Thursday, April 25, 2024
Homeព័ត៌មានជាតិក្រពើ២ក្បាលដែលប្រជាពលរដ្ឋប្រទះឃើញនោះ បានរួចចេញពីសំណាញ់

ក្រពើ២ក្បាលដែលប្រជាពលរដ្ឋប្រទះឃើញនោះ បានរួចចេញពីសំណាញ់

ក្រុងព្រះសីហនុ៖ សាលាចិញ្ចឹមក្រពើមួយកន្លែង បានធ្វេសប្រហែលធ្វើឲ្យក្រពើ២ក្បាលចេញរួច ខណៈដែលទឹកជំនន់ដោយសារទឹកភ្លៀងកំពុងកើតមាននៅក្នុងខេត្តព្រះសីហនុ។

ក្រពើ២ក្បាលដែលប្រជាពលរដ្ឋចាប់បាននោះ គឺបានរត់ចេញពីសាលាឡាយហ្វ ដែលចិញ្ចឹមទុកជាការសិក្សាអំពីរបៀបថែទាំនិងអោយចំណីសត្វក្រពើ។

បើតាមតំណាងសាលាឡាយហ្វ៍ បានឲ្យដឹងថា កូនក្រពើ២ក្បាលដែលពលរដ្ឋប្រទះឃើញកាលពីម្សិលមិញនេះ ដោយសារសំណាញ់រក្សាកន្លែងចិញ្ចឹមរហែក ខណៈកំពុងមានជំនន់ទឹកភ្លៀង។ ហើយបច្ចុប្បន្នខាងសាលាបានទំនាក់ទំនងនាំយកមកវិញអស់ហើយ និងបានធ្វើការសុំទោសបងប្អូនប្រជាពលរដ្ឋ និងសូមកុំឲ្យប្រជាពលរដ្ឋភយ័ព្រួយ ព្រោះក្រពើចេញតែ២ក្បាលហ្នឹងទេ។

តំណាងសាលាឡាយហ្វ៍ បានបញ្ជាក់ថា ក្នុងសាលានេះមានកូនក្រពើសរុបចំនួន១៧ក្បាល ហើយក្រពើទាំងនោះមិនមែនចិញ្ចឹមសម្រាប់ធ្វើអាជីវកម្មនោះទេ គឺចិញ្ចឹមជាលក្ខណៈសម្រាប់ការសិក្សា៕

RELATED ARTICLES