៌មានជាតិស្រីស្កាត់ជួបប្រុសដល់ខេត្តតាកែវ ស្រាប់តែសមត្ថកិច្ចឃាត់ខ្លួន

ស្រីស្កាត់ជួបប្រុសដល់ខេត្តតាកែវ ស្រាប់តែសមត្ថកិច្ចឃាត់ខ្លួន

ខេត្តតាកែវ ៖ នារីម្នាក់ជាអ្នករស់នៅភ្នំពេញ បានស្កាត់ពីនាយធ្លាក់ដល់អាយដើម្បីជួបបុរសម្នាក់ ដែលអ្នកទាំង២គឺជាមុខសញ្ញាប្រើប្រាស់ថ្នាំញៀន ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនឆែកឆេររកឃើញថ្នាំញៀន នាំមកសួរនាំ។

ហេតុការណ៍ឃាត់ខ្លួនគូស្នេហ៍មុខសញ្ញាថ្នាំញៀននេះ ធ្វើឡើងកាលពីវេលាម៉ោង៦និង១៥នាទីល្ងាច ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៩ នៅភូមិត្រពាំងសោម ឃុំត្រពាំងធំខាងត្បូង ស្រុកត្រាំកក់។

ជនសង្ស័យទាំង២នាក់នេះ ខាងប្រុសមានឈ្មោះ ទ្រី សុក ភេទប្រុស អាយុ២៧ឆ្នាំ រស់នៅភូមិត្រពាំងសោម ឃុំត្រពាំងធំខាងត្បូង (ជាមុខសញ្ញាជួញដូរសកម្ម) និងខាងស្រីមានឈ្មោះ លី សីសប្រា ភេទស្រី អាយុ១៩ឆ្នាំ រស់នៅរាជធានីភ្នំពេញ (ជាមុខសញ្ញាប្រើប្រាស់)។

លោកវរសេនីយ៍ឯក ឌុក ធីយ៉ា អធិការនគរបាលស្រុកត្រាំកក់ បានឲ្យដឹងថា កាលពីវេលាម៉ោង៦និង១៥នាទីល្ងាច ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៩ កម្លាំងអធិការដ្ឋាននគរបាលស្រុកត្រាំកក់ បានសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលត្រពាំងធំខាងត្បូង បានធ្វើការបង្ក្រាបករណីជួញដូរគ្រឿងញៀន១ករណី និងបានឃាត់ខ្លួនជនសង្ស័យ២នាក់ខាងលើនេះ។

លោកអធិការនគរបាលស្រុកត្រាំកក់ បានបន្ថែមថា ក្រោយពេលឃាត់ខ្លួនជនសង្ស័យ កម្លាំងសមត្ថកិច្ចបានដកហូតវត្ថុតាង រួមមាន ម៉្សៅក្រាមពណ៌សថ្លា ចំនួន៦២កញ្ចប់ ( តូច៦១កញ្ចប់ ធំ១កញ្ចប់) ម៉ូតូ១គ្រឿង លុយចំនួន៥៥០០០រៀល និងប្រដាប់វេចខ្ចប់មួយចំនួនធំ។

បច្ចុប្បន្ន ជនសង្ស័យរួមទាំងវត្ថុតាង ត្រូវបានកម្លាំងជំនាញ កំពុងកសាងសំណុំរឿងបញ្ជូនខ្លួនទៅកាន់តុលការ បន្តនីតិវិធី៕

RELATED ARTICLES