លី ច័ន្ទសីហា ទម្លាយមូលហេតុ ពេលចាន់ឡា តែងឈុតកូនក្រមុំ

0
357

តារាចម្រៀងកម្សត់អតីតបេក្ខភាព X Factor Cambodia រដូវកាលទី១ លៀង ចាន់ឡា ស្រាប់តែលេខមុខក្នុងឈុតកូនក្រមុំយ៉ាងស្រស់ស្អាត ថតឃោសនាឲ្យសម្អាងការលី ច័ន្ទសីហា កាលពីពេលថ្មីៗនេះ។

មានការជជែកគ្នាជាច្រើនថា នៅពេលដែលលៀង ចាន់ឡា តែងខ្លួនអីចឹងទៅមើលស្ទើរតែមិនស្គាល់ឡើយ គឺខុសពីមុនដូចមេឃនិងដី។

យ៉ាងណា មានចម្ងល់ថា ហេតុអីបានជាលី ចាន់សីហា ដែលស្គាល់តារាមិត្តភក្ដិរួមអាជីពជាច្រើ នសុទ្ធតែតារាល្បីៗនោះ មិនហៅថត ប៉ុន្តែនាងបែរជាហៅចាន់ឡា មកតុបតែងខ្លួនជាកូនក្រមុំថតឱបរឹតជាមួយប្រុសសង្ហា លោកភូ ទៅវិញ។

លី ច័ន្ទសីហា បានប្រាប់មូលហេតុដែលនាងហៅលៀង ចាន់ឡា ថតឃោសនាម៉ូដសម្លៀកបំពាក់ហាងសម្អាងការថ្មីរបស់នាងថា ដោយសារនាងអាណិតចាន់ឡា ព្រោះអ្នកខ្លះថា គាត់មិនស្អាត ស្បែកខ្មៅ ជាដើម។ ប៉ុន្ដែនៅពេលដែលនាងហៅថតតុបតែងខ្លួនជាកូនក្រមុំមក ស្រាប់តែអ្នករិះគន់ថា ចាន់ឡា មិនស្អាតនោះ បែរជាស្ងាត់មាត់ទៅវិញ ព្រោះឃើញចាន់ឡា ស្អាត។

សីហា បន្តថា នាងស្គាល់តារារួមអាជីពសុទ្ធតែជាតួល្បីៗ ប៉ុន្តែនាងពេញចិត្តហៅចាន់ឡា ថត ព្រោះដើម្បីឲ្យគេឃើញសម្រស់របស់នាងពិតថា ស្អាតប៉ុនណាពេលដែលតុបតែងខ្លួនដោយមានអ្នកផាត់មុខឲ្យទៅ។

ដោយឡែក លោកលី សុខជន់ ជាឪពុកលី ច័ន្ទសីហា វិញ បានបន្ថែមថា លៀង ចាន់ឡា ពិតស្អាតបែបម្យ៉ាទៅ ពេលដែលគ្រងឈុតកូនក្រមុំសម្អាងការកូនស្រីរបស់លោកនោះ ហើយនាងស្លៀក៣ឈុត គឺទី១. ឈុតទទួលភ្ញៀវ ទី២.ឈុតជាវខាន់ស្លា និងទី៣. ឈុតសូត្រមន្ដ ។

គួរបញ្ជាក់ថា លៀង ចាន់ឡា ត្រូវបានគេស្គាល់តាមរយៈការប្រលងច្រៀង X Factor Cambodia ហើយនាងមិនហ៊ានឈរជិតមិត្តរួមក្រុមទេ ព្រោះមានការខ្មាសអៀនថា ខ្លួនមិនស្អាត កូនអ្នកក្រ និងគ្មានសម្លៀកពាក់ល្អៗដូចគេឡើងឆាក។

ក្រោយមកមានសប្បុរសជនជាច្រើនបានឧបត្ថម្ភទាំងថវិការ សម្លៀកបំពាក់ និងការតុបតែងខ្លួនឲ្យចាន់ឡា ឡើងឆាក។ ប៉ុន្ដែគួរឲ្យស្ដាយ ព្រោះការឡើងឆាកថ្មីៗនេះ លៀង ចាន់ឡា មិនអាចបន្ដដំណើរទៅប្រកួតនាវគ្គបន្ដទៀតទេ ដោយសារតែនាងមានការបដិសេធពីគណៈកម្មាការ ណុប បាយ៉ារិទ្ធ។

ដោយឡែក លី ចាន់សីហា វិញ ក៏មិនខុសពីកញ្ញាម៉ូលីកា ដែរបានផ្ដល់កម្លាំងចិត្តឲ្យចាន់ឡា ត្រូវតែមានសង្ឃឹម និងចេះតស៊ូក្នុងជីវិតបន្ថែមទៀត ទើបឈានទៅដល់គោលដៅ៕