Tuesday, April 16, 2024
Homeតារាខ្មែរឆ័យលី ដាឡែន ទម្លាយរឿងលែងលះប្តី ដេកយំរាល់យប់នឹកកូន

ឆ័យលី ដាឡែន ទម្លាយរឿងលែងលះប្តី ដេកយំរាល់យប់នឹកកូន

ចំណងស្នេហ៍ជាង4ឆ្នាំបានកូន1 នៅទីបំផុត ឆ័យលី ដាឡែន សារភាពថា ជីវិតប្តីប្រពន្ធរបស់នាងត្រូវបានបញ្ចប់ទៅហើយ។ អ្វីដែលធ្វើឱ្យតារាចម្រៀងនិងសម្តែងរូបនេះ កាន់តែពិបាកទទួលយកបាននោះ គឺកូនប្រុសរបស់នាងត្រូវបានទៅអតីតប្តី ដែលធ្វើឱ្យនាងដេកបង្ហូរទឹកភ្នែកនឹកកូននិងឱបទុក្ខស្នេហ៍តែម្នាក់ឯង។

ឆ័យលី ដាឡែន និយាយប្រាប់អ្នកយកព័ត៌មានយើងកាលពីវេលាម៉ោង12យប់ ថ្ងៃទី 17 ខែសីហា ថា “ខ្ញុំ និងប្តី ចប់គ្នាមែនហើយបង គឺអស់និស្ស័យជាមួយគ្នា”។

ប៉ុន្តែនៅពេលសួរថា តើមានជនទី3ចូលជ្រៀតជ្រែករឿងជីវិតប្តីប្រពន្ធរបស់នាងទេ ទើបធ្វើឱ្យប្រេះឆាកណ្តាលផ្លូវបែប នេះឬយ៉ាងណានោះ ?

ដាឡែន មិនចង់និយាយរឿងនេះឡើយ ដោយនាងថា លើ លាកនេះគ្មានស្ត្រីណាចង់បែកពីប្តី ឬរស់នៅបែកកូនទេ។

ដាឡែន វាចាទាំងក្រៀមក្រំថា “គ្មានមនុស្សស្រីណាចង់លែងប្តីទេ ហើយក៏មិនចង់ឱ្យកូនបែកម៉ាក់បែកប៉ាដែរ។ ប៉ុន្តែកូនបានទៅខាងប៉ា”។

ឆ័យលី ដាឡែន ថា ជីវិតប្តីប្រពន្ធរបស់នាងបានជួបភាពរកាំរកូសជាយូរមកហើយ តែកន្លងមកមិនទាន់ដល់ពេលបែកគ្នា។ លើកនេះទើបអស់ពេលហើយ ព្រោះបើឆ្អែតត្រូវតែបែក។

តារាចូលចិត្តសម្តែងតួឆ្នាសឆ្នើមរូបនេះ នៅតែបញ្ជាក់ថា “គ្មានមនុស្សស្រីណាចង់លែងប្តីទេ ហើយក៏គ្មានមនុស្សស្រីណាចង់បែកពីកូនដែរ។ បើខ្ញុំមិនរឹងមាំខ្លួនឯងទេ គឺមិនងាយដើរទៅមុខបានទេ។ ខ្ញុំត្រូវតែក្រោកឈរទៅមុខទៀតដើម្បីម៉ាក់និងប្អូនខ្ញុំ ព្រោះយើងអស់ពីប៉ាហើយ។ ខ្ញុំចង់សម្រាកយូរឆ្នាំហើយ ខ្ញុំហត់ពេក”។

ឆ័យលី ដាឡែន បានរៀបការនៅខេត្តបាត់ដំបង កាលពីថ្ងៃទី16 ខែមករា ឆ្នាំ2015 ជាមួយលោករិទ្ធី ឧត្តមស៊ីដារ៉ា ដែលមានអាយុតិចជាងនាងដល់ទៅ10ឆ្នាំ។ នៅថ្ងៃទី18 ខែមករា នាងនិងប្តីបានមកធ្វើ ពិធីកាត់ចំណងដៃ នៅមជ្ឈមណ្ឌលកោះពេជ្រ ដោយមានតារារួមអាជីពជាច្រើនបានចូលរួមអបអរសាទរ។

អតីតប្តី ដាឡែន ក៏ជាតារាសម្តែងម្នាក់ដែរ តែក្រោយរៀបការលោករកស៊ីបើកលក់គ្រឿងជួសជុសរថយន្ត ខណៈដែលដាឡែន នៅបន្តការច្រៀងនិងសម្តែងដូចមុន ទើបធ្វើឱ្យពួកគេមានលទ្ធភាពទិញបានផ្ទះល្វែងនិងរថយន្ត 1 គ្រឿង ម៉ាក Camry បាឡែន។

ប៉ុន្តែគួរឱ្យស្តាយ ពេលនេះ ឆ័យលី ដាឡែន បានធ្លាក់ខ្លួនមេម៉ាយកូន1ទៅហើយ ព្រោះមិនអាចបន្តជីវិតជាប្តីប្រពន្ធជាមួយលោករិទ្ធី ឧត្តមស៊ីដារ៉ា តទៅទៀត។

ដាឡែន បានបង្ហាញភាពទុក្ខសោកយ៉ាងខ្លាំងតាមរយៈការបង្ហូរទឹកភ្នែកតែម្នាក់ឯងលើបណ្តាញសង្គម និងមានពេលខ្លះ នាងបញ្ចោញសារហាក់នៅអលេឡាះអាល័យប្តី ដូចជាវាចាថា “បើសិនអូនបាត់ការចងចាំ តើបងនៅស្រលាញ់អូនទេ ?”។ ប៉ុន្តែសំណួរនេះគ្មានចម្លើយពីអតីតប្តីឡើយ។

ក្រៅពីឆ័យលី ដាឡែន តារាដែលបានប្តីក្មេង មានដូចជា អ្នកនាងគង់ សុជាតិ, ខាត់ សុឃីម និង អាលីហ្សា ជាដើម។ ប៉ុន្តែពេលនេះ ដាឡែន ក្លាយជាតារាទី1ក្នុងចំណោមតារាមានប្តីក្មេងដែលនាងបានលែងលះប្តីនៅឆ្នាំ 2019នេះ”

RELATED ARTICLES