Thursday, March 28, 2024
Homeតារាខ្មែរបាន មុន្នីល័ក្ខ សម្រស់លេចធ្លោក្នុងចំណោមតារាចម្រៀងប្រចាំប្រទេសអាស៊ាន

បាន មុន្នីល័ក្ខ សម្រស់លេចធ្លោក្នុងចំណោមតារាចម្រៀងប្រចាំប្រទេសអាស៊ាន

អតីតតារាចម្រៀងផលិតកម្មហង្សមាស បាន មុន្នីល័ក្ខ ទើបតែវិលត្រឡប់មកពីប្រទេសថៃ វិញ កាលពីពេលថ្មីៗនេះ បន្ទាប់ពីនាងត្រូវបានជ្រើសជាតារាចម្រៀងតំណាងខ្មែរតែម្នាក់គត់ ច្រៀងក្នុងព្រឹត្តិការណ៍តន្ត្រីមិត្តភាពអាស៊ានទាំង១០ រួមទាំងប្រទេសចិន មួយទៀតផង។

ព្រឹត្តិការណ៍នោះ មុន្នីល័ក្ខ បានទៅថៃ ហាត់សមច្រៀងសម្តែងតាំងពីថ្ងៃទី៣១ ខែកក្កដា ខណៈ ដែលការសម្តែងពិតគឺធ្វើនៅថ្ងៃទី៣ ខែសីហា ឆ្នាំ២០១៩ នៅមហោស្រព Aksara king power Building នាទីក្រុងបាងកក ប្រទេសថៃ។

បាន មន្នីល័ក្ខ ថ្លែងថា “ខ្ញុំមានមោទកភាពខ្លាំងណាស់ដែលមានឱកាសច្រៀងថ្នាក់ជាតិនេះ។ វាជាលើកទី១ហើយសម្រាប់ខ្ញុំក្នុងវេទិកាធំបែបនេះ។ ខ្ញុំបានច្រៀង៤បទ គឺបទ “I Am Me ?” និងបានច្រៀងបទថៃ និងបទជាភាសាអង់គ្លេសជាមួយតារាមកពីប្រទេសនីមួយៗទាំង១០ប្រទេសក្នុងអាស៊ាន សរុប៤បទ។ ខ្ញុំបានមកដល់ស្រុកវិញនៅថ្ងៃទី៤ ខែសីហា ហ្នឹង ហើយខ្ញុំត្រៀមចេញទៅច្រៀងសម្តែងនៅថៃ ម្តងទៀត នៅអំឡុងខែកញ្ញា ខាងមុខនេះ ក្នុងព្រឹត្តិការណ៍ផ្សេងទៀត”។

បាន មុន្នីល័ក្ខ បានឱ្យដឹងទៀតថា ក្រៅពីចេញទៅច្រៀងសម្តែងនៅថៃ នេះ នាងមានខាង Sponsor នៅប៉ែកអឺរ៉ុប៤ប្រទេសផ្សេងទៀត ដែលទាក់ទងឱ្យនាងទៅច្រៀងសម្តែង ក្នុងនោះ មានអាមេរិក, បារាំង, អូស្ត្រាលី និងកាណាដា ប៉ុន្តែនាងមិនច្បាស់ចេញទៅប្រទេសទាំងនោះទេ ព្រោះការចេញទៅជាន់គ្នានៅថៃ ដែរ គឺនៅខែកញ្ញា ខាងមុខនេះ។

នាងបន្តថា បើនាងសម្រេចចិត្តចេញទៅច្រៀងសម្តែងនៅថៃ នោះ គឺនាងមិនបានចេញទៅប៉ែកអឺរ៉ុបឡើយ សម្រាប់ឆ្នាំនេះ។

បាន មុន្នីល័ក្ខ ដែលចេញពីផលិតកម្មរស្មីហង្សមាស ដោយផុតកុងត្រានោះនៅមិនទាន់មានផលិតកម្មឈរជើងទេ គឺនាងជាតារាចម្រៀងឯករាជ្យ ធ្វើបទខ្លួនឯងច្រៀងចេញតាមយូធូប។

យ៉ាងណា ទោះជានៅមិនទាន់មានផលិតកម្មជ្រកមែន ប៉ុន្តែមុន្នីល័ក្ខ ហាក់មានរាសីឡើង ក្រោយចេញពីហង្សមាស នេះ ពិសេសគឺនាងត្រូវបានជ្រើសរើសជាតំណាងប្រទេសទៅច្រៀងក្នុងវេទិកាអាស៊ាននេះតែម្តង។

ដោយឡែក រឿងស្នេហាវិញ ក្រោយចែកផ្លូវគ្នាជាមួយអតីតគូដណ្តឹង Dj ខេក នោះ មុន្នីល័ក្ខ ថា បេះដូងនៅទំនេរមិនទាន់មានសង្សារថ្មីឡើយ៕

RELATED ARTICLES