Friday, March 29, 2024
Homeតារាខ្មែរគង់ សុជាតិ ទុកការងារចោលសិន លើកទឹកចិត្តកូនស្រីទៅប្រឡងនៅអូស្ត្រាលី

គង់ សុជាតិ ទុកការងារចោលសិន លើកទឹកចិត្តកូនស្រីទៅប្រឡងនៅអូស្ត្រាលី

អ្នកនាងគង់ សុជាតិ បានបណ្តើរកូនស្រីម៉ៅ សាលភាពណែលី អាយុ១៤ឆ្នាំ ទៅដល់អូស្ត្រាលី ហើយដោយហោះចេញពីស្រុកកាលពីថ្ងៃទី១២ ខែសីហា ហើយពិធីការិនីហង្សមាស រូបនេះ និយាយយ៉ាងខ្លីថា យកកូនទៅប្រលងនៅអូស្ត្រាលី បន្ទាប់ពីគេបានប្រលងជាប់ជាសិស្សឆ្នើមនៅសាលា ACSI មក។

ការនាំកូនស្រីទៅប្រលងនៅវគ្គបន្តនាប្រទេសអូស្ត្រាលី ក្នុងចំណោមសិស្សជាច្រើនមកពីទូទាំងពិភពលោកនេះ អ្នកនាងសុជាតិ មានទិសដៅចង់ឱ្យកូនស្រីបានទៅបន្តសិក្សានៅសហរដ្ឋអាមេរិក គឺសាកលវិទ្យាល័យយ៉េល  (Yal University) ប៉ុន្តែយ៉ាងណាពេលនេះ នៅលើពិន្ទុដែលកូនស្រីរបស់សុជាតិ ដែលទៅប្រកួតនៅអូស្ត្រាលី នេះ ថាអាចដល់ពិន្ទុដែលគេត្រូវជ្រើសទៅរៀននៅអាមេរិក ឬអត់ គឺទាល់តែប្រលងចប់ទៅដឹងលទ្ធផល។

អ្នកនាងសុជាតិ មិនបានឆ្លើយតបចំពោះសំណួររបស់អ្នកយកព័ត៌មានយើងថា កូនស្រីប្រលងថ្ងៃណានិងវិលមកស្រុកវិញថ្ងៃណាទេ ដោយអ្នកនាងថា កំពុងនៅលើយន្តហោះ ពិបាកទាក់ទងគ្នា។

គង់ សុជាតិ បានបន្សល់ចំណងដៃកូនប្រុសស្រី២នាក់ជាមួយអតីតប្តី លោកម៉ៅ សាលភាព ហើយអ្នកនាងបានរៀបការជាមួយលោកជា វិបុល កាលពីថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៣ ដែលពេលនេះទទួលបានចំណងដៃកូនស្រីម្នាក់យ៉ាងស្រស់ស្អាត ឈ្មោះជា សុជាតិនារី ហៅដូរី អាយុជាង២ឆ្នាំ។

សុជាតិ ដែលជាអ្នកជំនួញធំម្នាក់យ៉ាងជោគជ័យជាមួយហាងរក្សាសម្រស់សុជាតិ ជាង១០ឆ្នាំមកហើយនោះ អះអាងថា អ្នកនាងក៏មិនខុសពីម្តាយដទៃទៀតដែរ គឺមានមោទកភាពបំផុតនៅពេលដែលមានកូនៗប្រកបដោយគន្លងធម៌ ខិតខំរៀនសូត្រលើកមុខមាត់ឪពុកម្តាយ ហើយពេលនេះកូនស្រីរបស់អ្នកនាងកំពុងតែធ្វើឱ្យគ្រួសារមានកិត្តិយស ព្រោះគេជាសិស្សពូកែប្រចាំសាលា។

ពិធីការិនីហង្សមាស រូបនេះ បន្ថែមថា ស្វាមីរបស់នាង លោកវិបុល ចង់បានកូនភ្លោះប្រុស ប៉ុន្តែអ្នកនាងមិនទាន់បំពេញបំណងនេះទេ ព្រោះរង់ចាំពិនិត្យសុខភាពជាមុនសិន ថាពេទ្យឱ្យយកបានទៀតឬអត់? បើពេទ្យថា Ok អ្នកនាងនឹងពពោះជូនតាមសំណូមពរប្តីភ្លាម ប៉ុន្តែបើពេទ្យថា No ក៏លោកវិបុល មិនអន់ចិត្តដែរ ព្រោះថាពេលនេះអ្នកនាងមានកូន៣នាក់ទៅហើយ៕

RELATED ARTICLES