Saturday, April 20, 2024
Homeព័ត៌មានជាតិអស់ហើយឯកសារព្រះត្រ័យបិដក និងសម្ភារផ្សេងៗនៅវត្តវេឡុវ័ន

អស់ហើយឯកសារព្រះត្រ័យបិដក និងសម្ភារផ្សេងៗនៅវត្តវេឡុវ័ន

ខេត្តសៀមរាប ៖ កុដិតម្កល់ឯកសារព្រះត្រ័យបិដកនិងសម្ភារផ្សេងៗមួយខ្នង ស្ថិតក្នុងបវិវេណវត្តវេឡុវ័ន ដោកពោយគោកក្រោលត្រូវបានអគ្គិភ័យឆាបឆេះបំផ្លាញទាំងស្រុងទាំងកណ្តាលយប់ ដោយមូលហេតុផ្តើមចេញពីការទុស្សេខ្សែភ្លើង តែសំណាងល្អមិនបង្កឱ្យប៉ះពាល់ដល់អាយុជីវិតមនុស្សណាម្នាក់ទេ គ្រាន់តែមានការខូចខាតគម្ពីរឯកសារសំខាន់ៗអស់ជាច្រើន។

ហេតុការណ៍គ្រាះអគ្គិភ័យខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង៨និង៤០នាទី ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៩ នៅចំណុចបរិវេណវត្តវេឡុវ័នដោកពោយគោកក្រោល ស្ថិតក្នុងឃុំជ្រោយនាងងួន ស្រុកស្រីស្នំ។

លោកវរសេនីយ៍ឯក អ៊ុន ស្រស់ អធិការនគរបាលស្រុកស្រីស្នំ បានឱ្យដឹងថា គ្រោះអគ្គិភ័យដែលកើតមាននៅក្នុងវត្តវេឡុវ័នដោកពោយគោកក្រោល កាលពីយប់ថ្ងៃទី១៥ កក្កដា នេះ បានបង្កឱ្យមានការខូចខាត រួមមានឆេះកុដិ១ខ្នងអស់ទាំងស្រុង មានទំហំ១២ម៉ែត្រគុណនឹង៩ម៉ែត្រ ធ្វើអំពីឈើប្រក់ក្បឿងជញ្ជាំងក្តារ ខូចខាតរថយន្ត១គ្រឿង រទេះគោសម្រាប់ទុកតាំងលម្អ១០គ្រឿង ងាប់កូនឆ្កែចំនួន០៦ក្បាល ឆេះគម្ពីរព្រះត្រ័យបិដក១០០ក្បាល (១៩៩៥) អដ្ខកថាមួយចប់ គម្ពីរស្លឹករឹត ស្បង់ចីវរ ព្រមទាំងសម្ភារមួយចំនួនទៀត។

លោកវរសេនីយ៍ឯក អ៊ុន ស្រស់ បានឱ្យដឹងទៀតថា ទោះបីជាបានចេញរថយន្តពន្លត់អគ្គីភ័យរបស់អធិការស្រុកចំនួន១គ្រឿងចេញ អន្តរាគមន៍ ប្រីទឹកអស់២ឡានក៏ដោយ ក៏មិនអាចសង្គ្រោះបានដែរ ហើយមូលហេតុនៃអគ្គិភ័យនេះគឺបណ្តាលមកពីភ្លើងទៀនដែលព្រះសង្ឃអុជថ្វាយបង្គំព្រះជាប្រចាំ ប៉ុន្តែពុំបណ្តាលឱ្យរងគ្រោះថ្នាក់ដល់មនុស្សឡើយ ហើយភ្លើងបានរលត់ទៅវិញទាំងស្រុងនៅវេលាម៉ោង១០យប់ថ្ងៃដដែល៕

RELATED ARTICLES