Thursday, April 25, 2024
Homeព័ត៌មានជាតិចូលតួតាមរឿងភាគថៃ... ភ្លាត់ស្នៀតតែម្តង

ចូលតួតាមរឿងភាគថៃ… ភ្លាត់ស្នៀតតែម្តង

ខេត្តឧត្ដរមានជ័យ ៖ ក្មេងស្រី៣នាក់ចូលចិត្តមើលរឿងភាគថៃពេក ក៏បែកគំនិតនាំគ្នាធ្វើត្រាប់តាមដោយលេងចងក ពេលនោះស្រាបឮតែក្មេងស្រីម្នាក់បានភ្លាត់ស្នៀត បណ្តាលឲ្យស្លាប់យ៉ាងអាណោចអាធ័ម ធ្វើឲ្យប្រជាពលរដ្ឋភ្ញាក់ផ្អើលនាំគញនាមកចោមរោមមើល។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១២ថ្ងៃត្រង់ កាលពីថ្ងៃ១១ខែសីហាឆ្នាំ២០១៩ នៅភូមិទំនប់ថ្មី ឃុំត្រពាំងប្រាសាទ ស្រុកត្រពាំងប្រាសាទ។

បើតាមការបំភ្លឺពីម្តាយក្មេងស្រីរងគ្រោះ ឈ្មោះផាន រ៉ា ភេទស្រី អាយុ៣៣ឆ្នាំ បានប្រាប់ថា កូនស្រីដែលលេងចងកភ្លាត់ស្នៀតស្លាប់នេះ មានឈ្មោះឈ្មោះវីន ម៉ាលី ភេទស្រី អាយុ១០ឆ្នាំ។ មុនពេលកើតហេតុ កូនស្រីរបស់ខ្លួន និងក្មេងស្រី២នាក់ទៀត ឈ្មោះម៉ាលីស អាយុ៦ឆ្នាំ និងឈ្មោះវ៉ៃ អាយុ៣ឆ្នាំ បាននៅលេងក្នុងផ្ទះរបស់គាត់ទាំង៣នាក់ ចំណែករូបគាត់បានដេកនៅលើគ្រែក្នុងផ្ទះលក់មួយភាំង។ ស្រាប់តែនៅម៉ោងប្រហែលជាង១២ថ្ងៃត្រង់ ស្រាប់តែក្មេងស្រីឈ្មោះម៉ាលីស មកដាស់គាត់ ហើយប្រាប់ថា កូនស្រីរបស់គាត់ឈ្មោះម៉ាលី បានចងកឡើងបែកពពុះមាត់ហើយ ភ្លាមនោះ គាត់មិនបានជឿទេ។

ម្តាយក្មេងស្រីរងគ្រោះ បានបន្តថា លុះបន្តិចលក្រោយមក កូនស្រីច្បងរបស់ខ្លួនរត់មកប្រាប់ថា ប្អូនស្រីពៅពិតជាបានចងកពិតមែន ឮដូច្នេះគាត់បានដើរទៅមើល ក៏បានឃើញកូសន្រីរបស់ខ្លួន បានចងក ដោយយកក្រម៉ាភាវនាពណ៌ស ព្យួរនិងដើមស្វាយក្បែរមាត់ទ្វារក្រោយផ្ទះ ធ្វើឲ្យគាត់ភ្ញាក់ផ្អើល ហើយក៏គាត់និងកូនស្រីច្បងបាននាំគ្នាដោះទម្លាក់ជនរងគ្រោះពីលើដើមស្វាយ រួចដឹកយកទៅសង្រ្គោះនៅឯមណ្ឌលសុខភាពអូរក្រូច ប៉ុន្តែជាអកុសល ពេលទៅដល់ ពេទ្យបានប្រាប់ថា កូនស្រីរបស់គាត់បានស្លាប់ហើយ។

ក្រោយកើតហេតុ សមត្ថកិច្ចបានចុះមកពិនិត្យនិងធ្វើកោសល្យវិច័យសាកសព ហើយបានបញ្ជាក់ថា ក្មេងស្រីរងគ្រោះពិតជាបានធ្វើត្រាប់ចងកសម្លាប់ខ្លួនតាមរឿងភាគថៃប្រាកដមែន គឺមិននពាក់ព័ន្ធនឹងករណីអ្វីផ្សេងនោះទេ។ រួចបានប្រគល់សាកសពឲ្យទៅក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

RELATED ARTICLES