Saturday, April 20, 2024
Homeព័ត៌មានជាតិតាមពិត... ស្នាដៃប្រពន្ធសោះ

តាមពិត… ស្នាដៃប្រពន្ធសោះ

ខេត្ត​ព្រះ​សីហ​នុ​ ៖ បន្ទាប់ពីដុតដៃដុតជើងដើម្បីស្រាវជ្រាវរកមូលហេតុពិតប្រាកដនៃការពុលស្លាប់១គ្រួសារ ធ្វើឲ្យប្តីនិងកូនស្រីស្លាប់ ចំណែកប្រពន្ធត្រូវបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យបង្អែកនោះ តាមព័ត៌មានចុងក្រោយ សមត្ថកិច្ចបានប្រាប់ថា ប្រពន្ធបានយកថ្នាំពុលមកសម្លាប់ប្តីនិងកូនស្រី រួចធ្វើអត្តឃាតតាមក្រោយ។

យោង​តាម​សមត្ថកិច្ច​ខេត្ត​ព្រះ​សីហ​នុ​ ​មុន​ពេល​កើតហេតុ​ កម្លាំង​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​សង្កាត់​២​ បាន​ទទួល​ព័ត៌មាន​ថា​ នៅផ្ទះ​ជួល​របស់​ឈ្មោះ​ យ៉ា​ន់​ សុ​ផុ​ន​ ភេទ​ស្រី​ អាយុ​៦៥​ឆ្នាំ​ មាន​មនុស្ស​ដេក​ស្លាប់​ក្នុងផ្ទះ​​ ដែល​មាន​ចាក់សោរ​ជាប់​ពី​ខាងក្នុង​។​

សមត្ថកិច្ចបានបន្តថា ភ្លាមៗ​នោះ ​កម្លាំង​ជំនាញ​ចុះ​ទៅ​ដល់​កន្លែង​កើតហេតុ​ឃើញ​ថា ​ទ្វារផ្ទះ​ត្រូវ​បាន​ម្ចាស់ផ្ទះ​ជួល​ និង​សាច់ញាតិជន​រងគ្រោះ​ ព្រមទាំង​ប្រជាពលរដ្ឋ​កំពុង​នាំ​គ្នា​គាស់​ រួច​ចូល​ទៅ​ក្នុងផ្ទះ​ ឃើញ​មាន​មនុស្ស​២​នាក់​ដេក​ស្លាប់​ក្នុង​បន្ទប់​ (​ឪពុក​និង​កូនស្រី​)​ ចំណែក​ម្តាយ​នៅ​មាន​ដង្ហើម​ ក៏បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត​ ហើយ​ក្រោយមក​បាន​ស្លាប់​នៅ​វេលា​ម៉ោង​១១​នឹង​២០​នាទី​យប់។​

​បច្ចុប្បន្ន​សាកសព​ទាំង៣នាកឪពុកម្តាយនិងកូនស្រី សមត្ថកិច្ចបាន​យក​ទៅ​តម្កល់​ទុក​នៅ​វត្ត​ឥន្ទ​ញ្ញាណ​ ហៅ​វត្ត​ក្រោម​ ស្ថិត​ក្នុង​សង្កាត់​៣​ ក្រុងព្រះសីហនុ​ ដើម្បី​បន្ត​តាម​នីតិវិធី​។

គួរបញ្ជាក់ថា ក្រុមគ្រួសារ១ មានគ្នា៣នាក់ ត្រូវបានពុលស្លាប់ប្តីនិងកូនស្រី ចំណែកម្តាយរងរបួសធ្ងន់ ត្រូវបានដឹកទៅព្យាបាលនៅមន្ទីរពេទ្យបង្អែក តាមការសន្និដ្ឋានរបស់សមត្ថកិច្ចបានបញ្ជាក់ជំហានដំបូងថា ការពុលនេះ អាចកើតឡើងដោយមនុស្សក្នុងក្រុមគ្រួសារនេះ ដាក់សម្លាប់ក្រុមគ្រួសារខ្លួនឯង។

ហេតុការន៍ដ៏រន្ធត់នេះបានកើរឡើងនៅវេលាម៉ោង៨យប់ ថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៩ ស្ថិតនៅក្រុម៧ ភូមិ៣ សង្កាត់លេខ២ ក្រុងព្រះសីហនុ ម្តុំជិតផ្សារពាណិជ្ជកម្ម។

ក្រុមគ្រួសារដែលពុលស្លាប់នេះ បុរសជាប្តីមានឈ្មោះ លី ខេង អាយុ៤៣ឆ្នាំ មុខរបរអ្នកម៉ៅការសំណង់ (ស្លាប់), កូនស្រីឈ្មោះ លី សុីវឈីង អាយុ១២ឆ្នាំ មុខរបរសិស្ស (ស្លាប់) ចំណែកស្ត្រីជាប្រពន្ធមានឈ្មោះ មុឹង ចាន់ផល អាយុ ៤១ មុខរបរអ៊ុតសក់ (កំពុងសង្គ្រោះបន្ទាន់)។

ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា មុនពេលកើតហេតុ សមត្ថកិច្ចបានទទួលព័ត៌មានថា មានក្រុមគ្រួសារ១ក្រុមមានគ្នា៣នាក់ បានពុលស្លាប់។ ភ្លាមនោះ សមត្ថកិច្ចបានដឹកនាំកម្លាំងចុះដល់ផ្ទះកើតហេតុ ឃើញបុរសជាប្តីនិងកូនស្រីស្លាប់បាត់ទៅហើយ ចំណែកស្ត្រីជាប្រពន្ធនៅមានដង្ហើម ក៏បានដឹកទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ។

សមត្ថកិច្ចបានបន្តថា មូលហេតុដែលពុលស្លាប់នេះ នៅមិនទាន់ដឹងពីមូលហេតុពិប្រាកដនៅឡើយ ខណៈដែលសមត្ថកិច្ចកំពុងស្រាវជ្រាវនិងប្រមូលភស្តុតាងនៅកន្លែងកើតហេតុ។

យ៉ាងណា មកដល់ព្រឹកថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៩ សមត្ថកិច្ចបានបញ្ជាក់ថា នេះគឺជាអំពើដាក់ថ្នាំពុលសម្លាប់ក្រុមគ្រួសារឯង មិនមែនជាអំពើឃាតកម្មបង្កឡើងពីភាគីផ្សេងនោះទេ និងថាបច្ចុប្បន្នសម្ថកិច្ចជំនាញកំពុងធ្វើការស្រាវជ្រាវបន្តតាមនិតិវិធី៕

RELATED ARTICLES