Wednesday, April 24, 2024
Homeព័ត៌មានជាតិទៅមិនរួចទេ ត្រឹមលុយ២មុឺនរៀលនោះ

ទៅមិនរួចទេ ត្រឹមលុយ២មុឺនរៀលនោះ

ខេត្តកំពង់ចាម ៖ បុរសល្មោភកាមម្នាក់ធ្លាប់បានលួចមើលប្អូនថ្លៃស្រីរបស់ខ្លួនដែលទើបនឹងមានវ័យ១៤ឆ្នាំងូតទឹក និងថែមទាំងលួចថតវីដេអូទុកក្នុងទូរស័ព្ទសម្រាប់ដេកមើលទៀតផងស្រាប់តែគាប់ជួនប្រទះឃើញប្អូនថ្លៃក្រមុំនៅក្នុងផ្ទះបាយតែម្នាក់ឯងក៏បែកគំនិតចូលទៅចាប់សម្រាតខោរំលោភទាំងកំរោលរហូតដល់បានសម្រេច បន្ទាប់មកក៏គំរាមផងឱ្យលុយទៅប្អូនថ្លៃផង ជាថ្នូរនឹងការបំបិទមាត់ តែទីបំផុតក្មេងស្រីរងគ្រោះប្រាប់រឿងរ៉ាវឱ្យក្រុមគ្រួសារបានដឹងប្តឹងសមត្ថកិច្ចចាប់ក្របួចបងថ្លៃល្មោភកាមយកទៅចាត់ការតាមច្បាប់។

ករណីបងថ្លៃល្មោភកាមចាប់រំលោភប្អូនថ្លៃស្រីនេះ បានកើតឡើងកាលពីវេលាម៉ោង៦ព្រឹក ថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៩ នៅចំណុចក្នុងផ្ទះបាយ ស្ថិតក្នុងភូមិព្រឹក ឃុំស្វាយទាប ស្រុកចំការលើ។ លុះមកដល់វេលាម៉ោង៩ព្រឹកថ្ងៃដដែល ក្រោយពីទទួលបានបណ្តឹងពីក្រុមគ្រួសារក្មេងស្រីរងគ្រោះ សមត្ថកិច្ចក៏បានចុះឃាត់ខ្លួនជនសង្ស័យនាំយកទៅសាកសួរ។

ជនសង្ស័យល្មោភកាមដែលចាប់រំលោភប្អូនថ្លៃខ្លួនឯង មានឈ្មោះសេង ម៉េងហុង អាយុ២៧ឆ្នាំ មានលំនៅក្នុងភូមិឃុំកើតហេតុខាងលើ។ ចំណែកយុវតីរងគ្រោះមានឈ្មោះច.ថ អាយុ១៤ឆ្នាំ មានលំនៅក្នុងភូមិឃុំកើតហេតុខាងលើជាមួយគ្នា។

តាមប្រភពព័ត៌មានពីសមត្ថកិច្ចស្រុកចំការលើ បានឱ្យដឹងថា កាលពីវេលាម៉ោង៩ព្រឹក ថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៩ ជំនាញព្រហ្មទណ្ឌនៃអធិការដ្ឋាននគរបាលស្រុកចំការលើ បានទទួលពាក្យបណ្តឹងពីជីតារបស់ក្មេងស្រីរងគ្រោះ មានលំនៅក្នុងភូមិស្រែព្រាល ឃុំស្វាយទាប ស្រុកចំការលើ ដោយបានប្តឹងទៅលើឈ្មោះសេង ម៉េងហុង ត្រូវជាចៅប្រសារបស់គាត់ ថាបានធ្វើសកម្មភាពចាប់បង្ខំរំលោភសេពសន្ថវៈចៅស្រីរបស់គាត់ ដែលទើបនឹងមានអាយុ១៤ឆ្នាំ ខណៈពេលដែលចៅរបស់គាត់នៅផ្ទះតែម្នាក់ឯង។

ប្រភពដដែលបន្តថា បន្ទាប់ពីទទួលបានបណ្តឹងខាងលើកម្លាំងជំនាញព្រហ្មទណ្ឌអធិការដ្ឋាននគរបាលស្រុកចំការលើ ដឹកនាំដោយលោកវរសេនីយ៍ត្រីខ្លូត ហ៊ាន់ អធិការរងទទួលផ្នែកនគរបាលយុត្តិធម៌ បានចុះទៅដល់កន្លែងកើតហេតុដើម្បីធ្វើការស្រាវជ្រាវនិងដោយមានការបំភ្លឺនិងការចង្អុលបង្ហាញពីជនរងគ្រោះទើបសមត្ថកិច្ចឈានដល់ការនាំខ្លួនជនសង្ស័យឈ្មោះហេង ម៉េងហុង មកអធិការដ្ឋាននគរបាលស្រុកដើម្បីសាកសួរ។    

នៅចំពោះមុខសមត្ថកិច្ច​ជនសង្ស័យបានឆ្លើយសារភាពថា នៅមុនពេលកើតហេតុ កាលពីវេលាម៉ោង៦ព្រឹក ថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៩ ខ្លួនបានដើរទៅផ្ទះម្តាយក្មេករបស់ខ្លួនដែលនៅខាងមុខផ្ទះរបស់ខ្លួន ក្នុងគោលបំណងទៅរករណារកាត់មែកស្វាយចន្ទី លុះពេលទៅដល់ ក៏ឃើញប្អូនថ្លៃរបស់ខ្លួន (ក្មេងស្រីរងគ្រោះ) នៅក្នុងចង្ក្រានបាយតែម្នាក់ឯង ណាមួយដោយខ្លួនធ្លាប់លួចមើលនាងងូតទឹក ហើយលួចថតទូរស័ព្ទទុកមើល រហូតកើតមានអារម្មណ៍តណ្ហាចង់រួមភេទ លុះពេលជួបនាងបែបនេះ ខ្លួនក៏បានធ្វើសកម្មភាពចាប់ឱបពីក្រោយ និងយកដៃឆ្វេងខ្ទប់មាត់ ហើយបាននិយាយគំរាមថា បើមិនឱ្យខ្លួនទេខ្លួននឹងខ្ទប់មាត់ឱ្យថប់ដង្ហើមស្លាប់។

ជនសង្ស័យបានបន្តថា លុះគំរាមរួចហើយខ្លួនក៏បានយកដៃស្តាំស្រាតខោក្មេងស្រីរងគ្រោះចុះមកត្រឹមជង្គង់ រួចក៏ស្រាតខោរបស់ខ្លួនត្រឹមជង្គង់ដូចគ្នាហើយក៏រំលោភសេពសន្ថវៈលើក្មេងស្រីរងគ្រោះបានប្រហែល៥នាទី ក៏បានសម្រេចតណ្ហាធ្វើឱ្យចេញទឹកកាមប្រឡាក់ខោរបស់ខ្លួនរួចក៏ឈប់ធ្វើសកម្មភាពពេលនោះខ្លួនបានគំរាមមិនឱ្យក្មេងស្រីរងគ្រោះនិយាយប្រាប់អ្នកណាដាច់ខាតនិងថែមទាំងបានឱ្យលុយនាងចំនួន២ម៉ឺនរៀល ជាថ្នូរនឹងការបិទមាត់ទៀតផង រួចហើយខ្លួនក៏បានដើរត្រឡប់ទៅផ្ទះវិញធ្វើដូចមិនដឹងរឿងលុះមិនបានប៉ុន្មានម៉ោងផងក៏មានសមត្ថកិច្ចចុះមកចាប់ខ្លួនរូបគេតែម្តង។

ជនសង្ស័យខាងលើ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកចំការលើ ដើម្បីរៀបចំកសាងសំណុំរឿងបញ្ជូនទៅចាត់ការបន្តតាមនីតិវិធី៕

RELATED ARTICLES